វិភាគ៖ បាន​«អាំងប៉ាវ» ប្រសើរ​ជាង​ទទួល​បាន «បៀវត្យ»​សមរម្យ​ឬ?

តែរូបភាពនៃការផ្ដល់ និងការទទួល«អាំងប៉ាវ» នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-យួន ក្នុងពេលថ្មីៗកន្លងមកនេះ ដែលបានធ្វើរវាង «ឈ្មួញ» និងមន្ត្រីមានសមត្ថកិច្ចរបស់ជាតិ បានបង្កអោយមានការជជែកវែកញែក និងបញ្ជាក់សារជាថ្មី ពី«ការស្ថិតនៅក្រោមឥទ្ធិពលនៃអ្នកជំនួញ របស់មន្ត្រីរាជការក្នុងក្របខ័ណ្ឌរដ្ឋ ហើយក៏អាចបញ្ជាក់ពីជីវភាពខ្វះខាត របស់​ពួកគាត់ទាំងនោះ រហូតជំរុញឲ្យពួកគាត់ នាំគ្នាទៅទទួលយកអាំងប៉ាវបែបនេះ»។ កាលពីថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ គេបានដឹងថា មន្ត្រីសមត្ថកិច្ចប្រមាណជាង១ពាន់នាក់ បាន នាំគ្នាចូលទៅក្នុងផ្ទះ​ឈ្មួញរូបនោះ ដើម្បីមកទទួលយកអាំងប៉ាវ ដែលមានទឹកប្រាក់ «ពី៣ម៉ឺននរៀល ទៅ៥ម៉ឺនរៀល»។ មន្ត្រីអង្គការសិទ្ធិមនុស្ស និងអ្នកវិភាគ​បានលើកឡើងថា នេះជាការផ្តល់ «អាំងប៉ាវ»ដែលមានទ្រង់ទ្រាយធំមួយ និងបើកចំហ ធ្វើឡើងដោយមិនមាន​គោលបំណងពិតប្រាកដ ក្នុងការ«លើកទឹកចិត្ត» ដល់កងកម្លាំងប្រដាប់អាវុធនោះទេ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើមឆ្នាំ២០១៣នេះ ជាពេលមួយដ៏ពិសេសបំផុត នៅពេលគេដឹងថា កងកម្លាំងសមត្ថកិច្ចចម្រុះរបស់ជាតិ ជាងមួយពាន់នាក់ ក្នុងសម្លៀកបំពាក់ឯកសណ្ឋាន បាននាំគ្នាទៅទទួល«អាំងប៉ាវ» នៅមុខផ្ទះមេឈ្មួញម្នាក់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-យួន ក្នុងពេលថ្មីៗកន្លងមកនេះ។


ដើម្បីរកស៊ីមានបាន សូមទទួលយក«អាំងប៉ាវ»នេះទៅ។

ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃសុក្រទី១៥ ខែកុម្ភៈ រដ្ឋសភាជាតិបានអនុម័តលើវិសោធនកម្ម នៃមាត្រា៩ និងមាត្រា១០ នៃសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដែលមាត្រានោះ បានផ្តោតសំខាន់លើ «របបស្តីពីការសុំច្បាប់ និងការអនុញ្ញាតិ ច្បាប់​ឈប់សម្រាក» និងជាពិសេសនោះនិយាយពី «របបបៀវត្ស និងប្រាក់បន្ទាប់បន្សំនៃបៀវត្ស។» ដែលមានសម្លេងគាំទ្រ រហូត​ដល់៨៥ លើ៩៤។

ចំពោះបញ្ហានេះ ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគ សង្ឃឹមថារាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ ជួយជំរុញ​ឲ្យ​មានការលេចចេញជារូបរាង្គ នូវព្រះរាជក្រិត្យ ឬអនុក្រិត្យ ដែលនឹងផ្តល់ នូវ«របបបៀវត្ស និងប្រាក់បន្ទាប់បន្សំនៃបៀវត្ស» សម្រាប់មន្ត្រីរាជការទូទៅ បានគាប់ប្រសើរ និងសមរម្យនាពេលឆាប់ៗខាងមុខនេះ។

