ទូរស័ព្ទ​ដៃ «ស៊ាំស្ស៊ុង ហិនណែស៊ី» អេក្រង់​២ ប្រកាស​ចេញ​ជា​ផ្លូវ​ការ

ក្រុមហ៊ុនស៊ាំស្ស៊ុងចិន (Samsung China) បានធ្វើការប្រកាសចេញជាផ្លូវការ នូវទូរស័ព្ទដៃស៊េរីទំនើបមួយ មានឈ្មោះថា «ស៊ាំស្ស៊ុង ហិនណែស៊ី» (Samsung Hennessy) ជាមួយនឹងអេក្រង់២, ស៊ីម២ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៏ អេនដ្រយ (Android)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនស៊ាំស្ស៊ុងចិន (Samsung China) បានធ្វើការប្រកាសចេញជាផ្លូវការ នូវទូរស័ព្ទដៃស៊េរីទំនើបមួយ មានឈ្មោះថា «ស៊ាំស្ស៊ុង ហិនណែស៊ី» (Samsung Hennessy) ជាមួយនឹងអេក្រង់២, ស៊ីម២ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៏ អេនដ្រយ (Android)។

«ស៊ាំស្ស៊ុង ហិនណែស៊ី» ជាប្រភេទទូរស័ព្ទដៃបើកបិទ (flip-phone) ដែលមានអេក្រង់ចំនួន២ ទំហំ ៣.៣អ៊ីញដូចគ្នា (ក្នុង១, ក្រៅ១) ហើយពួកគេអាចបង្ហាញរូបភាពបានទំហំធំបំផុតបាន ៣២០ X ៤៨០ភិចស្យែល។

ម៉ាស៊ីនរបស់វា (CPU) មានទំហំ ១.២ជីហ្គាអែក ប្រភេទឌូខរ (quad-core) ហើយមានអង់ចងចាំ (RAM) ទំហំ ១ជីហ្គាបៃ ដែលអាចឲ្យវាដំណើរការលើប្រព័ន្ធអេនដ្រយ ៤.១ ជីលីបីន (Android 4.1 Jelly Bean) បាន។

ទោះជាយ៉ាងណា វាមានកម្រាស់ក្រាស់បន្តិច ហើយធ្ងន់ ដែលវាមានមាឌប្រមាណ ១១០.៨៥ X ៥៩.៣ X ១៨.៦២ មីលីម៉ែត្រ និងមានទម្ងន់ ២០៨ក្រាម។ ថ្មមានកំរិតថាមពល ១៥០០មីលីអំពែម៉ោង ហើយវាអាចបន្ថែមកាត មីក្រូអេសឌី (microSD) បានផងដែរ។

ចំពោះស៊ីមកាត (SIM card) អាចដំណើរការបាន២៖ ស៊ីមកាត១ ដំណើរការជីអេសអ៊ិម (SIM card) និងស៊ីម១ទៀត ដំណើរការស៊ីឌីអ៊ិមអេ (CDMA)។ កាមេរ៉ាក្រោយមានទំហំ ៥ម៉េហ្គាភិចស្យែល មានភ្លើង១គ្រាប់ (LED flash)។

«ស៊ាំស្ស៊ុង ហិនណែស៊ី» ឬហៅថា «ដិបិលយូ៧៨៩» (W789) ជាទូរស័ព្ទដៃវ៉ៃឆ្លាតអេនដ្រយបើកបិទទី២ហើយ ដែល​ក្រុមហ៊ុនស៊ាំស្ស៊ុងចិន បានផលិតឡើង។ ទូរស័ព្ទដៃអេនដ្រយបើកបិទដំបូងគេ មានឈ្មោះថា «ស៊ាំស្ស៊ុង ដិបិលយូ៩៩៩» (Samsung W999) ដែលវាមានរូបរាង្គ ស្រដៀងទៅនឹង «ស៊ាំស្ស៊ុង ហិនណែស៊ី» ដែរ ប៉ុន្តែវាពុំទាន់ចរាចរណ៏លើទីផ្សារ​អន្តរជាតិនៅឡើយទេ។

ទោះជាយ៉ាងណា ទូរស័ព្ទដៃស៊េរីបើកបិទ «ស៊ាំស្ស៊ុង ហិនណែស៊ី» នេះ អាចចរាចរណ៏បានតែនៅលើទីផ្សារ​តំបន់អាស៊ី​តែប៉ុណ្ណោះ ខណៈដែលវាមានតម្លៃទាបសមរម្យ ប៉ុន្តែពុំទាន់មានតួរលេខណាមួយ បញ្ជាក់នៅឡើយទេ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...