ស្វាមី​យ៉ោម បុប្ផា និយាយ​ពី​រឿង​«ល្អ»​របស់​ភរិយា​ខ្លួន ជា​មួយ​អាជ្ញាធរ

មុនតុលាការកំពូលធ្វើការសម្រេចលើករណី បណ្តឹងចោទអ្នកស្រី យ៉ោម បុប្ផា នាថ្ងៃទី២២ ខែវិច្ឆិកាខាងមុខនេះ ខាងសាលា​រាជធានីភ្នំពេញបានហៅលោក លួស សាខន (ប្តីអ្នកស្រី យ៉ោម បុប្ផា) និងឱពុកក្មេកលោក ឲ្យមកសាលារាជធានីភ្នំពេញ ដើម្បីគិតគូររកច្រកឲ្យប្រពន្ធលោកបានចេញពីពន្ធនាគារ។ នេះបើតាមការអះអាងរបស់លោក លួស សាខន។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មុនតុលាការកំពូលធ្វើការសម្រេចលើករណី បណ្តឹងចោទអ្នកស្រី យ៉ោម បុប្ផា នាថ្ងៃទី២២ ខែវិច្ឆិកាខាងមុខនេះ ខាងសាលា​រាជធានីភ្នំពេញបានហៅលោក លួស សាខន (ប្តីអ្នកស្រី យ៉ោម បុប្ផា) និងឱពុកក្មេកលោក ឲ្យមកសាលារាជធានីភ្នំពេញ ដើម្បីគិតគូររកច្រកឲ្យប្រពន្ធលោកបានចេញពីពន្ធនាគារ។ នេះបើតាមការអះអាងរបស់លោក លួស សាខន។


លោក លួស សាខន ស្វាមីរបស់អ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ។ (រូបថត MONOROOM.info/ O.Vary)

ទំនាស់ដីធ្លី - សាលារាជធានីភ្នំពេញដែលមាន លោកកើត ឆែ នាយករងរដ្ឋបាល សាលារាជធានីភ្នំពេញ លោក សុខ ប៉េងវុធ អភិបាលរងខណ្ឌដូនពេញ លោកយឹម សារី មេធាវីសាលារាជធានីភ្នំពេញ អ្នកកត់កំណត់ហេតុមានលោក ចាន់ ដារ៉ា បានហៅគ្រួសាររបស់អ្នកស្រី យ៉ោម បុប្ផា និងដើមចោទមកជួបគ្នា ដើម្បីធ្វើការចចារបញ្ចប់នូវបញ្ហាវិវាទ ដែលកំពុងមាននេះ ឲ្យបានឆាប់ចប់។

លោក លួស សាខន ដែលត្រូវជាស្វាមីរបស់អ្នកស្រី យ៉ោម បុប្ផា ដែលសព្វថ្ងៃកំពុងតែស្ថិកក្នុងពន្ធនាគារព្រៃសរថា ទោះ​យ៉ាងណាក៏ដោយលោករំពឹងថា ប្រពន្ធរបស់លោកនឹងត្រូវធ្វើការដោះលែង ឲ្យមានសេរីភាពក្នុងថ្ងៃទី២២ ខាងមុខនេះ​ដោយ​តុលាការកំពូល។ លោកបានបញ្ជាក់ថាអ្វីដែលចម្លែកនោះ កាលពីថ្ងៃទី១៥ ខែវិច្ឆិការនេះ លោក សុខ ប៉េងវុធ អភិបាល​រងខណ្ឌដូនពេញ បានទំនាក់ទំនងមកលោកជាដំបូងតាមរយៈមេភូមិ ក្រោយមកក៏បានហៅមកលេខ​ទូរស័ព្ទដៃ​របស់លោក​ឲ្យមកជួបគ្នានៅសាលាខណ្ឌ ដោយបញ្ជាក់ថា និយាយពីរឿង«ល្អ»របស់្នកស្រី យ៉ោម បុប្ផា។

លោកបានបន្តរថា ពេលទៅដល់លោកបានជួបលោក ឯក សម្ផស្ស តំណាងឲ្យអ្នកម៉ូតូឌុប ជាមួយនឹងអ្នកដែលអះអាង​ថា​ជាជនរងគ្រោះពីរនាក់ទៀត។ ក្នុងជំនួបកាលពីពេលនោះគេមិនបាននិយាយអ្វីទេ ដោយគ្រាន់តែបានបញ្ជាក់ថា ចង់បញ្ចប់​ជម្លោះរវាងលោក និងក្រុមម៉ូតូឌុប តាមរយៈរូបលោកត្រូវធ្វើលិខិតមួយដោយផ្តិតមេដៃ តាមរយៈ អភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំទៅក្រសួងយុត្តិធម៌ និងតុលាការកំពូលឲ្យមានរកយុត្តិធម៌ និងធ្វើការដោះលែងអ្នកស្រី យ៉ោម បុប្ផា ឲ្យមាន​សេរីភាព​មួយរយភាគរយក្នុងថ្ងៃទី២២ ខែវិច្ឆិការខាងមុខនេះ។ ដូចគ្នានេះដែរខាងភាគីម៉ូតូឌុបវិញ ក៏ឲ្យធ្វើការស្នើសុំតាម​រយៈសាលារាជធានីភ្នំពេញ ស្នើសុំឲ្យមានការដោះស្រាយរឿងនេះឲ្យបានឆាប់។ លោកបានបន្ថែមថា ទោះយ៉ាងណា​ក៏​ដោយ ក៏លោកបានយល់ព្រមទៅនឹងករណី ដែលរៀបចំដោយសាលារាជធានីភ្នំពេញនោះដែរ តែលោកមិនព្រមទទួល​ការនូវការសងសំណងរដ្ឋប្បវេណីនោះទេ ព្រោះគ្រួសារ(ប្រពន្ធ)របស់លោក មិនមានប្រព្រឹត្តិអ្វីខុសច្បាប់ឡើយ។

