កូន​ប្រុស​របស់​ជន​ផ្ដាច់​ការ កាដាហ្វី សុំ​ទោស​តាម​ទូរទស្សន៍

ទូរទស្សន៍រដ្ឋរបស់ប្រទេសលីប៊ី បានផ្សាយរូបភាពកូនប្រុសមួយរូប របស់អតីតមេដឹកនាំផ្ដាច់ការ លោក មូអាម៉ា កាដាហ្វី (Mouammar Kadhafi) ដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារនៃរដ្ឋធានីទ្រីប៉ូលី។ កូនប្រុសរបស់អតីត​បុរសខ្លាំង បានបង្ហាញនូវការសុំទោស និងសុំឲ្យមានការអភ័យទោស ពីសំណាក់ជនរួមជាតិខ្លួន។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទូរទស្សន៍រដ្ឋរបស់ប្រទេសលីប៊ី បានផ្សាយរូបភាពកូនប្រុសមួយរូប របស់អតីតមេដឹកនាំផ្ដាច់ការ លោក មូអាម៉ា កាដាហ្វី (Mouammar Kadhafi) ដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារនៃរដ្ឋធានីទ្រីប៉ូលី។ កូនប្រុសរបស់អតីត​បុរសខ្លាំង បានបង្ហាញនូវការសុំទោស និងសុំឲ្យមានការអភ័យទោស ពីសំណាក់ជនរួមជាតិខ្លួន។


លោក សាអាឌី កាដាហ្វី កូនប្រុស លោក មូអាម៉ា កាដាហ្វី។ (រូបថតផ្ដិតពីទូរទស្សន៍)

អវសាន្ដនៃរបបផ្ដាច់ការ - លោក សាអាឌី កាដាហ្វី (Saadi Kadhafi) ដែលត្រូវបានតុលាការប្រទេសលីប៊ី ចាប់​ទោសកំហុស ពីបទថាបានប្រព្រឹត្តិឧក្រិដ្ឋកម្ម ដើម្បីរក្សាអំណាចឲ្យឪពុករបស់ខ្លួននោះ ត្រូវបានធ្វើបត្យាប័ន​មក​កាន់រដ្ឋធានី ទ្រីប៉ូលី កាលពីថ្ងៃទី៦ ខែមីនាកន្លងទៅ ពីប្រទេសនីហ្សេ។ កូនប្រុសរបស់អតីតជនផ្ដាច់ការ កាដាហ្វី រូបនេះ បានរត់នៅជ្រកកោន នៅក្នុងប្រទេសភូមិផងរបងជាមួយ ចាប់តាំងពីខែកញ្ញាឆ្នាំ២០១១ នៅមុនការដួលរលំ​នៃរបបរបស់ឪពុកលោក។

លោក សាអាឌី កាដាហ្វី នៅក្នុងសម្លៀកបំពាក់ជាអ្នកទោសពណ៌ខៀវ បានអង្គុយនៅក្នុងបន្ទប់មួយ ដែលទំនង​ដូច​ជាការិយល័យនៅក្នុងពន្ធនាគារ។ លោកបាននិយាយ«សោកស្ដាយ» ពីរាល់ការខូចខាតទាំងឡាយ តែមិនបាន​ថ្លែង​បញ្ជាក់លំអិតឲ្យបានច្រើននោះទេ។

«ខ្ញុំសុំទោសប្រជាជន និងរដ្ឋាភិបាលលីប៊ី។ (...) ខ្ញុំចង់អះអាងទៅដល់ក្រុមគ្រួសារខ្ញុំថា ខ្ញុំមានសុខទុក្ខធម្មតា មាន​សុខភាពល្អ និងមិនមានការធ្វើបាបអ្វីឡើយ។» នេះជាសម្ដីជាអាទ៌ របស់លោក។

ការចាក់ផ្សាយវីដេអូនេះ អាជ្ញាធររបស់ប្រទេសលីប៊ី មានបំណងចង់ច្រានចោល នូវពាក្យចចាមអារាមទាំងឡាយ ដែលនិយាយថា កូនប្រុសរបស់អតីតជនផ្ដាច់ការ មានសុខភាពមិនល្អា និងកំពុងរងនូវទារុណកម្ម ដែលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស។ នៅក្នុងវីដេអូនោះ អ្នកទោសរូបនេះ បានបញ្ជាក់ថារូបរបស់ខ្លួន ត្រូវបានថតនៅ​យប់​ថ្ងៃព្រហស្បត្តិ៍ មុនមួយថ្ងៃនៃការចាក់ផ្សាយ គឺយប់ថ្ងៃសុក្រទី២៨ ខែមីនាម្សិលម៉ិញនេះ៕


លោក មូអាម៉ា កាដាហ្វី ដែលជាប់ឈ្មោះជាជនផ្ដាច់ការ នៅក្នុងប្រវត្តិសាស្ត្រ។ (រូបថត Wikipedia)

-----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៩ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...