ក្ដាបញ្ជា «អិលជី ជីផេដ» នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​កញ្ញា​ដែរ

ក្រុមហ៊ុនអិលជី (LG) របស់កូរ៉េខាងត្បូង នឹងធ្វើការបង្ហាញនូវ ក្ដាបញ្ជាដើជាមួយប្រព័ន្ធអេនដ្រយ (Android Tablet) ស៊េរីថ្មី​មួយទៀត នៅ​ដើម​ខែក្រោយ ក្នុងព្រឹត្តិការណ៏ អាយអេហ្វអេ២០១៣ (IFA 2013) ដែលមានឈ្មោះថា «អិលជី ជីផេដ» (LG G Pad)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនអិលជី (LG) របស់កូរ៉េខាងត្បូង នឹងធ្វើការបង្ហាញនូវ ក្ដាបញ្ជាដើជាមួយប្រព័ន្ធអេនដ្រយ (Android Tablet) ស៊េរីថ្មី​មួយទៀត នៅ​ដើម​ខែក្រោយ ក្នុងព្រឹត្តិការណ៏ អាយអេហ្វអេ២០១៣ (IFA 2013) ដែលមានឈ្មោះថា «អិលជី ជីផេដ» (LG G Pad)។


ក្ដាបញ្ជារបស់ក្រុមហ៊ុនអិលជី របស់ប្រទេសកូរ៉េខាងត្បូង។ (រូបថតជំនួស របស់ក្រុមហ៊ុន)

បន្ទាប់ពីប្រកាសចេញនូវទូរស័ព្ទដៃវ៉ៃឆ្លាត «អិលជី ជី២» (LG G2) កាលពីពេលថ្មីៗនេះរួចមក អិលជី នឹងបង្វែរការចាប់​អារម្មណ៏របស់ខ្លួន ទៅកាន់ក្ដាបញ្ជាប្រើប្រព័ន្ធអេនដ្រយវិញម្តង។ បើតាមសេចក្តីរាយការណ៏បានឲ្យដឹងថា ក្រុមហ៊ុននឹង​ធ្វើការបង្ហាញក្ដាបញ្ជា «អិលជី ជីផេដ» នៅក្នុងព្រឹត្តិការណ៏ អាយអេហ្វអេ២០១៣ ដើមខែកញ្ញាតែម្តង។

មុនពេលគម្រោងបង្ហាញក្ដាបញ្ជាស៊េរីថ្មីនេះ ក៏មានពាក្យចរចាមអារ៉ាមជាច្រើនផងដែរថា ក្រុមហ៊ុនអិលជី នឹងចេញនូវ ណិកសឺស៥ (Nexus 5) បន្តទៀត បន្ទាប់ពីទទួលបានជោគជ័យ និងមានបទពិសោធន៏ដ៏ល្អ ជាមួយនឹងការចេញ ណិកសឺស៤ (Nexus 4) កន្លងទៅ ក្នុងការចាប់ដៃគូរសហការជាមួយនឹងក្រុមហ៊ុនហ្គោហ្គល (Google)។ ផ្ទុយទៅវិញ ក្រុមហ៊ុនបែរជាត្រៀមបង្ហាញនូវក្ដាបញ្ជាថ្មីផ្ទាល់ខ្លួនទៅវិញ។

នៅក្នុងព្រឹត្តិការណ៏ពិព័រណ៏បច្ចេកវិទ្យាពត៌មានវិទ្យា អាយអេហ្វអេ២០១៣ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង បឺលីន (Berlin) ប្រទេសអាឡឺម៉ង់ នាថ្ងៃទី០៦ ខែកញ្ញាខាងមុខ ក៏មានការបង្ហាញនូវផលិតផលថ្មីៗជាច្រើន របស់ក្រុមហ៊ុនធំៗផ្សេងៗជា​ច្រើនផងដែរ ដែលក្នុងនោះមានដូចជា៖ ក្រុមហ៊ុនសូនី (Sony), អេចធីស៊ី (HTC) និងស៊ាំស្ស៊ុង (Samsung) ជាដើម។

បើតាមពាក្យចរចាមអារ៉ាមនៅលើគេហទំព័រជាច្រើន បានឲ្យដឹងថា «អិលជី ជីផេដ» មានអេក្រង់ទំហំ ៨.៣អ៊ីញ ដែលអាច​បង្ហាញរូបភាពបានធំបំផុតបាន ១៩២០ X ១២០០ភិចស្យែល។ អង់ចងចាំ (RAM) មានទំហំ ២ជីហ្គាបៃ ហើយកម្លាំង​ម៉ាស៊ីន​របស់វា (CPU) ប្រភេទឌូខរ (quad-core) ប៉ុន្តែពុំទាន់មានបញ្ជាក់ពីទំហំនៅឡើយទេ។

ក្នុងព្រឹត្តិការណ៏ អាយអេហ្វអេ២០១៣ ដែលនឹងត្រូវចាប់ផ្តើមជាផ្លូវការនៅដើមខែក្រោយ ត្រូវបានគេដឹងថា នឹងមានការ​បង្ហាញជូនផលិតផលថ្មីទំនើបៗជាច្រើន របស់ក្រុមហ៊ុននីមួយៗ ដែលមានដូចជា៖
• ស៊ាំស្ស៊ុង៖ ចេញទូរស័ព្ទដៃវ៉ៃឆ្លាត ឬហៅថាផាប្លិត (phablet) ហ្គាឡាក់ស៊ី ណូត៣ (Galaxy Note 3)
• សូនី៖ ចេញទូរស័ព្ទដៃវ៉ៃឆ្លាត ហូណាមី (Honami)
• អេចធីស៊ី៖ ចេញទូរស័ព្ទដៃវ៉ៃឆ្លាត អេចធីស៊ី វ័នម៉ាក (HTC One Max)
• អិលជី៖ ចេញក្ដាបញ្ជា អិលជី ជីផេដ (LG G Pad)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...