ពីនេះពីនោះ៖ ស្រីដែលធ្វើមុខស្រស់ស្អាត ក៏អាចធ្វើមុខអាក្រក់បានដែរ
នៅពេលដែលអ្នកបានឃើញ រូបថតរបស់ពួកនាងៗដំបូង វាច្បាស់ណាស់ហើយ ថាបេះដូងរបស់អ្នកលោតរំជួយ ហើយនៅក្នុងក្បាលរបស់អ្នក ហ៊ុំព័ទ្ធទៅដោយក្ដីស្រមៃ និងឈានទៅដល់ការគិតថា បើបាននៅនែបនិត្យជិតប្រាណ មិនដឹងជាយ៉ាងណាថែមទៀត។
រូបថតដែលបន្ថែមបន្ថយ និងរូបថតពិត។ តែកុំភ្លេចថា នៅមានរូបថតពិតច្រើនទៀត...
នៅតាមបណ្ដាញអាំងធើណែត មានយ៉ាងសន្ធឹកសន្ធាប់ណាស់ នូវរូបថតរបស់ស្ត្រីមុខស្អាត ស្ត្រីញញឹមថ្ពាល់ខួច ស្ត្រីស្លៀក ខ្លីបញ្ចេញគល់ជើងសខ្ចី ដូចបណ្ដូលចេក ឬស្ត្រីដែលបញ្ចេញដើមទ្រូងយ៉ាងទ្រលុកទ្រលន់នោះជាដើម។ តែសូមកុំភ្លេចថា រូបទាំងនេះ វាគ្រាន់តែវា ការតាំងបង្ហាញមួយ ដើម្បីអាចទាក់ទាញ រាល់ការមើលឃើញរបស់អ្នកតែប៉ុណ្ណោះ។
ព្រោះថានៅក្នុងដំណើរជីវិត មនុស្សតែងកើតមកជាមួយ នូវស្នាមញញឹម ស្នាមជ្រីវជ្រួញ ចរិកក្រេវក្រោក ... រួមទាំងភាពស្មោករោគ យ៉ាងខ្លាំងនឹកស្មានមិនដល់នោះទៀតផង។ ហើយបើអ្នកបានឃើញ ពីរូបថតទាំងនេះវិញ តើអ្នកនៅគិតថា នឹងនៅចង់នែបនិត្យជិតប្រាណពួកនាងៗ តទៅទៀតទេ?
ជាពិសេស នៅពេលនោះ អ្នកថែមទាំងមិនជឿថា រវាងរូបល្អ និងរូបមិនល្អទាំងនេះ វាថតចេញពីមនុស្សតែម្នាក់នោះទៀត។
សូមទស្សនារូបថតប្រៀបធៀបខាងក្រោម៖
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