កម្ពុជា៖ អ្នក​ការសែត​​បារាំង Daniel Lainé ជាប់​ទោស​៧ឆ្នាំ​ក្នុង​ពន្ធនាគារ

លោក ដានីញ៉ែល ឡេណេ (Daniel Lainé) ដែលអវត្តមានក្នុងសវនាការ ធ្លាប់ទទួលទោសដូចគ្នានេះម្ដងរួចហើយ ក្នុងសំនុំរឿងដដែល កាលពីឆ្នាំ២០១០ តែត្រូវបានលើកយកមក កាត់ទោសសារជាថ្មី ក្នុងថ្ងៃសុក្រទី១១ខែមករាកន្លងមកនេះ ដោយមានវត្ថមានខាងការពារក្ដី របស់អ្នកកាសែតនោះផង។ ចៅក្រមស៊ីន វិសាលបានប្រកាសថា សាលាដំបូងរាជធានីភ្នំពេញ បាន«សម្រេចតំកល់សាលក្រម ឆ្នាំ២០១០នៅទុកជាបានការ»។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: January 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកសារព័ត៌មានបារាំង លោកដានីញ៉ែល ឡេណេ ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ ៧ឆ្នាំដោយ​សាលក្រម​មួយ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអង្គារទី២៩ខែមករាកន្លងទៅនេះ ពីបទ«សញ្ចារកម្ម»។ ជាសំនុំរឿងចោទប្រកាន់ ដែលមាន​ទាក់ទងទៅនឹង ឯកសារវីដេអូមួយ ជាបទយកការណ៍ របស់អ្នកសារព័ត៌មានរូបនេះ តាំងពីជិត១០ឆ្នាំ​កន្លង​មកហើយ។


អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។

លោក ដានីញ៉ែល ឡេណេ (Daniel Lainé) ដែលអវត្តមានក្នុងសវនាការ ធ្លាប់ទទួលទោសដូចគ្នានេះម្ដងរួចហើយ ក្នុង​សំនុំរឿងដដែល កាលពីឆ្នាំ២០១០ តែត្រូវបានលើកយកមក កាត់ទោសសារជាថ្មី ក្នុងថ្ងៃសុក្រទី១១ខែ​មករា​កន្លងមកនេះ ដោយមានវត្ថមានខាងការពារក្ដី របស់អ្នកកាសែតនោះផង។ ចៅក្រមស៊ីន វិសាលបានប្រកាសថា សាលាដំបូងរាជធានី​ភ្នំពេញ បាន«សម្រេចតំកល់សាលក្រម ឆ្នាំ២០១០នៅទុកជាបានការ»។

សូមអានអត្ថបទមុនរបស់ មនោរម្យព័ងអាំងហ្វូ ដែលធ្វើសេចក្ដីរាយការណ៍ នៅក្រោយពេលការបើកសវនាការ ពីថ្ងៃសុក្រ​ទី១១ខែមករាកន្លងមក។

លោកគង់ សំអុន មេធាវីជនជាតិខ្មែររបស់ជនជាប់ចោទ បានថ្លែងថា«កូនក្ដីរបស់ខ្ញុំមិនពេញចិត្តនឹង​សាលក្រម​នេះ​ទេ» ដោយលោកបានបញ្ជាក់ថានឹងប្ដឹងឧទ្ទរណ៍បន្តទៅទៀត។ រីឯលោកក្លេម៉ង្ស៍ វិត្ត (Clémence Witt) ជាមេធាវី​ជនជាតិបារាំង របស់ជនជាប់ចោទ បានបរិហាថា ជា«សាលក្រមយ៉ាងអយុត្តិធម៌ ចេញសម្រេច ដោយរំលោភលើ​សិទ្ធិការពារក្ដី និងមាត្រា​ដ្ឋានអន្តរជាតិទូទៅនៃ សវនាការប្រកបដោយគតិយុត្តិ។» លោកមេធាវីបន្ថែមថា «ការ​សម្រេចចិត្តរបស់តុលាការ បង្ហាញពី​ការគម្រាម ដែលបានដាក់ទំងន់យ៉ាងធ្ងន់ធ្ងរ ទៅលើសេរីភាពសារពត៌មាន នៅក្នុងប្រទេសកម្ពុជា និងបង្កើនកាន់តែខ្លាំង នូវការចាប់ទោសកំហុសដ៏ធំ ធ្វើអោយរងទុក្ខដល់ ដានីញ៉ែល ឡេណេ។»

ជាប់ក្នុងបញ្ជីក្រហមរបស់ នគរបាលអន្តរជាតិ (អាំងទែប៉ូល Interpol)

តាមការស្នើសុំរបស់ទីក្រុងភ្នំពេញ អ្នកកាសែតបារាំង លោកឡេណេ ត្រូវបានចុះនៅក្នុងបញ្ជីក្រហម របស់នគរបាល​អន្តរជាតិ ដែលបាននាំទៅដល់ ការឃាត់ខ្លួនលោក នៅក្នុងប្រទេសមួយ មុននឹងត្រូវគេចាប់បញ្ជូនចេញ។ បន្ទាប់ពី​បាន​ត្រឡប់មកដល់ប្រទេសបារាំងវិញ អ្នកសារព័ត៌មានរូបនេះ បានតវ៉ា​ប្រឆាំង និងបាន​សុំអោយមានការ​លើកលែង​ ពីបញ្ជី​ក្រហមនេះ៕

------------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...