និស្សិត​ក្រ​ខ្សត់​កម្ពុជា​១០នាក់ ទទួល​អាហាររូបករណ៍​​ជប៉ុន

មជ្ឃមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ហៅកាត់តាមភាសាអង់គ្លេស ថា CJCC បានផ្តល់អាហាររូបករណ៍ ដល់និស្សិតក្រីក្រចំនួន ១០នាក់។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី ០៥ ខែ វិច្ឆកា ២០១៥
  • កែប្រែចុងក្រោយ: November 08, 2015
  • ប្រធានបទ: អប់រំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មជ្ឃមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន បានធ្វើកម្មវីធី អបអរសាទរ និងប្រគល់អាហាររូបករណ៍ «KIZUNA FUND» កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០១៥នេះ ដល់និស្សិតចំនួន ១០នាក់ ដែលមក​ពី​មហាវិទ្យាល័យ​ចំនួន៣ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មហាវិទ្យាល័យទាំងបីនោះមាន មហាវិទ្យាល័យ​វិទ្យាសាស្រ្ត មហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត និងដេប៉ាតឺម៉ង់ ភាសាជប៉ុន។

លោក កីម អឿន ជានាយកមជ្ឃមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន បានឲ្យដឹងថា នេះជាលើកទី១ ក្នុង​ការ​ផ្តល់អាហាររូបករណ៍នេះ ដល់និស្សិត ដែលមានជីវភាពខ្វះខាត នៅក្នុងការសិក្សា នៅថ្នាក់​មហាវិទ្យាល័យ សម្រាប់និស្សិតសិក្សា នៅឆ្នាំទី៣ និងទី៤។ លោកបានបន្តទៀតថា និស្សិតមួយចំនួន មាន​សមត្ថភាព​ក្នុង​ការ​សិក្សា ប៉ុន្តែមិនមានលទ្ធភាពសិក្សាទេ ហើយអាហាររូបករណ៍នេះ បានជួយសម្រួល​ដល់​ពួកគេ។

នៅពេលអនាគត លោកនឹងព្យាយាម​ស្វែងរកថវិការផ្សេងទៀត ដើម្បីផ្តល់ឲ្យនិស្សិត ដែលគ្មានសមត្ថភាព​ដើម្បីបន្តការសិក្សា ហើយនិស្សិតទាំងនោះ ក៏អាចសិក្សាភាសាជប៉ុនបាន ដោយឥតគិតថ្លៃផងដែរ។ នៅ​ពេល ដែលនិស្សិតទាំងនោះ បានអាហាររូបករណ៍ ក្លាយជាធនធានមនុស្ស ពួកគេនឹងធ្វើការតបស្នងវិញ តាម​រយះ​ការ​ធ្វើការ នៅក្រុមហ៊ុន ឬអង្គការជប៉ុន។

តាមកញ្ញា សេង ស្រីអូន ជានិស្សិតឆ្នាំទី៤ ខាងសង្គមកិច្ច នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ មកពីខេត្តតាកែវ បាននិយាយថា កញ្ញាមានជីវភាពខ្វះខាត ក្នុងការសិក្សា ព្រោះតែកញ្ញា ជាកូនកំព្រាឪពុក មានតែម្តាយ​ជា​កសិករ ហើយត្រូវរៀនពេញម៉ោង ក្នុងមួយថ្ងៃ គ្មានពេលធ្វើការរកលុយទេ។ ពីមុន កញ្ញាខ្លាចថារៀន​មិន​ចប់ តែពេលទទួលបានអាហាររូបករណ៍ហើយ ការសិក្សារបស់កញ្ញា មានសង្ឃឹមថា នឹងបញ្ចាប់ដោយ​ជោគ​ជ័យ។ ក្រោយបញ្ចាប់ការសិក្សា កញ្ញានឹងធ្វើការនៅក្រុមហ៊ុនជប៉ុន និងអង្គការ ដែលទាក់ទងនឹង​មុខវិជ្ជា​ខ្លួន។

------------

ចំណែកកញ្ញា ម៉ន់ សុខឃឿន ជានិស្សិតឆ្នាំទី៣ ខាងភាសាជប៉ុន មកពីខេត្តកំពង់ចាម បានបញ្ចាក់ថា គ្រួសារ​របស់យុវតី មានជីវភាពខ្វះខាត ហើយក៏មិនមានសំភារៈសិក្សាគ្រប់គ្រាន់ដែរ។ ប៉ុន្តែក្រោយពីទទួលបាន​អាហាររូបករណ៍ សុខឃឿន ថានឹងយកវា ទៅប្រើប្រាស់ឲ្យមានប្រយោជន៍ ក្នុងការសិក្សា និងខិតខំរៀន ដើម្បី​​អាចជាធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ។

រីឯយុវជន ឌឹម វន្នី ជានិស្សិតឆ្នាំទី៣ ខាងគណិតវិទ្យា បាននិយាយថា ការផ្តល់អាហាររូបករណ៍នេះ ពិតជា​មានសារសំខាន់ ព្រោះនិស្សិតខ្លះមានសមត្ថភាព តែមិនមានថវិការគ្រប់គ្រាន់ ក្នុងការសិក្សាឡើយ។ វន្នី បាន បន្តថា យុវជនជាកូនកំព្រាឪពុក មានតែម្តាយចំណាស់ម្នាក់ ដែលផ្តល់លុយឲ្យខ្លួនក្នុងមួយខែ ៣០ដុល្លារ​ប៉ុណ្ណោះ។ តែពេលយុវជនបានអាហាររូបករណ៍នវ យុវជនបានប្ដេជ្ញាថា នឹងខិតខំរៀនឲ្យបានពិន្ទុខ្ពស់ មាន​អនាគតភ្លឺស្វាង និងបានអាហាររូបករណ៍ ទៅសិក្សានៅបរទេស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...