តែរូបភាពនៃការផ្ដល់ និងការទទួល«អាំងប៉ាវ» នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-យួន ក្នុងពេលថ្មីៗកន្លងមកនេះ ដែលបានធ្វើរវាង «ឈ្មួញ» និងមន្ត្រីមានសមត្ថកិច្ចរបស់ជាតិ បានបង្កអោយមានការជជែកវែកញែក និងបញ្ជាក់សារជាថ្មី  ពី«ការស្ថិតនៅក្រោមឥទ្ធិពលនៃអ្នកជំនួញ របស់មន្ត្រីរាជការក្នុងក្របខ័ណ្ឌរដ្ឋ ហើយក៏អាចបញ្ជាក់ពីជីវភាពខ្វះខាត របស់​ពួកគាត់ទាំងនោះ រហូតជំរុញឲ្យពួកគាត់ នាំគ្នាទៅទទួលយកអាំងប៉ាវបែបនេះ»។

កាលពីថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ គេបានដឹងថា មន្ត្រីសមត្ថកិច្ចប្រមាណជាង១ពាន់នាក់ បាន នាំគ្នាចូលទៅក្នុង​ផ្ទះឈ្មួញរូបនោះ ដើម្បីមកទទួលយកអាំងប៉ាវ ដែលមានទឹកប្រាក់ «ពី៣ម៉ឺននរៀល ទៅ៥ម៉ឺនរៀល»។ មន្ត្រីអង្គការសិទ្ធិ​មនុស្ស និងអ្នកវិភាគ​បានលើកឡើងថា នេះជាការផ្តល់ «អាំងប៉ាវ»ដែលមានទ្រង់ទ្រាយធំមួយ និងបើកចំហ ធ្វើឡើងដោយ​មិនមាន​គោលបំណងពិតប្រាកដ ក្នុងការ«លើកទឹកចិត្ត» ដល់កងកម្លាំងប្រដាប់អាវុធនោះទេ។

ការធ្វើបែបនេះ មិនខុសអ្វីពីការដាក់ «បង្ហាញនូវឥទ្ធិពលរបស់ខ្លួនទៅលើ កងកម្លាំងប្រដាប់អាវុធជាតិ» និងអាចនិយាយ​បានម្យ៉ាង​ទៀតថា កម្លាំងប្រដាប់អាវុធបច្ចុប្បន្ន ដែលស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន កំពុងតែបម្រើឲ្យផលប្រយោជន៍​ផ្ទាល់​ខ្លួន​ជាជាងប្រយោជន៍ជាតិ ឬប្រយោជន៍ប្រជាពលរដ្ឋ។

ទាំងនេះជាភាពមិនប្រក្រតីមួយ បង្ហាញឲ្យឃើញអោយកាន់តែច្បាស់ ពីអំណះអំណាងទាំងឡាយ នៃជួយការពារប្រយោជន៍​បុគ្គលមានប្រាក់មានអំណាច ពីសំណាក់មន្ត្រីសមត្ថកិច្ច នៅពេលមានទំនាស់ផលប្រយោជន៍ណាមួយ​កើតឡើងនោះ។ គេ​ចាំបានថា ការវិនិយោគនៅ​តំបន់បឹងកក់ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោកស្រី ជឹង សុភាព ហៅ«យាយភូ» ដែលមានការបណ្តេញប្រជាពលរដ្ឋ ចេញពីតំបន់នោះ កងកម្លាំងសមត្ថកិច្ច ជាអ្នកចេញមុខក្នុងកិច្ច​ប្រតិបត្តិការ​នេះ ហើយករណីខ្លះកម្លាំងប្រដាប់អាវុធ បានប្រើអំពើហិង្សា លើប្រជាពលរដ្ឋថែមទៀតផង។ សាក្សីនៅនឹង​កន្លែងជាច្រើននាក់ បានឃើញផ្ទាល់ភ្នែក ពីសកម្មភាព«បណ្ដេញ» ពលរដ្ឋពីលំនៅដ្ឋាននោះ ហើយបានពណ៌នាឡើងវិញ ប្រាប់មនោរម្យព័ងអាំងហ្វូ។

