កីឡាករ​កូរ៉េ​ខាង​ត្បូង ឈ្នះ​ពាន​រង្វាន់​យូអេស​ភី​ជី​អេ លើក​ដំបូង

កីឡាករវាយកូនហ្គោល បែ សាងមូន (Bae Sang-Moon) របស់កូរ៉េខាងត្បូង បានឈ្នះពានរង្វាន់យូអេសភីជីអេ (US PGA) ជាលើកដំបូងក្នុងអាជីពរបស់គាត់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបំបាក់កីឡាករជើងខ្លាំងអាមេរិក ឃេហ្គាន ប្រាដឡេ (Keegan Bradley) ក្នុងកម្មវិធីប៊ីរ៉ន់ ណេលសិន (Byron Nelson) និងទទួលបានទឹកប្រាក់ ៦.៧លានដុល្លាសហរដ្ឋអាមេរិក។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករវាយកូនហ្គោល បែ សាងមូន (Bae Sang-Moon) របស់កូរ៉េខាងត្បូង បានឈ្នះពានរង្វាន់យូអេសភីជីអេ (US PGA) ជាលើកដំបូងក្នុងអាជីពរបស់គាត់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបំបាក់កីឡាករជើងខ្លាំងអាមេរិក ឃេហ្គាន ប្រាដឡេ (Keegan Bradley) ក្នុងកម្មវិធីប៊ីរ៉ន់ ណេលសិន (Byron Nelson) និងទទួលបានទឹកប្រាក់ ៦.៧លានដុល្លាសហរដ្ឋអាមេរិក។


កីឡាករវាយកូនហ្គោល បែ សាងមូន របស់កូរ៉េខាងត្បូង។

ស្ថិតក្នុងបរិយាកាសខ្យល់រំភើយ នៅឯទីលានវាយកូនហ្គោល ធីភីស៊ី ហ្វរស៊ីសិន រីស៊ត (TPC Four Seasons Resort) សហរដ្ឋអាមេរិក កីឡាករវ័យ២៦ឆ្នាំកូរ៉េខាងត្បូង បានបញ្ចប់ទៅដោយវាយចូលក្នុងរន្ធបាន១៣ ក្នុងចំណោម២៦៧រន្ធ និង​បានយកឈ្នះម្ចាស់ជើងឯកឆ្នាំ២០១១ ប្រាដឡេ ដែលធ្លាប់វាយចូល៧២រន្ធ ក្នុងចំណោមរន្ធ២៧០ កាលពីឆ្នាំ២០១១។

សាងមូន បាននិយាយថា «តាមពិតនេះជាការប្រកួតដ៏តានតឹង។ ជាពិសេសខ្យល់ពិតជាខ្លាំង ប៉ុន្តែខ្ញុំនៅតែធ្វើបានល្អ។»

សាងមូន ដែលធ្លាប់ឈ្នះពានរង្វាន់១១លើក នៅជុំវិញពិភពលោក ប៉ុន្តែមិនដែលឈ្នះនៅសហរដ្ឋអាមេរិកនោះ បាន​បង្ហាញខ្លួនក្នុងកម្មវិធី ប៊ីរ៉ន់ ណេលសិន លើកដំបូង ហើយក៏បង្កើតជាប្រវត្តិសាស្រ្តរបស់ខ្លួនដំបូងដូចគ្នា ព្រោះគាត់ជា​កីឡាករអាស៊ីតែម្នាក់គត់ ដែលបានឈ្នះពានរង្វាន់យូអេសភីជីអេនេះ។

គាត់បន្តថា «ខ្ញុំពិតជារីករាយខ្លាំងណាស់។ ពេលនេះជាពេលដែលអស្ចារ្យបំផុតសម្រាប់ខ្ញុំ។ ខ្ញុំមានការព្រួយបារម្មណ៏​តិចតួចថ្ងៃនេះ ប៉ុន្តែខ្ញុំក៏ធ្វើបានល្អបំផុតដែរ។»

សាងមូន ដែលឈ្នះពានរង្វាន់ ជេផែនធួរ (Japan Tour) កាលពីឆ្នាំ២០១១នោះ បានលើកពានលើកទី១២របស់គាត់ ក៏​ដូចជាជ័យជំនះលើកទី១៨របស់គាត់ដែរ ហើយកីឡាកររូបនេះទឹកមុខពោពេញទៅដោយភាពរីករាយ។

កីឡាករ ប្រាដឡេ ដែលធ្លាប់ឈ្នះពានរង្វាន់យូអេសភីជីអេ កាលពីឆ្នាំ២០១១ ក្នុងកម្មវិធីប៊ីរ៉ន់ ណេលសិន ដែរនោះ បាន​បាត់បង់ឱកាសយកដំណែងជើងឯកមកវិញជាលើកទី២ ដោយបន្សល់នៅតែភាពសោកស្តាយ។

កីឡាករអាមេរិកវ័យ២៦ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ ប៉ុន្តែខ្ញុំនឹងយកឈ្នះវិញនៅពេលក្រោយ។ មូន លេងបានល្អណាស់។ គាត់ជាបុរសដែលអស្ចារ្យ និងជាកីឡាករដ៏ល្អបំផុត៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...