រក​ឃើញ​តួ​យន្ដហោះ​អាហ្សេរី ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ម៉ាលី

បើតាមប្រភពផ្លូវការ របស់ប្រទេសប៊ួគីណា ហ្វាសូ (Burkina Faso - អាហ្វ្រិក​កណ្ដាល) បានឲ្យដឹងថា តួយន្ដហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអាហ្សេរី បានត្រូវរកឃើញហើយ នៅផ្នែកខាងត្បូង នៃប្រទេសម៉ាលី។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៤ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមប្រភពផ្លូវការ របស់ប្រទេសប៊ួគីណា ហ្វាសូ (Burkina Faso - អាហ្វ្រិក​កណ្ដាល) បានឲ្យដឹងថា តួយន្ដហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអាហ្សេរី បានត្រូវរកឃើញហើយ នៅផ្នែកខាងត្បូង នៃប្រទេសម៉ាលី។


យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអាហ្សេរី។ (រូបថតក្រុមហ៊ុន)

ធ្លាក់យន្ដហោះ - ការតាមដាននៅគ្រប់ច្រកល្ហកទាំងអស់ នៅតែបន្តធ្វើនៅឡើយ ដើម្បីរកឲ្យឃើញតួយន្ដហោះនេះ បើទោះជាវាមានសភាពស្មុគ្រស្មាញខ្លាំងប៉ុណ្ណាក៏ដោយ។ ដោយឡែក មេបញ្ជាការកងពិសេស របស់ប្រធានាធិបតី​នៃ​ប្រទេសប៊ួគីណា ហ្វាសូ បានអះអាងនៅយប់ថ្ងៃព្រហស្បត្តិ៍នេះថា តួយន្ដហោះនៃជើងហោះហើរ AH 5017 ត្រូវបាន​រក​ឃើញធ្លាក់ នៅផ្នែកខាងត្បូងនៃប្រទេសម៉ាលី ក្បែរនឹងព្រំដែនម៉ាលី-ប៊ួគីណា ហ្វាសូ។

មេបញ្ជាការកងពិសេស លោក ហ្សីប៊ែរ ដៀនឌីយ៉េរ៉េ (Gilbert Diendiéré) បានថ្លែងបន្ទាប់ពីកិច្ចប្រជុំមួយ ទាក់ទង​នឹង​គ្រោះថ្នាក់នេះថា៖ «យើងទើបនឹងរកឃើញ យន្ដហោះអាហ្សេរី។ តួយន្ដហោះ ត្រូវបានរកឃើញ នៅប្រមាណ​ជា៥០​គីឡូម៉ែត្រ ក្នុងតំបន់ ហ្គូស៊ី  (Gossi) ប្រទេសម៉ាលី ក្បែរនឹងព្រំដែន ប៊ួគីណា ហ្វាសូ ភាគខាងជើង។»

ទីក្រុងហ្គូស៊ី ស្ថិតនៅ១០០គីឡូម៉ែត្រ ផ្នែកនារតីនៃទីក្រុងហ្គាវ (Gao) ដែលជាទីក្រុងធំជាងគេ នៅផ្នែកខាងជើងនៃ​ប្រទេសម៉ាលី។ លោកឧត្ដមសេនីយ៍ ដៀនឌីយ៉េរ៉េ បាននិយាយទៀតថា៖ «នៅពេលនេះ យើងមិនទាន់មានដំណឹង​ជាក់លាក់ ពីអ្នកដំណើរទាំងជាង១០០នាក់នោះនៅឡើយ។ តែក្រុមការងារយើង កំពុងធ្វើដំណើរទៅ​កាន់​ទី​នោះ។»

មន្ត្រីជាន់ខ្ពស់របស់ប្រទេស ប៊ួគីណា ហ្វាសូ រូបនេះ មិនបានបញ្ជាក់ពីមូលហេតុ ដែលឈានទៅដល់ការ​ធ្លាក់​យន្ដហោះ​នេះទេ។ ប៉ុន្តែប្រភពផ្សេងទៀត និងអ្នកវិភាគ បាននិយាយថា យន្ដហោះនេះ បានធ្លាក់ដោយសារបានជួប នឹង​ស្ថានភាពឧត្តុនិយមដ៏អាក្រក់។

យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអាហ្សេរី ប្រភេទ ម៉ាកដូណែល ឌូហ្គាស (McDonnell Douglas MD-83) បានបាត់ខ្លួនពីប្រព័ន្ធត្រួតពិនិត្យចរាចរណ៍អាកាស នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែកក្កដា ជាមួយនឹងអ្នកដំណើរ​ជិះ​ជាមួយចំនួន ១១៦នាក់ (ក្នុងនោះ៦នាក់ជាអ្នកបម្រើការលើយន្ដហោះ និង៥១នាក់ជាជាតិបារាំង) បន្ទាប់ពីយន្ដហោះ​នេះ ហោះចេញពីព្រលានយន្ដហោះ នៃរដ្ឋធានី អ៊ូហ្គាឌូហ្គូ (Ouagadougou) ប្រទេសប៊ួគីណា ហ្វាសូ បាន៥០នាទី។ យន្ដហោះនឹងត្រូវហោះឆ្ពោះទៅ ឈប់ចតនៅរដ្ឋធានី អាហ្សេ (Alger) របស់ប្រទេសអាហ្សេរី នៅព្រឹកឡើង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...