«គ្មានអ្វីត្រូវចចារទេ ព្រោះ (...) ប្រពន្ធខ្ញុំត្រូវបានជាប់ពន្ធនាគារ ជាង១៤ខែទៅហើយ»

លោក លួស សាខន បានថ្លែងថា «បើខ្ញុំសងសំណងរដ្ឋប្បវេណី មានន័យស្មើនឹងខ្ញុំទទួលយកថា ខ្លួនបានប្រព្រឹត្តនូវ​កំហុស​ទាំងនោះ។ (...) ខ្ញុំនិងគ្រួសាមិនបានប្រព្រឹត្តិ សំណងរដ្ឋប្បវេណីខ្ញុំមិនសងនិងមិនទទួលយកទេ។ បើនៅតែចចាររបៀបហ្នឹង ចាំជួបគ្នានៅតុលាការកំពូលថ្ងៃទី២២ ខែវិច្ឆិកាខាងមុខនេះ។»

ទាក់ទងនឹងការដោះស្រាយបញ្ហានេះ លោកបានបន្តរថាកាលពីថ្ងៃទី១ ខែវិច្ឆិកា លោកបានជួប តែអភិបាលក្រុងម្នាក់ទេ ដើម្បីធ្វើការដោះស្រាយបញ្ចប់បញ្ហាប្តឹងបន្តល់គ្នា តាមរយៈការស្នើលិខិតតាមសាលារាជធានីភ្នំពេញ។ លុះដល់ថ្ងៃ​ទី១៥​ទើបហៅទៅធ្វើការចចារជាលើកទីពីរ តែមិនបានប្រាប់ថាជួបជាមួយអ្នកណាឡើយ។ ពេលទៅដល់ បែរជាជួបជនដើម​ចោទទៅវិញ ហើយលោកក៏បានប្រកែកក្នុងការជួបចចារនេះ។ លោកបន្តរថា «គ្មានអ្វីត្រូវចចារទេ ព្រោះរឿងរ៉ាវ ដែលកើត​ឡើងត្រូវចចារពីមុនដំបូង រហូតដល់ប្រពន្ធខ្ញុំត្រូវបានជាប់ពន្ធនាគារ ជាង១៤ខែទៅហើយនោះ ខ្ញុំមិនចចារទេ​ចាំជួបគ្នា​នៅ​តុលាការកំពូល»។

ក្នុងល្ងាចនេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចធ្វើការបំភ្លឺបន្ថែមីលោក កើត ឆែ និងលោកសុខ ប៉េងវុធបានទេ ដោយ​លោកទាំងពីរពុំទទួលទូរស័ព្ទ។ តែទោះយ៉ាងណាក៏ដោយ លោក លួស សាខន បានបញ្ជាក់ថាលោកក៏មាន​ការពេញចិត្ត​ចំពោះ ការស្នើឲ្យសាលារាជធានីភ្នំពេញ ជួយធ្វើការដោះស្រាយនូវបញ្ហានេះ ឲ្យបានឆាប់ចប់តាមរយៈលិខិតមួយ ដែល​មានការចុះហត្ថលេខាដោយលោកកើត ឆែ នាយករងរដ្ឋបាល សាលារាជធានីភ្នំពេញ លោក សុខ ប៉េងវុធ អភិបាលរង​ខណ្ឌ​ដូនពេញ លោកយឹម សារី មេធាវីសាលារាជធានីភ្នំពេញ លោកចាន់ ដារ៉ា អ្នកកត់កំណត់ហេតុ និងការផ្តិតមេដៃដោយ​រូបលោក(លួស សាខន) ឪពុកក្មេកលោក និងភាគីដើមបណ្តឹងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា។

ការចរចារសម្ងាត់ បញ្ជាក់ពីភាពលំអៀងនៃប្រព័ន្ធយុត្តិធម៌កម្ពុជា

ទាក់ទងនឹងការចចារស្ងាត់ៗនេះ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ថា កន្លងមកអង្គការសង្គមស៊ីវិលតែងបានលើកឡើងថា «តុលាការមិនទាន់មានភាពឯករាជ្យ ឯមន្រ្តីរបស់​រដ្ឋាភិបាល​ក៏​តែងតែលើកឡើងថា អំណាចទាំងបីគឺឯករាជ្យពីគ្នា ដូចជាអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាច​តុលាការ។ តែតាមទង្វើនៃការចចារ ទង្វើនៃការដោះស្រាយ តាមរយៈអង្គការនីតិប្រតិបត្តិដើម្បីឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ពីពន្ធនាគារនេះ វាបានបង្ហាញយ៉ាងច្បាស់ហើយថា តុលាការមិនមានភាពឯករាជ្យទេ គឺមានការពាក់ព័ន្ធ​ជា​មួយអំណាចនីតិតប្រតិបត្តិ ពិសេសអាជ្ញាធរនេះផ្ទាល់តែម្តង។ បញ្ហានេះហើយ ដែលជាមូលហេតុមួយធ្វើឲ្យអ្នកស្រី យ៉ោម បុប្ផា ជាប់ពន្ធនាគារទាំងមិនបានប្រព្រឹត្តនូវកំហុសនោះ។»

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...