ផលិតករភាពយន្ដ ធ្វើវីដេអូ«សង្គ្រោះកុមារពីគ្រោះថ្នាក់ចរាចរណ៍»
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១០ តុលា ២០១៥
- កែប្រែចុងក្រោយ: October 11, 2015
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កុមារ ១,៨ពាន់លាននាក់ នៅក្នុងពិភពលោក បានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ឆ្ពោះទៅកាន់សាលារៀន ជារៀងរាល់ព្រឹក។ ប្រសិនជាកុមារមួយចំនួន បានជិះ ឬដើរកាត់តាមផ្លូវ ដែលឆាប់ដល់ និងគ្មានគ្រោះថ្នាក់នោះ ប៉ុន្តែកុមារមួយចំនួនទៀត បានដើរដោយថ្មើរជើង កាត់តាមដងផ្លូវជាច្រើន ដែលពោរពេញដោយគ្រោះថ្នាក់។ កុមារចំនួនជាមធ្យម ៥០០ នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ នៅពេលដែលពួកគេបានឆ្លងកាត់ផ្លូវ ដែលពោរពេញដោយហនិភ័យ ហើយត្រូវបានយានយន្ដបុក។
ឆ្លងចេញពីតួលេខដ៏រន្ធត់ខាងលើ ផលិតករភាពយន្ដជាតិបារាំង លោក លុច ប៊ឺសុង (Luc Besson) បានធ្វើវីដេអូឃ្លីប ផ្នែកមនុស្សធម៌ដំបូងគេមួយ ដើម្បីពញ៉ាក់ឲ្យអ្នកផងទាំងឡាយ ចាប់អារម្មណ៍ និងស្វែងរកវិធី ដើម្បីបង្កាគ្រោះថ្នាក់ទាំងនេះ។ វីដេអូដែលមានរយៈពេល ជាង៣នាទីនេះ ក៏ជាការឆ្លើយតប ទៅនឹងការទទូចសុំរបស់លោក ហ្សង់ តដ (Jean Todt) មិត្តរបស់លោក ប៊ឺសុង និងជានាយកសហព័ន្ធអន្តរជាតិ នៃយានយន្ដ (FIA - Fédération internationale de l'automobile) សម្រាប់ចូលរួម នៅក្នុងយុទ្ធនាការពិភពលោកមួយ ដែលមានឈ្មោះថា «សង្គ្រោះជីវិតកុមារ (Save Kids Lives)»។
វីដេអូដែលមានរយៈពេលវែង និងជាសាច់រឿងលំអិត ទាក់ទងនឹងកុមារទាំងនេះ នឹងដាច់បញ្ចាំង នៅតាមរោងភាពយន្ដមួយចំនួន នាពេលខាងមុខ។ តែនៅពេលនេះ សូមទស្សនាវីដេអូឃ្លីប ដែលមានរយៈពេលជាង៣នាទីនេះ ដូចខាងក្រោម៖