កងទ័ព​អាមេរិក​សាកល្បង​កាំភ្លើង​ឡេស៊័រ (Laser) ជា​ថ្មី​ទៀត (vdo)

អាមេរិកបានពង្រីកឥទ្ធិពលយោធារបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបំពាក់អាវុធយោធភ័ណ្ឌ ដ៏ទំនើបថ្មី​មួយ​ទៀត ដោយ​​ប្រើ​កម្លាំង​ឡេស័រ (Laser)។ អាវុធនេះ មានគុណប្រយោជន៍របស់វា ច្រើនជាងឆ្ងាយ បើ​ប្រៀប​ធៀប​​នឹង​​ការ​​ប្រើប្រាស់​​អាវុធ​ធំៗ ដែល​​ធ្លាប់​​មាន​​កន្លងមក។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 13, 2014
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទាហ៊ានជើងទឹកអាមេរិក បាន​ធ្វើការ​សាក​ល្បង​ជា​ថ្មី​ទៀត នូវ​អាវុធ​​ទំនើប​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា  LaWS (Laser Weapon System = ប្រព័ន្ធអាវុធ ឡេស៊័រ) ដែល​អាច​បាញ់​តំរង់​ទិស​ដៅ ដោយ​ប្រើ​កម្លាំង​កម្ដៅ​ដ៏​ខ្លាំង​មួយ។

ដោយ​សារ​ការ​បាញ់​បញ្ជូន​កម្ដៅ​រាប់​ម៉ឺន​អង្សារ​ចេញ​ទៅ ប្រព័ន្ធ​អាវុធ​ទំនើប​ថ្មី​នេះ អាច​ធ្វើ​ឲ្យ​រថយន្ដ ឬ​យាន​យន្ដ​ផ្សេងៗ​របស់​បច្ចាមិត្ត​ឆេះ​ ឬ​ផ្ទុះ​ពី​ចំងាយ បាន​ដោយ​ងាយ។

ប្រព័ន្ធអាវុធ LaWS ត្រូវបានបំពាក់ និង​ធ្វើការ​សាក​ល្បង នៅ​លើ​នាវា​ចម្បាំង​ដ៏​ធំ​មួយ មាន​ឈ្មោះ​ថា USS Ponce ដែល​កំពុង​ដាក់​ពង្រាយ​នៅ​លើ​តំបន់​ឈូង​សមុទ្រ ពែរ្ស៍។ នាយ​ទាហាទ​ជើង​ទឹក​អាមេរិក​មួយ​រូប លោក​​ឧត្តម​សេនីយ៍ ម៉ាតជូរ ឃ្លូនឌើ (Matthew L. Klunder) បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «អាវុធ​ឡេស៊័រ មាន​​កម្លាំង​​ខ្លាំង​​ណាស់ មាន​តម្លៃ​ថោក ហើយ​មាន​តួនាទី​សំខាន់​ជា​ទីបំផុត សម្រាប់​យុទ្ធនាការ​ចម្បាំង​ជើង​ទឹក នា​​ពេល​​អានាគត»។

គេបានដឹងរួចហើយ ថាប្រព័ន្ធនេះ អាចបាញ់កម្ទេចអាវុធ កាំជ្រួច ឬយន្ដហោះ ដែលហោះនៅ​លើ​​អាកាស​​បាន។ ប៉ុន្តែនៅលើកនេះ ការសាកល្បងបានធ្វើទៅលើ ទិសដៅដែលមានទំហំតូច ដូចជាកាណូត​តូចៗ ឬ​​យន្ដហោះ​តូចៗដែលគ្មានមនុស្សបើកជាដើម។ ការប្រើប្រាស់ប្រព័ន្ធអាវុធនេះ មានតម្លៃថោក ជាងការ​ប្រើ​បាស់​ប្រព័ន្ធ​កាំជ្រួច ឬ​គ្រាប់​កាំភ្លើងធំ ដែលត្រូចចំណាយទាំងទំហំ ទីកន្លែងផ្ទុក ទាំងការដឹកជញ្ជូន...៕

» ទស្សនាវីដេអូ ពីការសាកល្បងនេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...