ក្រុមហ៊ុនអិលជី បង្ហាញ​បន្ទះ​អេក្រង់​ទូរស័ព្ទ​ទំនើប ស្តើង​បំផុត​លើ​ពិភពលោក

ក្រុមហ៊ុនអិលជី (LG) បានប្រកាសបង្ហាញនូវបន្ទះអេក្រង់ទូរស័ព្ទទំនើបមួយប្រភេទ កាលពីថ្ងៃពុធម្សិលមិញ ដែលមានទំហំ​អេក្រង់ ៥.២អ៊ីញ និងមានកម្រាស់ត្រឹមតែ ២.២មីលីម៉ែត្រ តែប៉ុណ្ណោះ។ ក្នុងកម្រាស់នេះ មានន័យថា វាជាបន្ទះអេក្រង់​ដ៏​ស្តើងបំផុត នៅលើពិភពលោក សម្រាប់បណ្ដាទូរស័ព្ទទំនើប នាពេលបច្ចុប្បន្ន។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនអិលជី (LG) បានប្រកាសបង្ហាញនូវបន្ទះអេក្រង់ទូរស័ព្ទទំនើបមួយប្រភេទ កាលពីថ្ងៃពុធម្សិលមិញ ដែលមានទំហំ​អេក្រង់ ៥.២អ៊ីញ និងមានកម្រាស់ត្រឹមតែ ២.២មីលីម៉ែត្រ តែប៉ុណ្ណោះ។ ក្នុងកម្រាស់នេះ មានន័យថា វាជាបន្ទះអេក្រង់​ដ៏​ស្តើងបំផុត នៅលើពិភពលោក សម្រាប់បណ្ដាទូរស័ព្ទទំនើប នាពេលបច្ចុប្បន្ន។


រូបភាពបង្ហាញពីបន្ទះអេក្រង់នៃទូរស័ព្ទទំនើប ដែលស្ដែងជាងគេបំផុត។ (រូបភាព lgdnewsroom.com)

ក្រៅពីមានកម្រាស់ស្តើង បន្ទះអេក្រង់ទូរស័ព្ទទំនើបនេះ នាំមកនូវរូបភាពកាន់តែច្បាស់ជាងមុនបន្ថែមទៀត។ អ្នកប្រើប្រាស់​អាចចុចលើអេក្រង់បាន និងមានភាពរហ័សជាមុន (ងាយស្រួលក្នុងការចុចបញ្ជា)។ ជាពិសេសនោះ វាអាចជួយកាត់​បន្ថយ​នូវពន្លឺ ឬជួយការពារភ្នែករហូតដល់ទៅ៣០%។

នាយកក្រុមហ៊ុនអិលជី លោកប៊ីយ៉ុងគូ គីម (Byeong-Koo Kim) បាននិយាយថា៖ «ជាមួយនឹងការបង្ហាញ​នូវផលិតផល​បន្ទះអេក្រង់ដ៏ស្តើងបំផុតថ្ងៃនេះ វាពិតជាធ្វើឲ្យមានភ្ញាក់ផ្អើលដល់ទីផ្សារទូរស័ព្ទទំនើប ហើយវាកាន់តែបង្ហាញឲ្យ​ឃើញថា​អ្នកជំនាញរបស់យើង កាន់តែមានភាពប៉ិនប្រសព្វបន្ថែមទៀត។»

រីឯសេចក្តីថ្លែងការណ៏ របស់ក្រុមហ៊ុនអិលជី បានថ្លែងថា៖ «ក្រុមហ៊ុនអិលជី នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផលិត​នូវផលិតផលឲ្យស្របទៅតាមតម្រូវការរបស់អតិថិជន ហើយក្រុមហ៊ុនរបស់យើង នឹងពង្រីកទីផ្សារបន្ថែមទៀត សម្រាប់​ទូរស័ព្ទទំនើប នឹងក្ដាបញ្ជា (tablet)។»

ទោះបីជាយ៉ាងណា ក្រុមហ៊ុនអិលជី ក៏នៅតែមិនមែនក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលនាំមុខគេក្នុងផលិតផលបង្ហាញរូបភាព (អេក្រង់) នោះទេ។ ក្រុមហ៊ុនស៊ាំស្ស៊ុង (Samsung), ណូគៀ (Nokia) និងអ័បផល ក៏កំពុងតែបង្កើនល្បឿនក្នុងផលិត និង​បានចរាចរណ៏អេក្រង់ទំនើបៗជាច្រើនប្រភេទរួចមកហើយ ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែងក្រុមហ៊ុនណូគៀ ក៏បានប្រកាសកាលពីពេលថ្មីៗនេះថា ពួកគេកំពុងតែផលិតនូវអេក្រង់សម្រាប់ទូរស័ព្ទដៃដែរ ដែលមានគុណភាពល្អបំផុត រូបភាពច្បាស់បំផុត និងមានកម្រាស់ស្តើងបំផុតនៅលើ់ពិភពលោកដូចគ្នា។ ប៉ុន្តែទោះជា​យ៉ាងណា វាពុំទាន់ត្រូវបានបង្ហាញខ្លួននៅឡើយទេ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...