Champions League៖ ផ្សាយផ្ទាល់ពីការប្រកួតផ្ដាច់ព្រ័ត្រ រៀលម៉ាឌ្រីត និងលីវើភូល
រូបស្ប៉ត នៃការប្រកួតផ្ដាច់ព្រ័ត្រ រវាងរវាងក្រុមយក្សពីរនៅទ្វីបអ៊ឺរ៉ុប គឺក្រុម រៀលម៉ាឌ្រីត និងក្រុម លីវើភូល សម្រាប់ដណ្ដើមជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ «Champions League»។ (រូបថតលើទ្វីសធើរ)
Loading...
- ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី២៦ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 26, 2018
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វីដេអូនេះ ត្រូវបានដាក់បង្ហោះជាសាធារណៈ ដោយបណ្ដាញទូរទស្សន៍បារាំង «C8» នៅលើប្រព័ន្ធចែករំលែកវីដេអូ «DailyMotion»។
ការប្រកួតផ្ដាច់ព្រ័ត្រលើកនេះ ដែលប្រព្រឹត្តិទៅក្នុងពហុកីឡារដ្ឋធានី គៀវ (ប្រទេសអ៊ុយក្រែន) នឹងផ្ដល់ក្ដីសង្ឃឹមទៅឲ្យក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) ក្នុងការដណ្ដើមពាន «Champions League» យកមកកាន់ ជាលើកទី១៣របស់ខ្លួន។ ខណៈក្រុម លីវើភូល (Liverpool - អង់គ្លេស) វិញ វាជាការប្រកួតដំបូង ក្នុងវគ្គផ្ដាច់ព្រ័ត្រ រាប់ចាប់តាំងពីឆ្នាំ២០០៧ តែក្រុមហង្សក្រហមមួយនេះ ធ្លាប់បានលើកពានជាជើងឯកអ៊ឺរ៉ុប បាន៥ដងរួចហើយ នៅក្នុងប្រវត្តិរបស់ខ្លួន។