កក​ស្ទះ​ចរាចរណ៍​នៅ​ឡូសអេនជឺឡេស... ដើរ​លឿន​ជាង!

បណ្ដាញទូរទស្សន៍ «ABC 7» របស់អាមេរិក បានពញ៉ាក់អារម្មណ៍​ទស្សនិកជនរបស់ខ្លួន ជាមួយនឹងក្បួន​រថយន្ដ​​រាប់​សិប​ម៉ឺនគ្រឿង ដែលបានជាប់ នៅក្នុងការកកស្ទះចរាចរណ៍ លើផ្លូវថ្នល់មួយចំនួន នៅក្រុង​ឡូស​អង់ជឺឡេស ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក។ ការកកស្ទះនោះ បានកើតឡើង ដោយសារបណ្ដាជន បាន​សម្រុក​ចេញ-ចូល​​ក្រុង នៅ​ប៉ុន្មាន​ថ្ងៃ​មុន​បុណ្យ «Thanksgiving» មក​ដល់។
កក​ស្ទះ​ចរាចរណ៍​នៅ​ឡូសអេនជឺឡេស... ដើរ​លឿន​ជាង!
ក្បួនរថយន្ដជាប់ៗគ្នា ដូចគេហែកឋិនទាន តែក្បួនកឋិនទាននេះ មានចំនួនរថយន្ដដល់ទៅរាប់សិបម៉ឺនគ្រឿង នៅ​ក្រុង​ឡូសអេនជឺឡេស សហរដ្ឋអាមេរិក។ (រូបផ្តិតពីវិដេអូ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៤ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: December 14, 2016
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្មាននរណាម្នាក់សប្បាយចិត្តទេ នៅពេលដែលជាប់ នៅក្នុងការកកស្ទះចរាចរណ៍ សឹងតែរាល់ថ្ងៃ រាប់ទាំងនៅ កណ្ដាលរាជធានីភ្នំពេញ ឬទាំងនៅទីកន្លែងដទៃទៀត ក្នុងពិភពលោក។ ប៉ុន្តែលោកអ្នកគួរទប់ស្មារតី ឲ្យបាន​ខ្លាំង​ក្លា​ឡើង ហើយទស្សនាវីដេអូខាងក្រោមនេះ លោកអ្នកនឹងយល់ថា ការកក​ស្ទះ​ចរាចរណ៍​ដ៏​អាក្រក់​ជាង​នេះ ពិត​ជា​កើត​មានឡើង ហើយមានប្រវែង ដល់ទៅរាប់សិបគីឡូម៉ែត្រ។

រូបភាពថតពីលើអាកាសនេះ ថតនិងផ្សាយ​ដោយបណ្ដាញ​ទូរទស្សន៍អាមេរិក ឈ្មោះ «ABC 7» ជុំវិញ​​ការ​ក​ក​ស្ទះ​ចរាចរណ៍ នៅក្នុងក្រុងឡូសអេនជឺឡេស (Los Angeles) នៅប៉ុន្មានថ្ងៃ មុនបុណ្យ​«Thanksgiving»​​មក​ដល់។ គេឃើញរថយន្ដរាប់ម៉ឺនគ្រឿង កំពុងបន្តកន្ទុយគ្នា ជាប់ក្នុងការកកស្ទះ ហើយ​ព្យាយាម​​រំកិល​​ខ្លួន​ ម្ដង​មួយ​សង់ទីម៉ែត្រ​ៗ ទាំងក្ដីអស់សង្ឃឹម។

ជាមួយនឹងការចាក់ផ្សាយរូបភាពនេះ ទូរទស្សន៍ «ABC 7» ដូចជាបានប្រកាស ជូនដំណឹង​ទៅ​ទស្សនិកជន​ផ្សេង​ទៀត ដែលកំពុងប្រើប្រាស់យានយន្ដ ឬកំពុងត្រៀមចេញដំណើរ ឲ្យជៀសវាងផ្លូវទាំងប៉ុន្មាននេះ។ ផ្ទុយ​ទៅវិញ វីដេអូនេះ បាន​ជួយ​ទូរទស្សន៍ ​បង្ក​ចំណាប់អារម្មណ៍ ដល់មនុស្សដទៃទៀតយ៉ាងច្រើន នៅ​ពាស​ពេញ​​ពិភពលោក ឲ្យ​យក​ទៅ​ជជែកវែកញែក យ៉ាងច្រើនកុះករ។ វីដេអូមានការចែករំលែក ដល់​ទៅជិត​២សែន​នាក់ និង​មាន​អ្នក​ចុចចូល​ទៅទស្សនា ដល់​ទៅ​ជាង​២០លាន​នាក់៕

» ការកកស្ទះចរាចរណ៍ នៅក្រុងឡូសអេនជឺឡេស នៅមុនថ្ងៃ«Thanksgiving»៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...