រថយន្ដផ្ទុកកុងតេន័រ បើកលឿនមិនប្រយ័ត្ន ក្រឡាប់បះជើង
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ ខែ វិច្ឆកា ២០១៥
- កែប្រែចុងក្រោយ: November 06, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍គ្រោះថ្នាក់ ក្រឡាប់រថយន្តដឹកទំនិញនេះ បានកើតមាន នៅវេលាម៉ោង៨ និង៤០នាទី ព្រឹកថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចបំបែក ផ្លូវជាតិលេខ១ ចូលទៅរោងចក្រផលិតស្រាបៀរ ថៃហ្គើ (Tiger) ក្នុងភូមិទួលតាចន្ទ សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួស អ្នកបើករថយន្តស្រាល និងខូចខាតរថយន្ត។
តាមលោក ឯក សារ៉ន ជាអធិការងសណ្តាប់ធ្នាប់ចរាចរណ៍ ខណ្ឌច្បាអំពៅ បានឲ្យដឹងថា មុនកើតហេតុ ឃើញរថយន្តផ្ទុកកុងតេន័រខាងលើ បើកបរក្នុងទិសដៅ ពីអ្នកលឿងទៅភ្នំពេញ លុះមកដល់កន្លែងកើតហេតុ អ្នកបើកបរមិនបន្ថយល្បឿន ក៏ទប់ចង្កួតមិនជាប់ ធ្វើឲ្យក្រឡាប់តែម្តងទៅ។
បើតាមសម្តី របស់អ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ ១បាននិយាយថា នេះសំណាងល្អហើយ ពេលក្រឡាប់រថយន្ត មិនប៉ះពាល់ ដល់អ្នកធ្វើដំណើរតាមផ្លូវនេះ និងទ្រព្យសម្បត្តិសាធារណះ។ អ្នកដំណើររូបនោះ បានថ្លែងថា បើប៉ះវិញប្រាកដជាស្លាប់ ឬរងការបំផ្លាញខ្ទេចខ្ទីមិនខាន។
រថយន្តក្រឡាប់នេះប្រភេទ នីសាន់ ជារថយន្តដឹកទំនិញ របស់ផែស្ងួត តិចស្រ៊ុន មានស្លាកលេខភ្នំពេញ 3A 1667 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ នៅក្នុងគ្រោះថ្នាក់នេះ មិនបង្កឲ្យប៉ះពាល់ដល់ អ្នកធ្វើដំណើរណាម្នាក់ និងរបស់របណាផ្សេងឡើយ។
ក្រោយពេលកើតហេតុ ខាងក្រុមហ៊ុនផែស្ងួត បានយករថយន្តស្ទួច មកស្ទួចរថយន្តរងគ្រោះ ដើម្បីយកទៅជួសជុស៕