មីក្រូសូហ្វ៍ រង​ការ​ស៊ើប​អង្កេត ពី​រឿង​ពុករលួយ​នៅ​បរទេស

កាសែតវល ស្ទ្រីត ជូកណល (Wall Street Journal) បានរាយការណ៍ថា អាជ្ញាធររបស់ប្រទេសអាមេរិក បានបើកការស៊ើបអង្កេត ទៅលើក្រុមហ៊ុនមីក្រូសូហ្វ៍ និងដៃគូរមួយចំនួនទៀត របស់ក្រុមហ៊ុន ដែលទំនងជាបានប្រព្រឹត្តិអំពើពុករលួយ ចូលដៃជើងជាមួយនឹងអ្នកទទួលខុសត្រូវនៃរដ្ឋាភិបាលរបស់ប្រទេសចិន អ៊ីតាលី និងរ៉ូម៉ានី ដើម្បីទទួលបាននូវកិច្ចសន្យា ឬកិច្ចព្រមព្រៀងទាំងឡាយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រព័ន្ធយុត្តិធម៌របស់អាមេរិក បានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យា មីក្រូសូហ្វ៍ (Microsoft) និង​ដៃគូររបស់ក្រុមហ៊ុននេះ ដែលរងការចោទប្រកាន់ពីអំពើរពុករលួយ នៅក្នុងប្រទេសជាច្រើន។


រូបសញ្ញារបស់ក្រុមហ៊ុនមីក្រូសូហ្វ៍ នៅការិយាល័យកណ្ដាលក្នុងប្រទេសអាមេរិក។

កាសែតវល ស្ទ្រីត ជូកណល (Wall Street Journal) បានរាយការណ៍ថា អាជ្ញាធររបស់ប្រទេសអាមេរិក បានបើកការស៊ើប​អង្កេត ទៅលើក្រុមហ៊ុនមីក្រូសូហ្វ៍ និងដៃគូរមួយចំនួនទៀត របស់ក្រុមហ៊ុន ដែលទំនងជាបានប្រព្រឹត្តិអំពើពុករលួយ ចូល​ដៃជើង​ ជាមួយនឹងអ្នកទទួលខុសត្រូវ នៃរដ្ឋាភិបាលរបស់ប្រទេសចិន អ៊ីតាលី និងរ៉ូម៉ានី ដើម្បីទទួលបាននូវកិច្ចសន្យា ឬ​កិច្ចព្រមព្រៀងទាំងឡាយ។

នាយករងទទួលបន្ទុកបញ្ហាយុត្តិធម៌ប្រចាំក្រុមហ៊ុន មីក្រូសូហ្វ៍ លោក ចន ហ្វ្រេខ (John Frank) បានទទួលស្គាល់ នៅក្នុង​អត្ថបទមួយ ផ្សាយក្នុងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន។ លោកបាននិយាយថា «យើងចាត់ទុកយ៉ាងម៉ត់ចត់ នូវរាល់ការ​ចោទប្រកាន់ទាំងឡាយ ដែលបានទាក់ទាញ ការចាប់អារម្មណ៍របស់យើង។ យើងនឹងសហការ យ៉ាងពេញទំហឹងជាមួយ នឹងរាល់ការស៊ើបអង្កេតទាំងឡាយ របស់រដ្ឋាភិបាល។»

បើទោះជាលោកមិនបាននិយាយអោយច្បាស់ ពីការស៊ើបអង្កេតដែលបានកំពុងធ្វើនោះក៏ដោយ ក៏លោកបានបញ្ជាក់ថា «ចំណោទដែលបានលើកឡើងដោយ កាសែតវលស្ទ្រីត ជូកណល សុទ្ធតែសំខាន់។ ដូច្នេះ ឥឡូវនេះ វាជារឿងដែល​រដ្ឋាភិបាល និងមីក្រូសូហ្វ៍ ត្រូវពិនិត្យស្វែងរកភាពលំអិត។»

លុយសំណូក នៅចិន

កាសែតសេដ្ឋកិច្ចដដែលនេះ បានស្រង់ប្រភពដែលស្និតនឹងសំនុំរឿង មកនិយាយថា ការស៊ើបអង្កេតដែលដឹកនាំដោយ នគរបាលផ្នែកទីផ្សារហិរញ្ញវត្ថុអាមេរិក និងការិយាល័យយុត្តិធម៌ បានបើកដំណាក់កាល ដំបូងរបស់ខ្លួន។ ការស៊ើបអង្កេត​ដែលនឹងធ្វើបន្តទៅលើការចោទប្រកាន់ ពី«លុយសំណូក» ជាលក្ខណៈប្រព័ន្ធ រៀបចំដោយអតីតក្រុមហ៊ុនតំណាង របស់​មីក្រូសូហ្វ៍ នៅចិន។ អាជ្ញាធរអាមេរិក នៅមិនទាន់បានធ្វើការចោទប្រកាន់ ដោយចំមុខ ទៅលើក្រុមហ៊ុនមីក្រូសូហ្វ៍ ឬក៏ដៃ​គូររបស់ក្រុមហ៊ុននេះនៅឡើយទេ។

ដោយបញ្ចាក់ហើយបញ្ជាក់ទៀតថា មីក្រូសូហ្វ៍ មិនអាចធ្វើអត្ថាធិប្បាយបានទេ ទៅលើការស៊ើបអង្កេត ដែលកំពុង​ដំណើរ​ការនៅឡើយនេះ លោក ហ្វ្រេខ បានបន្ថែមត្រឹមតែយ៉ាងនេះ «នៅក្នុងក្រុមហ៊ុនដែលមានទំហំដូចយើងនេះ ការចោទ​ប្រកាន់របៀបនេះ តែងកើតមានម្ដងម្កាល»។

លោកទទួលស្គាល់ថា «នៅក្នុងសហគមមួយ ដែលមានមនុស្សដល់ទៅ ៩៨ពាន់នាក់ និង៦៤០ពាន់ដៃគូរ វាមិនអាច​និយាយថា វាមិនដែលជួបបញ្ហាធ្លោះធ្លោយនោះទេ»។ តែថា ក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យានេះ នឹងចាត់វិធានការ​គ្រប់​បែបយ៉ាង ដើម្បីព្រមាន និងដាក់ពិន័យ ទៅលើរាល់ដៃគូរល្មើសទាំងអស់ បើទោះក្នុងកម្រិតណាក៏ដោយ៕

----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...