ការ​កក​ស្ទះ​ចរាចរណ៍​ដ៏​ធំ​សម្បើម នៅ​ចិន នៅ​លើ​ថ្នល់​៤៨ផ្លូវ

ការកកស្ទះចរាចរណ៍នេះ កើតឡើងដោយសារ​ការវិលត្រឡប់ព្រមៗគ្នា ពីវិស្សមកាល នៃបណ្ដាជនចិន ចូលមកកាន់រដ្ឋធានីប៉េកាំងវិញ។
ទិដ្ឋភាពនៃការកកស្ទះចរាចរណ៍ ដ៏ធំអស្ចារ្យ នៅច្រកចូលទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 11, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយនឹងផ្លូវទាំង៤៨ លើថ្នល់ល្បឿនលឿន នៅច្រកចូល​ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន តែ​រថយន្ដ​របស់បណ្ដាជនចិន នៅតែរកច្រកចូលរដ្ឋធានីរបស់ខ្លួន ដោយស្រួលមិនបាន។ រដូវកាល ដែលមានឈ្មោះ «សប្ដាហ៍​មាស (Golden Week)» នេះ ជាវេលាដែលវិស្សមកាល ត្រូវបានបិតបញ្ចប់ ហើយបណ្ដាជន ដែល​បាន​ចាកចេញ ពីរដ្ឋធានី ដើម្បីសម្រាកលំហែនោះ បានត្រឡប់ចូលមកវិញព្រមៗគ្នា។

នៅក្នុងតែមួយសប្ដាហ៍ប៉ុណ្ណោះ បណ្ដាជនចិនចំនួន ៧៥០លាននាក់ បានប្រើប្រាស់ផ្លូវថ្នល់នេះ ដើម្បី​ចូល​មក​កាន់រដ្ឋធានី នៃប្រទេសដែលមានចំនួនប្រជាជន ច្រើនជាងគេក្នុងលោក។

មូលហេតុដែលបណ្ដាល ឲ្យមានការកកស្ទះដ៏ធំបែបនេះ ទំនងកើតមកពីបញ្ជរបង់ប្រាក់ ដែលទើបនឹងត្រូវ​បាន​សង់ថ្មី ព្រោះបន្ទាប់ពីចេញ ពីបញ្ជរបង់ប្រាក់ទាំងនោះរួច បណ្ដារថយន្ដទាំងអស់ បានសម្រុកបើកចូល ទៅ​តាម​ថ្នល់ល្បឿនលឿន ដែលមានទំហំរួមទៅជាតូច បង្កភាពអាណាធិបតេយ្យកើតឡើងពាសពេញ៕


» វីដេអូមួយទៀត ដែលទាក់ទងនឹងករណីដដែល៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...