អាយុ៧ឆ្នាំ កុមារាម្នាក់នេះមានកំពស់៧តឹក និងទម្ងន់៥គីឡូក្រាម
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២០ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 20, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កុមារា ដែលមានកាយសម្បទាមិនធម្មតានេះ ឈ្មោះ យឿន សុវណ្ណ មានអាយុ៧ឆ្នាំ កំពស់៧តឹក ទំងន់ប្រហែល៥គីឡូក្រាម កើតនៅភូមិកំពង់ក្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឪពុករបស់ក្មេងនេះឈ្មោះ យឿន ម្តាយឈ្មោះ ស្រី មុខរបរអ្នកលក់ដូរ នៅខេត្តមណ្ឌលគីរី។ មកដល់សព្វថ្ងៃ កុមារារូបនេះ មានអាយុ៧ឆ្នាំហើយ តែនៅមិនទាន់បានទៅសាលារៀននៅឡើយ ដោយស្មារតីរបស់គេ នៅភ័យខ្លាចមិនហ៊ានបែកពីគ្រួសារ។
លោកយាយ វឿន ដែលជាជីដូនរបស់កុមារាចម្លែកនេះ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា កាលពីពេលចាប់កំណើត ក្មេងនេះមិនបានកើតមក តាមធម្មជាតិនោះទេ តែដោយសារការវះកាត់។ រហូតដល់ចម្រើនអាយុបន្តិចឡើង គេហាក់មានជម្ងឺ ហើយត្រូវបានយក មកព្យាបាលនៅមន្ទីរពេទ្យគុន្ធបុប្ផា ក្នុងខេត្តសៀមរាប។ តែនៅពេលព្យាបាលជម្ងឺជាហើយ កុមារនៅតែមានកាយសម្បទា នៅតែដ៏ដែល (តូច ទាប)។ ជីដូនកុមារបានឲ្យដឹងទៀតថា គ្រូពេទ្យនិយាយថា ចៅរបស់គាត់គ្មានជម្ងឺអ្វីប្លែកទេ តែគាត់សំគាល់ខ្លួនឯងថា ចៅរបស់គាត់«ក្រិន» ដែលមិនអាចលូតលាស់ធំធាត់ ដូចក្មេងដ៏ទៃបាន។
ក្នុងវ័យ៥៥ឆ្នាំ ដូនចាស់ដែលមានអាការៈពិកាភ្នែកម្ខាង បានរៀបរាប់បន្តថា ចៅរបស់គាត់នៅជាមួយគាត់ តាំងពីតូច កាលដែលកុមារាចម្លែកនេះ កើតភ្លាមមានទម្ងន់ តែ៨ខាំប៉ុណ្ណោះ ហើយគេជាកូនច្បងនៅក្នុងគ្រូសារ។ ចំណែកឯប្អូនស្រីរបស់គេវិញ មានកាយសម្បទាធម្មតា មិនដូចបងប្រុសខ្លួនទេ។ ស្រ្តីវ័យចំណាស់ បានបញ្ជាក់ថា រាល់ការញ៉ាំអាហាររបស់ក្មេងប្រុស សុវណ្ណ ស្ទើតែមិនញ៉ាំមួយពេល មួយស្លាបព្រាបាយ ឬបរបរ (អាការៈមិនចង់ញ៉ាំអាហារ)។
ទោះបីជា សុវណ្ណ មិនមានជម្ងឺ និងមានសុខភាពធម្មតា មិនមានអ្វីប្លែកក៏ដោយ ក៏ដូនចាស់នៅតែបារម្ភថា ចៅរបស់គាត់មិនអាចធំធាត់ដូចគេ ហើយមិនអាចទៅសាលារៀនបាន។ លោកយាយ វឿន បានបញ្ជាក់ថា សព្វថ្ងៃ សុវណ្ណ កំពុងរស់នៅជាមួយប្អូនស្រីអាយុ៩ខែ ក្រោមយការទទួលមើលថែទាំពីគាត់។ លោកយាយបានបង្ហើបប្រាប់ថា ព្រោះតែជីវភាពគ្រួសារខ្វះខាត បានធ្វើឲ្យគ្រួសារលោកយាយ ផ្លាស់ទីលំនៅមករស់នៅ ខេត្តបន្ទាយមានជ័យ រហូតដល់សព្វថ្ងៃនេះ៕