Posts tagged as "Elizabeth II"

អង់គ្លេស៖ ចង់​បំបាត់​រាជានិយម នឹង​មាន​ទោស​និរទេស​ខ្លួន​តាម​សមុទ្រ?

អង់គ្លេស៖ ចង់​បំបាត់​រាជានិយម នឹង​មាន​ទោស​និរទេស​ខ្លួន​តាម​សមុទ្រ?

អ្នកដែលនិយាយពី«ការបំបាត់»រាជានិយម នៅចក្រភពអង់គ្លេស អាចនឹងមានទោសជាប់ពន្ធនាគារ ... បើសូម្បី​ជន​នោះ ប្រើប្រាស់ពាក្យនេះជាការលេងសើចក៏ដោយ។


ព្រះ​មហាក្សត្រីយ៉ានី អលីហ្សប៊េដ ២ នៃចក្រភពអង់គ្លេស។ (រូបថត ឯកសារ)

រាជានិយម - រាជធានីឡុងដ៍នៃចក្រភពអង់គ្លេស បានរំលឹកឡើងវិញ ពីរាល់ការថ្លែងឬការអំពាវនាវណាក៏ដោយ ដែលនិយាយ​ដល់«ការបំបាត់»រាជានិយម នៅក្នុងប្រទេស នឹងត្រូវចាត់ទុកជានិច្ចកាល ថាជាបទល្មើសដែលត្រូវ​ទទួលទោសជាប់ពន្ធនាគារមួយជីវិត។ ការរំលឹកនេះបានធ្វើឡើង នៅក្រោយពេលមានការភ្លេចភ្លាំងមួយ ត្រូវបាន​ដាក់​បញ្ចូលដោយចៃដន្យ ទៅក្នុងច្បាប់ថ្មីដែលរដ្ឋាភិបាលអង់គ្លេស ត្រៀមនឹងដាក់ផ្សាយនៅខែឧសភាខាងមុខ។

ច្បាប់ថ្មីនោះបានកំណត់ពី«ការលែងចាត់ទុក»ថាជាបទល្មើស ទៅក្នុងបញ្ជីមួយមានចំនួន [...]

រាជវង្ស​អង់គ្លេស៖ ខេត​និង​វីល្លីយ៉ាម បង្ហាញ​«ទារក​ក្សត្រ»​របស់​ពួកគេ (VDO)

រាជវង្ស​អង់គ្លេស៖ ខេត​និង​វីល្លីយ៉ាម បង្ហាញ​«ទារក​ក្សត្រ»​របស់​ពួកគេ (VDO)

មិនខុសពីឪពុក វីល្លីយ៉ាម (William) និងឪពុកមា ព្រះអង្គម្ចាស់ ហារី (Harry) របស់វា កាលពីមុននោះឡើយ ព្រះអង្គម្ចាស់​តូចដែលទើបនឹងមានអាយុមួយថ្ងៃ ត្រូវបានឪពុកនិងម្ដាយ យកមកបង្ហាញជាសាធារណៈ នៅមុខច្រកចូលមន្ទីរពេទ្យ នៅ​យប់ថ្ងៃទី២៣ខែកក្កដានេះ វេលាម៉ោង៨។


នាងខេត និងព្រះអង្គម្ចាស់វីល្លីយ៉ាម រួមជាមួយនឹងបុត្រាទើបនឹងប្រសូតរបស់ពួកគេ។ (រូបថត Oli Scarff/Getty Images)

ព្រះអង្គម្ចាស់តូចទ្រង់បានប្រសូតនៅរសៀលម៉ោង៤និង២៤នាទី ម៉ោងនៅអង់គ្លេស មួយថ្ងៃមុន ជាមួយនឹងទម្ងន់៣,៨​គីឡូក្រាម ហើយមានសុខភាពល្អប្រសើរណាស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រះបុរមរាជវាំង និងអ្វីដែល​គេឯងធ្លាប់ឃើញ ពីស្ថានភាពសុខភាពរបស់ស្ត្រីជាម្ដាយនៃទារក ដែលទើបនឹងឆ្លងទន្លេផងទាំងពួក។

«ទារកក្សត្រ» [...]

