CNRP មិន​ទាន់​បង្ហាញ​ជំហរ​លើ​ផែនទី UN ខណៈ CPP ថា​នឹង​បន្ត​បោះ​បង្គោល​ព្រំដែន

លោក លោក អ៊ូ ច័ន្ទប្ញទ្ធិ តំណាងឲ្យគណបក្សសង្គ្រោះជាតិ នៅមិនទាន់បង្ហាញជំហរ នៅក្រោយ​បញ្ចប់​ការ​ផ្ទៀង​ផ្ទាត់​ផែនទី ដែលទទួលបានពី UN រួចមកថាទទួលស្គាល់ ឬមិនទទួលស្គាល់ នៅឡើយ។ ដោយឡែក អ្នកនាំ​ពាក្យ​របស់​​គណបក្ស​ប្រជាជនវិញ បានអះអាងថា នឹងបន្ត​បោះបង្គោល​ព្រំដែន កម្ពុជា-វៀតណាម ជា​បន្ត​ទៅទៀត​ដោយ​គ្មាន​ការ​រាំង​ស្ទះ​អ្វី​ឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២០ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 20, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងឲ្យគណបក្សសង្គ្រោះជាតិ លោក លោក អ៊ូ ច័ន្ទប្ញទ្ធិ បានបង្ហាញភាពប្រយ័ត្នប្រយ៉ែង ដោយនៅមិន​ទាន់​បង្ហាញជំហរ នៅក្រោយបញ្ចប់ការផ្ទៀងផ្ទាត់ផែនទី ដែលទទួលបានពី UN រួចមកថាទទួលស្គាល់ ឬមិនទទួល​ស្គាល់ នៅឡើយ។

ចំពោះសំនួរដែលបានចោទសួរថា តើផែនទីដែលទទួលបានពីUN ចំពោះមុខកាលពីព្រឹកម៉ិញនេះ ត្រឹមត្រូវ ជា​មួយផែនទីរបស់រដ្ឋាភិបាលឬទេ? លោក អ៊ូ ចាន់រិទ្ធិ មិនបានបង្ហាញ នូវលទ្ធផលថាយ៉ាងណានោះឡើយ លោក​លើកឡើងថា ជំហរនេះ ខាងគណបក្សនឹងធ្វើការបញ្ជាក់ជូន នៅពេលក្រោយ។ ទោះយ៉ាងណា លោកទទួល​ស្គាល់ថា ការខិត្ខំស្វែងរកផែនទីទាំងនេះ មកពីប្រភពផ្សេងឬគ្នានោះ ជាការមួយល្អប្រសើរហើយ។

លោកបន្តថា យ៉ាងណាគណបក្សសង្គ្រោះជាតិ និងព្យាយាមស្វែងរកផែនទី ដែលគណបក្សបានជំពាក់ ចំនួន​ពីរផ្ទាំងនោះ មកធ្វើការផ្ទៀងផ្ទាត់ ជាបន្តនាពេលឆាប់ៗខាងមុខនេះ។ លោក អ៊ូ ច័ន្ទឫទ្ធិ បានថ្លែងឡើងថា៖ «ខ្ញុំ​យល់ថា ជារឿងមួយល្អ ដែលយើងអាចផ្តៀងផ្ទាត់ ផែនទីទាំងអស់ ពីប្រភពទាំងអស់ ដើម្បីបញ្ជាក់ពីភាព​ស្រប​ច្បាប់ ឬភាពត្រឹមត្រូវ ដែលរដ្ឋាភិបាលច្ចុប្បន្ន បានប្រើផែនទី»។

សូមស្តាប់ និងទស្សនា ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

ដោយឡែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ឆ្លងកាត់តាមការ​ផ្ទៀងផ្ទាត់ នូវផែនទីដេលទទួលបានពី UN នេះបានបង្ហាញថា រដ្ឋាភិបាលកម្ពុជាកន្លងមក បានប្រើប្រាស់​នូវ​ផែនទីត្រឹមត្រូវ យ៉ាងពិតប្រាកដ។ លោកបន្តថា ទាំងនេះជាតឹងតាង ដេលអាចបង្ហាញឲ្យសាធារណៈជន និង​ប្រជាពលរដ្ឋទូទៅយល់កាន់តែច្បាស់ និងមិនមានការភាន់ច្រលំបន្តទៀតមកលើរដ្ឋាភិបាល ក្នុងការ​ប្រើប្រាស់​ផែនទីទាំងនោះ។

លោក សុខ ឥសាន បានបញ្ជាក់ដូច្នេះថា «អ្នកនយោបាយអគតិមួយចំនួនតែងតែ និយាយមួលបង្កាច់ថា រាជ​រដ្ឋាភិបាល ប្រើប្រាស់ផែនទីក្លែងក្លាយនោះ អស់ផ្លូវភូត កុហក់ ប្រជាពលរដ្ឋតទៅទៀតហើយ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានឲ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្ត ការបោះបង្គោល​ព្រំដែនកម្ពុជា-វៀតណាម ទៅតាមអាណត្តិនៃរដ្ឋសភា។ លោក បានឲ្យដឹងទៀតថា៖ «គ្មានមហិច្ឆតាណា ដែល​អាចមករាំងស្ទះ ការបោះបង្គោលព្រំដែនទេ»។

សូមស្តាប់ និងទស្សនា ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...