រាជវង្ស​អង់គ្លេស៖ ខេត​និង​វីល្លីយ៉ាម បង្ហាញ​«ទារក​ក្សត្រ»​របស់​ពួកគេ (VDO)

មិនខុសពីឪពុក វីល្លីយ៉ាម (William) និងឪពុកមា ព្រះអង្គម្ចាស់ ហារី (Harry) របស់វា កាលពីមុននោះឡើយ ព្រះអង្គម្ចាស់​តូចដែលទើបនឹងមានអាយុមួយថ្ងៃ ត្រូវបានឪពុកនិងម្ដាយ យកមកបង្ហាញជាសាធារណៈ នៅមុខច្រកចូលមន្ទីរពេទ្យ នៅ​យប់ថ្ងៃទី២៣ខែកក្កដានេះ វេលាម៉ោង៨។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: July 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនខុសពីឪពុក វីល្លីយ៉ាម (William) និងឪពុកមា ព្រះអង្គម្ចាស់ ហារី (Harry) របស់វា កាលពីមុននោះឡើយ ព្រះអង្គម្ចាស់​តូចដែលទើបនឹងមានអាយុមួយថ្ងៃ ត្រូវបានឪពុកនិងម្ដាយ យកមកបង្ហាញជាសាធារណៈ នៅមុខច្រកចូលមន្ទីរពេទ្យ នៅ​យប់ថ្ងៃទី២៣ខែកក្កដានេះ វេលាម៉ោង៨។


នាងខេត និងព្រះអង្គម្ចាស់វីល្លីយ៉ាម រួមជាមួយនឹងបុត្រាទើបនឹងប្រសូតរបស់ពួកគេ។ (រូបថត Oli Scarff/Getty Images)

ព្រះអង្គម្ចាស់តូចទ្រង់បានប្រសូតនៅរសៀលម៉ោង៤និង២៤នាទី ម៉ោងនៅអង់គ្លេស មួយថ្ងៃមុន ជាមួយនឹងទម្ងន់៣,៨​គីឡូក្រាម ហើយមានសុខភាពល្អប្រសើរណាស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រះបុរមរាជវាំង និងអ្វីដែល​គេឯងធ្លាប់ឃើញ ពីស្ថានភាពសុខភាពរបស់ស្ត្រីជាម្ដាយនៃទារក ដែលទើបនឹងឆ្លងទន្លេផងទាំងពួក។

«ទារកក្សត្រ» ត្រូវបានដាក់ក្នុងរថយន្ដមួយ ដែលមានឪពុកអង្គឯងជាអ្នកបើកផ្ទាល់ បើទោះជាមានអ្នកបើកអង្គុយ​នៅជាប់​នោះ​ក៏ដោយ។ ទារកដែលក្នុងពេលអនាគត អាចក្លាយជាព្រះរាជាស្នងរាជ្យនោះ ត្រួវបានយកទៅថ្វាយទត ដល់​ស្ដេច​«យាយទួត» ព្រះមហាក្សត្រីយ៉ានីអង់គ្លេស អេលីហ្សាប៊ែដ ទី២ (Elizabeth II) ទ្រង់គង់នៅព្រះបុរមរាជវាំងបេកឃីងហ្គាម (Buckingham)។ បន្ទាប់មក ទារកក្សត្រ នឹងត្រូវយកទៅនៅចិញ្ចឹមបីបាច់ប្រមាណជា៦សប្ដាហ៍ ក្នុងលំនៅដ្ឋាន​របស់​ជីដូន​ជីតា​​ទារក​ខាង​ម្ដាយ ស្ថិតនៅ ភូមិប្លេក្លើប៊ើរី (Bucklebury) ក្នុងតំបន់បេកសាយ (Berkshire) ភាគខាងលិចនៃរាជធានី​ឡុងដ៍។

កាលពីព្រឹកថ្ងៃអង្គារ វីល្លីយ៉ាម និងខេត (Kate) បានផ្សាយសេចក្ដីជូនដំណឹងមួយ តាមបណ្ដាញគេហទំព័ររបស់ពួកគេ ដែលនិយាយពីការថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យ និងការគាំទ្រដែលទទួលបាន សម្រាប់គ្រួសារគេទាំងបីរូប។ ឪពុក​ម្ដាយ​ថ្មីថ្មោងទាំងពីរបានបញ្ជាក់ថា «យើងដឹងថា វាជាពេលដ៏ពិបាកមួយសម្រាប់មន្ទីរពេទ្យ ហើយយើងចង់ថ្លែងអំណរ​គុណអ្នកទាំងអស់ រួមទាំងគ្រូពេទ្យ វេជ្ជបណ្ឌិត និងអ្នកជំងឺផង ដែលបានយល់ពីពេលវេលានេះ»។

អ្វីដែលគេនៅសង្ស័យ និងនៅទន្ទឹងជាខ្លាំងនោះ គឺឈ្មោះរបស់ទារក

តាមទម្លាប់របស់រាជ្យវង្សអង់គ្លេស ដើម្បីបង្ហាញ«ទារកក្សត្រ»ទៅសាធារណៈជន  គេត្រូវគោរពតាមពិធីការបែបនេះ៖ ការ​ចាប់​កំណើត រូបថត និងឈ្មោះ។ ឥឡូវយើងបានដឹង ពីការចាប់កំណើត និងទទួលបានរូបថតរបស់ទារកដ៏តូចនេះហើយ នៅសល់តែរកឈ្មោះ ដែលគេត្រូវដាក់ឲ្យទារកនេះតែប៉ុណ្ណោះ។

ហ្សក ជេម ល្វី ឬអាទៀរ សុទ្ធសឹងជាការទស្សន៍ទាយរបស់មនុស្សជាច្រើន និងតៗគ្នា ដើម្បីដាក់ឈ្មោះឲ្យទារកក្សត្រ​អង្គ​ដ៏តូចគួរឲ្យស្រឡាញ់។ ប៉ុន្តែបើតាមការស្រាវជ្រាវកន្លងមក ទាក់ទងនឹងប្រវត្តរបស់ព្រះញាតិវង្ស នៃប្រទេសអង់គ្លេស​ជា​យូរនោះ កុមារអាច​នឹងត្រូវគេរំពឹងជាមុន ថានឹងមានឈ្មោះ ហង់រី ច្រើនជាង ចន វីល្លីយ៉ាម អេដវ៉ា ឬក៏ រីឆារ។ ប៉ុន្តែវា​គ្រាន់​តែជាការប៉ាន់ស្មាន ជាមុនប៉ុណ្ណោះ ព្រោះគេក៏អាច​ស្មាន​មិនត្រូវដែរ ជាមួយនឹងព្រះនាមផ្សេងទៀត ដែលអ្នកផងមិនសូវ​បានលឺនោះ៕

សូមទស្សនាវីដេអូ ដូចខាងក្រោម៖

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...