ម្ដាយ​បីសាច ស៊ី​កូន​ខ្លួន​ទើប​កើត​បាន​បី​ថ្ងៃ នៅ​ចិន

បន្ទាប់ពីកំពុងឆ្លងទន្លេនៅតាមផ្លូវ ហើយត្រូវបានដឹកទៅកាន់មន្ទីរពេទ្យនោះ ស្ត្រីជនជាតិចិនម្នាក់ ត្រូវបានគេមើលឃើញ នៅបីថ្ងៃក្រោយមក ថានាងកំពុងយកដៃម្ខាងរបស់ទារកខ្លួន មកខាំទំពារពេញក្នុងមាត់។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 06, 2014
  • ប្រធានបទ: ហួសនិស្ស័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ត្រីគ្រូពេទ្យមួយរូប ដែល​ធ្វើការ​ក្នុង​មន្ទីរ​ពេទ្យ​សម្ភព នា​ទីក្រុង សេនហ្សេន (Shenzhen - ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​ចិន) បាន​តក់​ស្លុត​យ៉ាង​ខ្លាំង នៅ​ពេល​នាង​បាន​ឃើញ​ម្ដាយ​ម្នាក់ «ស៊ី»​ទារក ដែល​ទើប​នឹង​ប្រសូត​បាន​បី​ថ្ងៃ ចេញ​ពី​ឧទរ​របស់​ខ្លួន។ នាង​បាន​ចូល​ទៅ​ទាន់​ហេតុ​ការណ៍​នេះ នៅ​ក្នុង​បន្ទប់​អ្នក​ជម្ងឺ​ ខណៈ​ពេល​ដែល​ម្ដាយ​ជន​ជាតិ​ចិន នាង លី ហ្សេនហួ (Li Zhenghua) អាយុ​២៤ឆ្នាំ កំពុង​យក​ដៃ​ខាង​ឆ្វេង​របស់​ទារក មក​ខាំ​ជញ្ជក់​ឈាម។

គ្រូពេទ្យរូបនោះ បាន​ប្រកាស​អាសន្ន​ភ្លាមៗ ហើយ​បាន​សាក​ល្បង​រំដោះ​ទារក​ដ៏​កំសត់ ចេញ​ពី​ម្ដាយ​បីសាច។ ប៉ុន្តែ​ម្ដាយ​វ័យ​ក្មេង ដែល​ទំនង​ជា​កំពុង​ទទួល​រសជាតិ​ឆ្ងាញ់​ពិសារ ពី​សាច់​កូន​ខ្លួន​បង្កើត​នេះ បាន​បដិសេធ​មិន​ព្រម​បើក​ធ្មេញ ព្រលែង​ដៃ​កូន​ខ្ចី​ចេញ​ឡើយ ធ្វើ​ឲ្យ​ការ​ប្រទាញ​ប្រទង់​គ្នា​នៅ​ពេល​នោះ បាន​កើត​ឡើង។

ក្រុមគ្រូពេទ្យជាច្រើននាក់ទៀតបានមកដល់ ហើយបានយកវត្ថុមួយមកគាស់រង្វះមាត់ស្ដ្រីចម្លែក ដើម្បីឲ្យនាង​ខ្ជាក់​ដៃរបស់ទារកមកវិញ។ អ្នកនាំពាក្យរបស់មន្ទីរពេទ្យ បានថ្លែងឲ្យដឹងថា៖ «វាជារឿងគួរឲ្យរន្ធត់ណាស់។ ដៃ​ម្ខាង​របស់ទារក ត្រូវបានខាំចូលកប់ បង្កឲ្យមានរបួសយ៉ាងធំ និងមានឈាមហូរមក សឹងតែខ្សោះអស់ពីខ្លួន​ទារក​នោះផង។»

ស្ត្រីជាម្ដាយវ័យក្មេងរូបនេះ ត្រូវបានគេនាំមកកាន់មន្ទីរពេទ្យ បន្ទាប់ពីគេបានឃើញ​នាងកំពុងឆ្លង​ទន្លេនៅ​តាម​ផ្លូវ។ បន្ទាប់មក នាងបានប្រសូតបុត្រនេះនៅមន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យកំពុងព្យាយាមស្វែងរក ញាតិមិត្ត​របស់នាង។

នគរបាលបានយកសំនុំរឿងនេះ មកស្រាវជ្រាវបន្ត ហើយបានរកឃើញថា នាង ហ្សេនហួ ត្រូវបានម្ដាយក្មេក​បណ្ដេញ​ចេញពីផ្ទះ (នៅចិន ប្រពន្ធរៀបការហើយ ត្រូវទៅរស់នៅខាងប្ដី)។ គ្រួសាររបស់នាងមិនបាននិយាយ​ប្រាប់នរណាម្នាក់ ពីសភាព (ផ្លូវចិត្ត ជម្ងឺ ឬធម្មជាតិ) របស់នាង ហ្សេនហួរ ទេ។ បើតាមទំនងមើលទៅ អ្នក​​ម្ដាយ​វ័យក្មេងរូបនេះ គ្មានជម្រកនិងបានរស់នៅនៅតាមផ្លូវ តាំងពីច្រើនសប្ដាហ៍ ឬច្រើនខែមកហើយ។ ការ​ស៊ើប​អង្កេតមួយត្រូវបានបើកធ្វើ ដើម្បីកំណត់ឲ្យដឹង ពីសភាពរបស់នាង ហ្សេនហួ និងដើម្បីសម្រេចថា តើ​ទារក​​តូច​មួយនេះ គួរត្រូវអាជ្ញាធរយកមកបីបាច់ ឬយ៉ាងណា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...