វីនដូវ​ ៨​ (Windows 8) ចេញផ្សាយ ដើម្បីការសាកល្បង

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 04, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាកិច្ចសន្យាមួយ យ៉ាងជាក់លាក់ ដែលក្រុមហ៊ុនយក្ស ខាងពត៌មានវិទ្យា មីក្រូសូហ្ទ របស់អាមេរិក បានផ្សព្វផ្សាយ ក្នុងឱកាសជួបជុំ កំរិតពិភពលោកមួយ នៃវត្ថុចល័ត​តាមខ្លួន ​(Mobile World Congress 2012)​ ពីថ្ងៃ ២៧កុម្ភះ​ ដល់ថ្ងៃ ០១មិនា ២០១២ នាទីក្រុង បាសូឡូន​ ប្រទេសអេស្ប៉ាញ ស្ដីអំពីការវិវត្តន៍ដ៏ខ្លាំងមួយ នៃការមកដល់របស់ វិនដូវ ៨

ការចេញផ្សាយសាកល្បង របស់ វីនដូវ ៨ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ព្រោះការផ្លាស់ប្ដូរ និងការបន្ថែមបន្ថយ នៅក្នុងប្រព័ន្ធ កំពុងតែមាន សន្ទុះខ្លាំងនៅឡើយ ។ ប្រព័ន្ធថ្មីរបស់ វីនដូវ ៨ អាចនឹងប្រើប្រាស់បាន ជាមួយនឹង ម៉ាស៊ីនប្រភេទធម្មតា ដូចដែលយើងធ្លាប់មានពីមុន និងម៉ាស៊ីនចេញថ្មីៗ ដែលមានលក្ខណៈជាក្ដាបញ្ជា នៅលើអេក្រង់ ។ ដូច្នេះ គ្មានអ្វីជាចំងល់ទេ ដែលប្រព័ន្ធនេះ នឹងត្រូវបញ្ជាដោយ កូនកណ្តុរ ឫក៏ ម្រាមដៃប៉ះៗ នោះ។ លក្ខណៈពិសេស ផ្សេងមួយទៀត ដែលក្រុមហ៊ុនយក្សមួយនេះ​ បានបង្ហាញ គឺជាល្បឿន នៃដំណើរការ​ ដែលគ្មានភាពរអាក់រអួល សូម្បីបន្តិច នៅក្នុងវីនដូវថ្មីនេះ ។

មីក្រូសូហ្ទ​ ប្រហែលជាបានយល់ អំពីការរិះគន់ ដែលនិយាយអំពី បរិមាណទំងន់​ និងភាពយឺតយ៉ាវ​របស់ វិនដូវ ដែលបានចេញអោយប្រើប្រាស់មុនៗ ហើយគេបានសង្កេតឃើញ វីនដូវ ៨ នេះ បានដាក់អោយ ចាប់ផ្ដើមដំណើរការ ដោយប្រើប្រាស់ពេល​តែ ៨វិនាទីប៉ុណ្ណោះ។  មិនមានឃើញ ប្រអប់ចុច Démarer / Start ដូចមុនទៀតទេ ហើយអ្នកផលិតកម្មវិធីទាំងឡាយ ត្រូវដាក់កម្មវិធីដែល ខ្លួនផលិតរួចចូលទៅក្នុង កម្មវិធីផ្លូវការមួយរបស់ វិនដូវ មានឈ្មោះថា វីនដូវ ស្ទ័រ Windows Store។ កម្មវិធីដែលបើករួច ក្នុង វីនដូវ ៨ នឹងមិនអាចបិតបានដូច វីនដូវ មុនៗទេ ។ បើគេឈប់ប្រើប្រាសកម្មវិធីដែលបើកហើយ វីនដូវ ៨ នឹងដាក់កម្មវិធីនោះ​ ទៅក្នុងភាពដេកលក់ ហើយគេបើក ឫដាស់កម្មវិធីនោះមកវិញ យ៉ាងលឿនជាទីបំផុត ។

ការចេញផ្សាយ វីនដូវ ៨ អោយប្រើប្រាស់ ជាលក្ខណៈផ្លូវការ នឹងត្រូវមីក្រូសូហ្ទ ប្រមើលមើល នៅចុងឆ្នាំ ២០១២​ នេះ។

រហូតមកទល់ថ្ងៃនេះ មានការទាញយក មកប្រើប្រាស់សាកល្បង រហូតដល់ទៅជាង ១លានដងទៅហើយ ។ លោកអ្នកអាចទាញ​ យកប្រព័ន្ធនេះ មកប្រើប្រាស់សាកល្បង តាមរយះ ខ្សែរភ្ជាប់នេះ

ដោយ ៖ សេក មនោកុមារ
Source d'info et crédit photo : cnetfrance.fr

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...