សេចក្ដីព្រាងច្បាប់ពីការគ្រប់គ្រងគ្រឿងស្រវឹង ដល់ណាហើយ?
- ដោយ: ក. ស្រីនាង អត្ថបទ៖ ស្រីនាង ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី ១៦ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 17, 2015
- ប្រធានបទ: គ្រឿងស្រវឹង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើសេក្តីព្រាងច្បាប់ ស្តីពី«ការគ្រប់គ្រង ផលិតផលគ្រឿងស្រវឹង» បានដើរឡើង ទៅដល់កាំជណ្ដើរទីប៉ុន្មានហើយ? ដើម្បីឆ្លើយនឹងសំនួរនេះ លោក យ៉ង់ គឹមអេង ដែលជាប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព និងជាសមាជិតក្រុមប្រឹក្សាភិបាល នៃសម្ព័នយុវជន ដើម្បីឯកភាពនិងអភិវឌ្ឍន៍ បាននិយាយថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ត្រូវបានព្រាងចប់ តាំងពី ២០១៤ ហើយក៏បាន ដាក់ជូនទៅទីស្តីការគណះរដ្ឋមន្រ្តី ដើម្បីប្រជុំអនុម័ត តែត្រូវបានខកខាន រហូតមកដល់ពេលនេះ។
លោកបានថ្លែងដូច្នេះ នៅក្នុងកម្មវិធីមួយ ការពង្រឹងសិទ្ធិ អំណាចរបស់យុវជននៅប្រទេសកម្ពុជា ដែលរៀបចំឡើង ដោយសភាយុវជនត្រាប់និងយុវជន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ និងមានការចូលរួម ពីសំណាក់យុវជន ដែលមកពីច្រើនស្ថាប័ន។
តែផ្ទុយទៅវិញ ចំពោះការខកខានអនុម័តច្បាប់នេះ ត្រូវបានលោក គឹមអេង ដាក់សង្ស័យថា មានការជ្រៀតជ្រែក ពីឧស្សាហកម្មគ្រឿងស្រវឹង ហើយបើនៅតែពន្យាពេលអនុម័តទៀត នឹងធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ពីផលប៉ះពាល់ ពីគ្រឿងស្រវឹង។ លោកបានបន្ថែមទៀតថា ច្បាប់មិនអាចធ្វើឡើង តាមរយៈការផ្សាយអប់រំបានទេ ព្រោះវាគ្មានប្រសិទ្ធិភាព និងគួរតែមានវិធានដាក់ពិន័យ ដូចជា ទី១ រឹតត្បិតពីការផ្សាយគ្រឿងស្រវឹង ទី២ ដំឡើងពន្ធ ទី៣ ដាក់កំរិតនៃភាពរកបាន នៃស្រាបៀរ និងទី៤ កំណត់អាយុអ្នកប្រើប្រាស់។ លោកបានបញ្ជាក់ថា ទោះបីជាច្បាប់នេះ មិនទាន់គ្រប់គ្រាន់ តែលោកអាចទទួលយកបាន។ លោកថា ចំពោះ «ក្រសួងពត័មានបានតែផ្សាយ ប៉ុន្តែមិនដែលចាត់វិធានការអ្វីឡើយ»។
ចំណែកយុវជន គឹម ហុង ជានិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ មានសារះសំខាន់ណាស់ សម្រាប់យុវជនកម្ពុជា ព្រោះពេលបច្ចុប្បន្ននេះ យុវជនវ័យក្មេងជាច្រើនកំពុង ទទួលឥទ្ធិពល ពីគ្រឿងស្រវឹងយ៉ាងខ្លាំង។ យុវជនរូបនេះ បានទាមទារ ឲ្យមានការដំឡើងពន្ធ កំណត់ទីកន្លែងប្រើប្រាស់ អាយុអ្នកប្រើ និង រឹតបណ្តឹងការផ្សាយ។ គឹម ហុង ក៏មានការមិនពេញចិត្ត ចំពោះការចេញច្បាប់យឺតយាវដែរ ប៉ុន្តែឲ្យតែមានការសមស្រម តាមលក្ខណៈបច្ចេកទេស ដូចការបញ្ចាក់របស់រដ្ឋាភិបាល។
រីឯយុវតី លឹម វិតធីតា ជាសិស្សថ្នាក់ទី១២ នៃសាលាមហាសាស្រ្តវិញយលថា ការពិភាក្សានេះមានប្រយោជន៍ណាស់ ព្រោះសង្គមនាពេលឥលូវ កំពង់តែទទួលឥទ្ធិពល ពីគ្រឿងស្រវឹង។ នៅក្នុងកម្មវីធីនេះដែរ យុវជនគ្រប់រូប មានការពិភាក្សា និងយល់បានកាន់តែស៊ីជម្រៅ ហើយបានជម្រុញឲ្យមានការកាត់បន្ថយ ការប្រើប្រាស់គ្រឿង។ ម្យ៉ាងទៀត បើគ្រួសាររបស់យុវតី មានអ្នកញៀនគ្រឿងស្រវឹង កញ្ញានឹងយកចំណេះដឹង ពីការចូលរួមកម្មវីធីនេះ យកទៅពន្យល់ណែនាំ។
បើតាមយុវតី ជន់ ស្រីពារ ដែលសិក្សាចប់ថ្នាក់បរិញ្ញាបត្រ ខាងទស្សនះវិជ្ជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា កម្មវីធីជជែកពិភាក្សានេះល្អ សម្រាប់យុវជនឲ្យមានការយល់ដឹង ខ្វាយខ្វល់ច្រើន និងទទួលបានពត័មានច្រើន ពេលលើកមកវែកញែកបានល្អ។ ច្បាប់ស្តីពីគ្រឿងស្រវឹង ស្ថិតក្នុងដំណាក់កាល ដើម្បីកាត់បន្ថយបញ្ហា ដែលកើតឡើងដោយសារគ្រឿងស្រវឹង។ ចំពោះការយឺតយាវ នៃការអនុម័តច្បាប់នេះ ត្រូវបានយុវតីពន្យល់ថា តាមប្រព័ន្ធផ្សាយភាគច្រើន គឺឧបត្ថម្ភដោយគ្រឿងស្រវឹង ហើយរដ្ឋាភិបាល អាចទទួលផលប្រយោជន៍ ពីខាងក្រោមហ៊ុនហ៊ុន។ ជាចុងក្រោយ កញ្ញាសូមឲ្យរដ្ឋាភិបាល ពិនិត្យនិងអនុម័តច្បាប់នេះ ឲ្យបានលឿន ព្រោះប្រជាជនត្រូវការច្បាប់នេះណាស់៕