គម្រោង​សាកល្បង​​កាំជ្រួច​អ៊ុយក្រែន បញ្ឆេះ ម៉ូស្គូ ឲ្យ​ច្រឡោត

វិមានក្រឹមឡាំង បានសម្ដែងការខឹងច្រឡោង ដាក់ក្រុង គៀវ ជុំវិញ​គម្រោង​សាកល្បង កាំជ្រួច របស់​ប្រទេស​អ៊ុយក្រែន ដែល​នឹង​ធ្វើ​ឡើង នៅក្បែរ​ឧបទ្វីប​គ្រីមៀ (Crimée) ក្នុងពេលខាងមុខ។
គម្រោង​សាកល្បង​​កាំជ្រួច​អ៊ុយក្រែន បញ្ឆេះ ម៉ូស្គូ ឲ្យ​ច្រឡោត
យន្ដហោះចម្បាំងរបស់រ៉ូស្សី បញ្ជូនទៅកាន់ប្រទេសប៊ែឡារ៉ុស។ (រូបថត AFP/Andrey Smirnov)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២៧ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: December 06, 2016
  • ប្រធានបទ: អ៊ុយក្រែន-រ៉ូស្ស៊ី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃសៅរ៍នេះ ប្រទេសរ៉ូស្ស៊ីបានសម្ដែងការប្រឆាំងតវ៉ា ទៅនឹងគម្រោងរបស់រដ្ឋាភិបាលក្រុង គៀវ ដែល​នឹងត្រៀមរៀបចំ ការសាកល្បងកាំជ្រួច នៅក្បែរនឹងឧបទ្វីបគ្រីមៀរ (Crimée) ទឹកដីមួយផ្នែក ដែល​ប្រទេស​រ៉ូស្ស៊ី ទើបនឹងប្រកាសដាក់ចូល ទៅក្នុងទឹកដីរបស់ខ្លួន កាលពីឆ្នាំ២០១៤។ បើតាមវិមានក្រឹមឡាំង (វិមាន​រដ្ឋាភិបាល​រ៉ូស្ស៊ី) បានលើកឡើងថា ប្រទេសអ៊ុយក្រែន កំពុងរំលោភលើកិច្ចព្រមព្រៀង ឬសន្ធិសញ្ញា​អន្តរជាតិ​ទាំង​ឡាយ ដែលចែងពីអធិបតេយ្យភាព នៃបណ្ដារដ្ឋឯករាជ្យនានា នៅក្នុងពិភពលោក។

ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល របស់ប្រទេសរ៉ុស្ស៊ី ឈ្មោះ «Rosaviatsia» បានប្រកាសកាលពីថ្ងៃសុក្រ ថា​ខ្លួន​ទទួលបានដំណឹង ពីសំណាក់ប្រទេសអ៊ុយក្រែន ជុំវិញគម្រោងសាកល្បង បាញ់កាំជ្រួច នៅថ្ងៃទី១​ និង​ទី២ ខែធ្នូ​នេះ ក្នុងលំហរអាកាស នៃតំបន់ «Simferopol» របស់ឧបទ្វីបគ្រីមៀរ ដែលប្រទេសរ៉ូស្ស៊ីចាត់ទុកថា ជា​«លំហ​អាកាស​របស់ខ្លួន»។

ដោយឡែក ក្រសួងការបរទេសរ៉ូស្ស៊ី ក៏បានផ្ញើរកំណត់ការទូតមួយ ទៅកាន់ប្រទេសអ៊ុយក្រែនដែរ ដើម្បី​ធ្វើការ​តវ៉ា ពីការ«រំលោភ»ដែនអាកាស របស់ខ្លួនដូច្នេះ។

ប៉ុន្តែសម្រាប់ប្រទេសអ៊ុយក្រែនវិញ មិនបានគិតថា នោះជាលំហអាកាសរបស់ប្រទេសរ៉ុស្ស៊ីទេ ដោយលើក​ឡើង​ថា ឧបទ្វីបគ្រីមៀរ នៅតែជាទឹកដីរបស់ខ្លួន។ លោក «Oleksander Tourchinov» រដ្ឋលេខាធិការ ក្រសួង​សន្ដិសុខ និងការពារជាតិអ៊ុយក្រែន បានបដិសេធពីការចោទប្រកាន់ ដែលថាប្រទេសអ៊ុយក្រែន រំលោភ​លើ​សន្ធិសញ្ញា​អន្តរជាតិ ហើយបានរុញការចោទប្រកាន់នោះ ត្រឡប់ទៅប្រទេសរ៉ូស្ស៊ីវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...