អង់គ្លេស៖ រំលឹកខួប ជាមួយព្រះមហាក្សត្រីយ៉ានី បើករថភ្លើងក្នុងដី
នៅឆ្នាំ១៩៦៩ ព្រះមហាក្សត្រីយ៉ានី នៃចក្រភពអង់គ្លេស ទ្រង់បានយាងបើកបររថភ្លើងក្រោមដីមួយខ្សែរ ដើម្បីសម្ភោធ រថភ្លើងក្រោមដី ដែលមានឈ្មោះថា វីកធូរៀ (Victoria)។
ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ នៃចក្រភពអង់គ្លេស។
ភាពយន្តឯកសារមួយ ដែលថតចាប់រូប ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានគេយកមកធ្វើការផ្សព្វផ្សាយ ដើម្បីជាកិត្តិយសក្នុងពិធីរំលឹកខួបទី១៥០ឆ្នាំ នៃកំណើតរូងរថភ្លើងដំបូង នៅទីក្រុងឡុងដ៍ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១០មករានេះ។
សូមអញ្ជើញទស្សនាខ្សែរវីដេអូខ្លីនេះដូចតទៅ៖
--------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