«ចៅទួត»​របស់​ស្ដេច​ស្រី​អង់គ្លេស បាន​ប្រសូត​ចេញ​ហើយ

«ចៅទួត»​របស់​ស្ដេច​ស្រី​អង់គ្លេស បាន​ប្រសូត​ចេញ​ហើយ

នាងខេត មីលើតុន (Kate Middleton) ដែលជាមហេសីរបស់ព្រះអង្គម្ចាស់វីល្លីយ៉ាម (William) ចៅប្រុសនៃ​ព្រះមហាក្សត្រី​យ៉ានី អេលីហ្សាបេដ ទី២ (Elizabeth II) នៃចក្រភពអង់គ្លេស ទើបនឹងប្រសូតបានបុត្រាមួយអង្គ​នៅរសៀលម៉ោង៤និង​២៤នាទី ម៉ោងនៅរាជធានីឡុងដ៍ ថ្ងៃទី២២ខែកក្កដានេះ។


នាងខេត និងព្រះអង្គម្ចាស់វិល្លីយ៉ាម នៅក្នុងរទេះសេះ នៃពិធីចម្រើនព្រះជន្ម។ (រូបថត Kelly Lynch)

ដំណឹងនេះបានផ្សព្វផ្សាយភ្លាមៗ ដឹងពាសពេញពិភពលោក ដែលធ្វើឲ្យមានការអបអរសាទរយ៉ាងខ្លាំង ពីបណ្ដាជន​នានា​ក្នុងប្រទេសជាច្រើន ជាពិសេសប្រទេស ដែលធ្លាប់នៅក្រោមអាណានិគម នៃចក្រភពអង់គ្លេស និងបណ្ដាជនដែល​ស្រឡាញ់ចូលចិត្តគូស្វាមីភរិយាវ័យក្មេង វីល្លីយ៉ាម និងខេតនេះ។

សេចក្ដីប្រកាសព័ត៌មានជាផ្លូវការ [...]

អង់គ្លេស៖ រំលឹក​ខួប ជា​មួយ​ព្រះ​មហាក្សត្រី​យ៉ានី បើក​រថភ្លើង​ក្នុង​ដី

អង់គ្លេស៖ រំលឹក​ខួប ជា​មួយ​ព្រះ​មហាក្សត្រី​យ៉ានី បើក​រថភ្លើង​ក្នុង​ដី

នៅឆ្នាំ១៩៦៩ ព្រះមហាក្សត្រីយ៉ានី នៃចក្រភពអង់គ្លេស ទ្រង់បានយាងបើកបររថភ្លើងក្រោមដីមួយខ្សែរ ដើម្បីសម្ភោធ រថភ្លើងក្រោមដី ដែលមានឈ្មោះថា វីកធូរៀ (Victoria)។


ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ នៃចក្រភពអង់គ្លេស។

ភាពយន្តឯកសារមួយ ដែលថតចាប់រូប ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានគេយកមកធ្វើការផ្សព្វផ្សាយ ដើម្បី​ជា​កិត្តិយសក្នុងពិធីរំលឹកខួបទី១៥០ឆ្នាំ នៃកំណើតរូង​រថភ្លើងដំបូង​ នៅទីក្រុងឡុងដ៍ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១០មករានេះ។

សូមអញ្ជើញទស្សនាខ្សែរវីដេអូខ្លីនេះដូចតទៅ៖

បូក​សរុប​ចុង​ឆ្នាំ​២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ១)

បូក​សរុប​ចុង​ឆ្នាំ​២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ១)

ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ ដែលសំខាន់ជាងគេបំផុត កើតមាននៅក្នុងពិភពលោក មានសង្គ្រាមរាំងជល់ក្នុងស្រុក របស់​ប្រទេសស៊ីរី ភាព​តានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងការជាប់ឆ្នោតឡើងវិញ នៃប្រធានាធិបតីសហរដ្ឋអាមេរិក។ តែជាមួយ​គ្នានេះ ក៏មានផងដែរ នូវ​ព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនផ្សេងទៀត ដែលប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ បានធ្វើសេចក្ដី​រាយការណ៍ វិភាគ និងធ្វើបទយកការណ៍ យ៉ាងរំជើបរំជួល។ សូមអញ្ជើញអានព្រឹត្តិការណ៍ ទាំងនេះឡើងវិញ។


នាវាដើរកំសាន្តដ៏ធំ ឈ្មោះកូស្តា កុងក័រឌីយ៉ា បានផ្អៀងរកលិច។ រូបថត wikimedia.org។

- ខែមករា ថ្ងៃទី១៣ នៅអ៊ីតាលី៖ នាវាដើរកំសាន្តដ៏ធំ ឈ្មោះកូស្តា កុងក័រឌីយ៉ា (Costa Concordia) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...