«យើង​ចង់​ឲ្យ​អតិថិជន​ចូល​ហាង... មិន​មែន​កង់​រថយន្ដ​ទេ!»

ជាឈុតឆាកថ្មីមួយទៀត ជុំវិញនឹងការរបូត​កង់រថយន្ដ ដ៏គ្រោះថ្នាក់ ដែលបាន​កើត​ឡើង នៅពេល​ដែល​រថយន្ដ ​កំពុង​បើកបរ​លើ​ដង​វិថី។ ហេតុការណ៍លើកនេះ​ បានកើតឡើង នៅក្នុងប្រទេស​ទួកគី ហើយ​កង់រថយន្ដ ដែល​បាន​របូត​ចេញ​នោះ បានហោះចូល​ទៅក្នុងហាង​លក់​ថ្នាំពេទ្យ​មួយ នៅ​ក្បែរ​នោះ បង្កភាព​ស្រឡាំង​កាំង អស់​ទាំង​​អតិថិជន និង​បុគ្គលិក។
«យើង​ចង់​ឲ្យ​អតិថិជន​ចូល​ហាង... មិន​មែន​កង់​រថយន្ដ​ទេ!»
ទិដ្ឋភាពពេលអតិថិជនទាំងពីររូប របស់ហាងលក់ថ្នាំពេទ្យ ទទួលកងរថយន្ដ ដែលហោះចូលតាមទ្វាហាង។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៦ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 27, 2017
  • ប្រធានបទ: គ្រោះមិនដឹងខ្លួន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅខណៈពេល កំពុងរង់ចាំដើម្បីពិគ្រោះ និងជាវថ្នាំពេទ្យ នៅក្នុងហាងលក់ថ្នាំពេទ្យមួយ អតិថិជនពីររូប​បាន​រង​ការ​ភ័យ​ភិត​មិនស្ទើរ ដោយត្រូវកង់រថយន្ដមួយ មិនដឹងចេញពីណាមក ហោះសំដៅមករកខ្លួន។ ហេតុ​ការណ៍​បាន​កើត​ឡើង កាល​ពីថ្ងៃសុក្រ​សប្ដាហ៍មុន នៅក្នុងទីក្រុង «Adana» ស្ថិតនៅភាគខាងត្បូង នៃប្រទេសទួកគី ដោយ​មិន​បាន​​ធ្វើ​ឲ្យ​នរណា​ម្នាក់ រងរបួស​ធ្ងន់ធ្ងរនោះទេ។

នៅក្នុងវីដេអូ ដែលថតជាប់​ដោយកាម៉េរា សុវត្ថិភាព បានបង្ហាញថា កង់រថយន្ដនេះ បាន​របូត​ចេញ ពី​រថយន្ដ​មួយ ដែល​បើក​នៅ​លើ​ដង់ផ្លូវ ខាងមុខហាង។ កង់រថយន្ដបានរត់ត្រង់ ដោយ​ឆ្លងកាត់ផ្លូវ និង​ចិញ្ចើមថ្នល់ ទៅ​បុក​នឹង​ដើមឈើ​មួយ មុន​នឹង​ហោះ​ចូល​ត្រង់​ភ្លឹង តាម​ទ្វា​ហាង​លក់​ថ្នាំ​ពេទ្យ។ នៅទីបំផុត គឺអតិថិជន​ពីរនាក់​ខាង​លើ​ ជា​អ្នក​រង​ទម្ងន់​កង់​រថយន្ដ​មួយ​នេះ ម្នាក់​ម្ដង។

បុគ្គលិកមួយរូប របស់ហាងលក់ថ្នាំ បានថ្លែង​ប្រាប់​​សារព័ត៌មាន​​ក្នុង​ស្រុក «Daily Sabah» ថា៖ «យើង​រង់​ចាំ ឲ្យ​អតិថិជន​ចូល​ហាង តែ​បែរ​ជា​ទទួល​បាន កង់​រថយន្ដ​មួយ​គ្រាប់​នេះ​ទៅ​វិញ។ វាជា​ភាព​ស្រឡាំង​កាំង​ ដ៏​គួរ​ឲ្យ​ហួស​ចិត្ត។»។

ការដាច់កង់ ចេញពីតួរថយន្ដដូច្នេះ បានកើតឡើងជាញឹកញយ និងហាក់បានព្រមាន ទៅ​ដល់​ម្ចាស់​យាន​យន្ដ​ទាំង​ឡាយ ឲ្យចាំបាច់ ត្រូវបង្កើន​ការប្រុងប្រយ័ត្ន​ទ្វេឡើង។ កាលពីប៉ុន្មានសប្ដាហ៍​មុន វីដេអូមួយ ដែល​បាន​ថត​ជាប់​នៅ​ក្នុង​ប្រទេស​ចិន ក៏បានបង្ហាញឲ្យឃើញដែរ ពីកង់រថយន្ដមួយ ដែលបានរបូត​ចេញ​ពីតួរថយន្ដ ហើយ​បាន​ហោះ​ក្នុង​ល្បឿន​ដ៏លឿន ទៅបុក​ក្បាល​អ្នកថ្មើរ​ជើង នៅលើ​ចិញ្ចើម​ថ្នល់​ម្នាក់ រហូត​សន្លប់​បាត់​ស្មារតី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...