មជ្ឈដ្ឋានទូទៅ មិនបានបន្ទោសខ្លាំងទៅលើ មន្ត្រីកងកម្លាំងប្រដាប់អាវុធ ដែលទទួលយកកញ្ចប់អាំងប៉ាវពីឈ្មួញនោះទេ ព្រោះ​ថាពួកគាត់ធ្វើអ្វីៗសព្វបែបយ៉ាង ទៅតាមបញ្ជារបស់«ថ្នាក់លើ» និងគ្រាន់តែចង់បាននូវការដោះស្រាយ ជីវភាពរស់នៅ​ប្រចាំថ្ងៃ ឲ្យបានសមរម្យដូចគេដូចឯង​តែប៉ុណ្ណោះ។ ផ្ទុយមកវិញ បើកងកម្លាំងចម្រុះរបស់ជាតិទាំងនោះ ទទួលបាននូវ​បៀវត្សសមរម្យ ពួកគាត់​ប្រាកដ​ជាគិត​ពី​កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ក្នុងនាមកម្លាំងប្រដាប់អាវុធជាតិ ច្រើនជាងការ លូកដៃ​ទៅទទួលលុយ «៣ម៉ឺននរៀល ទៅ៥ម៉ឺនរៀល»ពីឈ្មួញ នៅតាមផ្ទះយ៉ាងដូច្នេះ។

ប៉ុន្តែអ្នកតាមដានស្ថានភាពសង្គមកម្ពុជាទាំងនោះ បានរិះគន់ដោយចំៗថា ការផ្តល់ឬការទទួលអាំងប៉ាវ ពីឈ្មួញណា​ម្នាក់ វា​មិនមែនរូបភាពល្អនោះទេ តែវាបានបង្ហាញពី ទិដ្ឋភាព«និតិរដ្ឋ» នៅក្នុងសង្គមកម្ពុជា ដែលនៅក្រោយឥទ្ធិពល​នៃប្រាក់ និង​អំណាច។  ករណីនេះ អាចចាត់ទុកថា ជាការទទួលខុសត្រូវមួយរបស់រដ្ឋាភិបាលសព្វថ្ងៃ ដែលមិនសូវ​យកចិត្ត​ទុកដាក់ (ឬយកចិត្តទុកដាក់ តែសម្បកក្រៅ) ចំពោះជីវភាពរស់នៅរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទៅ ដែល​ធ្វើឱ្យ​ពួកគាត់មានការខ្វះខាត ក្នុងការដោះស្រាយជីវភាព រហូតហ៊ានទទួល«អាំងប៉ាវពីឈ្មួញ» ទាំង​ភ្លេចខ្លួន​យ៉ាង​នេះ។ ក្រុម​អ្នកនយោបាយប្រឆាំង បានស្ដីបន្ទោសរដ្ឋាភិបាល ជ្រៅជាងនេះទៅទៀត ដោយបានចាត់ទុកថា ជានយោបាយ «បន្ដក់​អោយបន្តិចៗ» ដើម្បីងាយគ្រប់គ្រង និងគ្រាន់នឹងបង្ហាញ ពី«មេត្តាធម៌» របស់អ្នកមានប្រាក់មានអំណាចតែប៉ុណ្ណោះ។

អង្គការសង្គមស៊ីវិលបានសង្កត់ធ្ងន់ថា កងកម្លាំងចម្រុះ ត្រូវតែ «ឯករាជ្យ» ស្ថិតនៅក្រោម «មេបញ្ជាការ»របស់ខ្លួន និងជា​កង​កម្លាំងរបស់ជាតិ ធ្វើការដើម្បីការពារផលប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋទូទៅ។ ពីធី​«ចូលឆ្នាំចិន-យួន»​ នៅកម្ពុជា ជាការផ្សារភ្ជាប់មួយ រវាងវប្បធម៌ចិន-យួន និងវប្បធម៌កម្ពុជា ប៉ុន្តែចំពោះការផ្តល់​«អាំងប៉ាវ» ដល់​កងកម្លាំងប្រដាប់អាវុធនេះ មិនមែនជាការធ្វើក្នុងន័យ«មនុស្សធម៌»ទេ តែជាការផ្តល់ឲ្យតាមបែប​«ទិញទឹកចិត្ត»។ បើក្រុមហ៊ុន ឬបុគ្គលណាចង់​ផ្តល់​អំណោយដល់ពួកគាត់ គួរផ្តល់ជាកញ្ចប់រួម ក្នុងក្របខ័ណ្ឌជាទូទៅ ផ្ដល់ទៅឱ្យស្ថាប័នពាក់ព័ន្ធ សម្រាប់ចែកជាអំណោយបន្ត ទើបជាការលើកទឹកចិត្តពិតប្រាក៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...