បុរស​ជាតិ​ឥណ្ឌា​ម្នាក់​នេះ ខាន​កាត់​ក្រចក... តាំង​ពី​៦២ឆ្នាំ​មុន!

បុរសចំណាស់ជាតិឥណ្ឌាម្នាក់នេះ ទើបនឹងត្រូវបានកត់ត្រា នៅក្នុងសៀវភៅ «Guinness Book» ដោយ​បាន​បំបែក​ឯតទគ្គកម្ម ថាមានក្រចកវែងជាងគេ ក្នុងពិភពលោក។ បន្តពីនេះ លោកចង់ប្រគល់​ក្រចក របស់​លោក ទៅ​ឲ្យ​សារមន្ទីរ​មួយ ដើម្បី​ទុក​ជា​«ស្នាដៃ»​ដ៏​ពិសេស សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។
បុរសជាតិឥណ្ឌា ដែលមានក្រចកវែងជាងគេ នៅក្នុងពិភពលោក ត្រូវបានកត់ត្រា នៅក្នុងសៀវភៅ «Guinness Book»។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៨ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 11, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រចកមួយរបស់លោក មានប្រវែងបណ្ដោយ ប្រមាណជា២ម៉ែត្រ។ ប៉ុន្តែលោក «Shridhar Chillal» ជាតិ​ឥណ្ឌា​អាយុ៧៨ឆ្នាំរូបនេះ បានអះអាងថា បានធ្វើពលិកម្មយ៉ាងច្រើន សម្រាប់ការរក្សាទុក នូវក្រចករបស់លោក រហូត​រូបលោកត្រូវបានកត់ត្រា នៅក្នុងសៀវភៅ«Guinness Book» ឆ្នាំ២០១៦នេះ។ សារព័ត៌មានអង់គ្លេស «The Daily Mirror» បានរាយការណ៍យ៉ាងលំអិត ពីករណីរបស់លោកនេះ ដោយបានបញ្ជាក់ថា បុរស​ចំណាស់​​មិន​បានកាត់ក្រចកដៃ របស់លោក... តាំងពីឆ្នាំ១៩៩៥២ ពោលគឺតាំងពី៦២ឆ្នាំមុន។ គោល​បំណង​របស់​លោក ជា​បន្ត​នៅពេលនេះ គឺចង់ធ្វើជាអំណោយ ទៅឲ្យសារមន្ទីរមួយ។

ពលិកម្មដ៏មហិមា...

នៅពេលលោកមានវ័យគ្រប់ការ លោកមានការពិបាក ក្នុងការស្វែងរកសេចក្ដីស្នេហាណាស់។ បុរសចំណាស់​ជាង៧០ឆ្នា បានថ្លែងរៀបរាប់ ពីទំនាក់ទំនងស្នេហារបស់លោក ដែលមានចំនួនដល់ទៅ១២ដង ថា៖ «ខណៈ​ពេលដែលខ្ញុំហៀបនឹងរៀបការ... តែគ្មានស្ត្រីណាម្នាក់ ចង់រៀបការជាមួយខ្ញុំនោះទេ។ ប្រសិនជា​នាងត្រៀម​ខ្លួន​រៀបការ រួចជាស្រេចនោះ ស្រាប់តែឪពុកម្ដាយជាអ្នកបារម្ភ ខ្លាចថាខ្ញុំចាក់កូនស្រីពួកគាត់។ ហើយនៅពេល ដែល​ឪពុកម្ដាយយល់ព្រម គឺកូនស្រីវិញម្ដង ជាអ្នកបដិសេធ ព្រោះនាងមិនចង់រួមរស់ ជា​មួយ​មនុស្ស​ម្នាក់​ដែល​គគ្រិច។»

ក្រៅពីស្នេហា លោក «Shridhar Chillal» នៅមានបញ្ហាជាមួយគ្រូបង្រៀន ក៏ដូចជាគ្រួសាររបស់លោក និង​ជា​ពិសេសពិបាកខ្លាំង នៅពេលរកការងារធ្វើ។ ឬបើនិយាយឲ្យខ្លី គឺបញ្ហាចោទ បានកើតឡើងជាប្រចាំ នៅក្នុង​ការ​រស់នៅរៀងរាល់ថ្ងៃ របស់លោក។ ហេតុអ្វី ក៏លោកធ្វើពលិកម្មយ៉ាងនេះ? គោលបំណងតែមួយគត់ គឺចង់​ឲ្យ​សៀវភៅ «Guinness Book» កត់ត្រារូបលោកចូល ក្នុងកំណត់ត្រា​ឯតទគ្គកម្ម ដែលទើបនឹងបានសម្រេច កាល​ពី​ពេល​ថ្មីៗនេះ។

ដើមរឿងដំបូង...

ហេតុការណ៍ដំបូង ដែលធ្វើឲ្យលោកសម្រេចចិត្ត ថែរក្សាទុកក្រចក លែងប៉ះពាល់នោះ បានកើតឡើង តាំង​ពី​លោកនៅជាកុមារ។ នៅពេលនោះ គ្រូបង្រៀនម្នាក់របស់លោក បានវាយលោក បន្ទាប់ពីលោក និងមិត្ត​រួម​ថ្នាក់​របសលោក បានធ្វើឲ្យក្រចកលោកគ្រូបាក់មួយ។ កុមារ «Shridhar Chillal» បានសួរថា ហេតុអ្វីបានខ្លួន ត្រូវ​រង​ការ​ពិន័យ​ធ្ងន់ធ្ងរបែបនេះ គេបានពន្យល់កុមារវិញថា កុមារនឹងមិនដឹង ជារៀងរហូតថា តើការថែរក្សាក្រចក វា​ពិបាក​ដល់កម្រិតណាឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...