ចិន​ព្រមព្រៀង​ជា​មួយ​ប្រ៊ុយណេ កម្ពុជា និងឡាវ រឿង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

រដ្ឋមន្ត្រីការបរទេសចិន បានប្រកាសនៅរដ្ឋធានី វៀងចន្ទ ប្រទេសឡាវថា ប្រទេសចិនបានសម្រេច នូវការ​មូល​មតិ​គ្នា ដែល​មាន​បួន​ចំណុច ជាមួយ​ប្រទេស​ប្រ៊ុយណេ កម្ពុជា និងឡាវ ទៅលើជម្លោះដែនទឹក នៅក្នុងសមុទ្រ​ចិន​ខាង​ត្បូង។
ចិន​ព្រមព្រៀង​ជា​មួយ​ប្រ៊ុយណេ កម្ពុជា និងឡាវ រឿង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង
ពីឆ្វេងមកស្ដាំ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ មេសា​ ២០១៦។ (រូបថតស៊ីនហួរ)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 24, 2016
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសទាំងបួន មានចិន ប្រ៊ុយណេ កម្ពុជា និងឡាវ បានសម្រេចរួមគ្នា ថាជម្លោះដែនទឹក នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមែនជាបញ្ហារវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា អាស៊ាន - ASEAN) នោះទេ។ បញ្ហាទាំងនេះ មិនគួរឲ្យប៉ះពាល់ ដល់ការវិវត្តន៍ទៅមុខ នៃចំណងមេត្រីភាព រវាង​ប្រទេស​ចិន និងសមាគមប្រជាជាតិ ដែលមានសមាជិក ១០ប្រទេសឡើយ។ នេះជាសេចក្ដីរាយការណ៍  របស់​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ដែលបានដកស្រង់សម្ដី របស់លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​ចិន នៅក្នុងការថ្លែងមួយ ទៅកាន់ក្រុមអ្នកយកព័ត៌មាន នារដ្ឋធានីវៀងចន្ទ ប្រទេសឡាវ កាលពីថ្ងៃ​សៅរ៍។

ការអះអាងរបស់លោក វ៉ាង យី បានធ្វើឡើង បន្ទាប់ពីលោក​បានធ្វើទស្សនកិច្ចមួយជុំ នៅក្នុង​ប្រទេស​ប្រ៊ុយណេ កម្ពុជា និងនៅចុងក្រោយគេ នៅក្នុងប្រទេសឡាវ។ លោករដ្ឋមន្ត្រីបានអះអាងទៀតថា ប្រទេស​ទាំង​បួនបានយល់ព្រមទៀតថា សិទ្ធិរបស់រដ្ឋអធិបតេយ្យទាំងនោះ គួរត្រូវបានគោរព ក្នុងការ​ជ្រើសរើស​មធ្យោបាយ​​រៀងៗ​ខ្លួន ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ទឹកដី ដោយយោងតាមច្បាប់អន្តរជាតិ។

ប៉ុន្តែប្រទេសទាំងបួននេះ បានជំទាស់ទាំងស្រុង នូវរាល់ការប៉ុនប៉ង ជា​​ឯកតោភាគីទាំងឡាយណា ដែលចង់​ដាក់​របៀបវារៈ (នៃ​បញ្ហាជម្លោះ) នេះ ទៅឲ្យប្រទេសដទៃទៀត។​ នេះបើតាមលោក វ៉ាង យី ដដែល។ ជម្លោះ​ដែនទឹក គួរត្រូវពិគ្រោះ និងចរចា ជាមួយនឹងភាគី ដែលពាក់ព័ន្ធ អនុលោម​ទៅ​តាម​មាត្រាបួន នៃ​សេចក្ដី​ប្រកាស​​ក្រមប្រតិបត្តិ សម្រាប់គ្រប់ភាគី (DOC) នៅជុំវិញសមុទ្រចិនខាងត្បូង។ រីឯ​ប្រទេស​ដែល​ស្ថិត​នៅ​ក្រៅ​តំបន់​វិញ (ចង់​និយាយ​សំដៅ ទៅរកសហរដ្ឋអាមេរិក) គួរប្រើតួនាទីរបស់ខ្លួន ក្នុងន័យ​ស្ថាបនា នៅចំពោះ​ជម្លោះ​ទឹកដី ដ៏រ៉ាំរ៉ៃមួយនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...