«ជ្រែ»​យន្ដហោះ ដើម្បី​ធ្វើ​សញ្ញា​«លា​ហើយ» (vdo)

អ្នកបើកយន្ដហោះមួយរូប របស់ក្រុមហ៊ុនអាកាសចរណ៍ កាហ្គោលុច (Cargolux) នៃប្រទេសលុចស៊ាំប៊ួរ បានធ្វើ​សញ្ញា​«លា»​មួយយ៉ាងចម្លែក ដោយបានបើកយន្ដហោះ«ជ្រែ» នៅពេលដែលបង្ហើបជើងចេញ ពីរោងចក្រប៊ូអីញ នៅ​សហរដ្ឋ​អាមេរិក។ ជាការ«ជ្រែ»យន្ដហោះ ដែលត្រូបានថតជាប់ ហើយយកមកផ្សព្វផ្សាយ នៅតាមបណ្ដាញចែករំលែកយូធូប និង​បន្តិច​ក្រោយ​មក បាន​បង្ក​ឲ្យ​មាន​សង្គ្រាមពាក្យសម្ដីឡើង។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៣ តុលារ ២០១៤
  • កែប្រែចុងក្រោយ: October 04, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការលាដ៏ចំកួតឡឺកឺ» នេះ​ជា​ពាក្យ​ដែល​ក្រុម​អ្នក​ប្រើប្រាស់ បណ្ដាញ​អ៊ិនធើណែត បាន​ប្រើ​ប្រាស់ ដើម្បី​ធ្វើការ​ស្ដី​បន្ទោស ទៅ​អ្នក​បើកបរ​យន្ដហោះ នៅ​ក្នុង​វីដេអូ​មួយ ដែល​ត្រូវ​បាន​បង្ហោះ​​ក្នុង​សប្ដាហ៍​នេះ នៅ​លើ​គេហទំព័រយូធូប (YouTube)។ រូបភាព​ក្នុង​វីដេអូ បាន​បង្ហាញ​ពី​យន្ដហោះ​ដឹក​ទំនិញធុន ប៊ូអ៊ីង (Boeing) មួយ​គ្រឿង បាន​បង្ហើប​ខ្លួន​ហោះ​ចេញ​ពី​រោងចក្រ ប៊ូអីង ស្ថិត​នៅ​ក្បែរ​ក្រុង សៀតថល (Seattle) នៃ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បន្ទាប់​ពី​យន្ដហោះ​នោះ ទើប​នឹង​ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​យន្ដហោះ​មួយ​នេះ ផ្លាស់​ប្ដូរ​ម៉ាស៊ីន​ថ្មី​ឲ្យ​រូច​មក។

រឿងដែលបង្កការហួសចិត្តនោះ គឺអ្នកបើកបរ បានបើក​យន្ដហោះ​បង្ហោះ​ឡើងពីដី ជាមួយនឹងការ​ធ្វើចលនា​តាម «ការ​លើកដៃលា» ដោយផ្អៀងជាលើកដំបូង​ទៅ​ឆ្វេង និង​ជា​ថ្មី​ទៀត​ទៅខាងស្ដាំ។ កាយវិការ​នេះ ត្រូវ​បាន​​អ្នកបើកបរ​យន្ដហោះ​ជាច្រើននាក់ តែងគិតថា ដើម្បី​លេង​សប្បាយ តែវាបានបង្ហាញពីហនិភ័យ ប្រកប​ដោយសោកនាដកម្មដ៏ធំធេង ប្រសិន​បើ​ការ​ផ្អៀង​យន្ដហោះ ដែល​ធ្វើ​នៅ​កំពស់​ទាបបែបនេះ អាចធ្វើឲ្យ​ស្លាប​យន្ដហោះទៅទាក់ ជាមួយនឹងបង្គោល​ភ្លើង​ណា​មួយ នៅ​នឹង​ក្បែរ​ព្រលាន។

ឆ្លើយតបនឹងការសាកសួរ របស់សារព័ត៌មាន L'essentiel ក្រុមហ៊ុនអាកាសចរណ៍ កាហ្គោលុច (Cargolux) បាន​ទទួល​ស្គាលពីហេតុការណ៍នេះ ហើយបានបញ្ជាក់ថា នៅលើយន្ដហោះ មានសមាជិកបម្រើការ​តែ​៣នាក់ និងបុគ្គលិកបួន​នាក់​ផ្សេងទៀតប៉ុណ្ណោះ។ ក្រុមហ៊ុនបានអះអាងថា យន្ដហោះប៊ូអីញ 747-8F នេះ មិន​មាន​ទំនិញអ្វីឡើយ ប៉ុន្តែបានសង្កត់​ធ្ងន់​ថា ក្រុមហ៊ុនខ្លួនមានក្រិត្យក្រមសុវត្ថិភាព តឹងតែងសម្បើម​ណាស់។

យន្ដហោះប៊ូអីញ 747-8F ជាយន្ដហោះដឹកទំនិញទី១១ ដែលម៉ាស៊ីនរបស់វា ទើបនឹងផលិតចេញ​ពីក្រុមហ៊ុន​ប៊ូអីញ សម្រាប់​ហោះភ្ជាប់ពីប្រទេសលុចស៊ាំងប៊ួរ ទៅកាន់ទីក្រុង ជីនចូវ ប្រទេសចិន។ សម្រាប់អ្នកនាំពាក្យ ឲ្យសមាគមអ្នក​បើក​បរ​យន្ដហោះ នៅក្នុងប្រទេសលុចស៊ាំប៊ួរ លោក ដៀក ប៊ែរឃើរ (Dirk Becker) បាន​ផ្ដល់​កិច្ចសម្ភាសទៅអ្នក​សារព័ត៌មាន​ដែរ ពីការទាមទារឲ្យមានការបំភ្លឺច្បាស់លាស់ នៅក្នុងសំនុំរឿងនេះ។ លោក​បានថ្លែងព្រមានក្រុមហ៊ុនអាកាសចរណ៍ថា៖ «ត្រូវយល់ឲ្យច្បាស់ ពីការទទួលខុសត្រូវរបស់ខ្លួន»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...