CPP ជំទាស់ CNRP រឿង​បង្កើន​អាសនៈ​រដ្ឋសភា​សម្រាប់​អាណត្តិ​ក្រោយ

អំពីលទ្ឋភាពបង្កើនអាសន:នៅក្នុងរដ្ឋសភា ត្រូវបានក្រុមការងារគណបក្សប្រជាជនកម្ពុជានិង គណបក្ស​សង្គ្រោះ​ជាតិ​លើក​មក​ជជែក​គ្នា កាលពីរសៀលថ្ងៃទី១២ ខែធ្នូម្សិលម៉ិញនេះ នាវិមានរដ្ឋសភា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍ ៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១៣ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 13, 2014
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិសោធនកម្មលើ សេចក្តីស្នើ «ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត ជ្រើស​តាំង​អ្នក​តំណាងរាស្ត្រ» ត្រូវ​បាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លើក​មក​ពិភាក្សា​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​បាន​បញ្ចប់​ការ​ពិភាក្សា​លើ​ច្បាប់ គ.ជ.ប នា​ពេល​ថ្មីៗ​នេះ។

តំណាងមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន បាន​ធ្វើការ​បដិសេធ ចំពោះ​គម្រោង​សំណើរ​នៃ​ការ​សុំ​បង្កើន​អសនៈ សម្រាប់​អាណត្តិ​ក្រោយ។ លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​នៃ​សេចក្តី​ស្នើ «ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ» ជា​គោលការណ៍ គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​គិត​គូរ ចំពោះ​ការ​បន្ថែម​អាសនៈ​នោះ​ឡើយ។ បើ​មិន​មាន​ការ​ឯកភាព​គ្នា​ទេ អាច​កំណត់​យក​ច្បាប់​បោះ​ឆ្នោត​ចាស់​ដដែល ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បោះឆ្នោត ដោយ​មិន​ចាំ​បាច់​កែ​ប្រែ នូវ​ពាក្យ​ពេចន៍ និង​មិន​កែ​ឃ្លា​នីមួយៗ។ លោក ប៊ិន ឈិន បាន​ពន្យល់​ទៀត​ថា៖ «បើ​យើង​កែ​ប្រែ​វិសោធនកម្ម វា​ចំណាយ​ពេល​វេលា ហើយ​នៅ​តែ​អូស​បន្លាយ»។

សូមទស្សនាវីដេអូនៃកិច្ចសម្ភាសជាមួយលោក ប៊ិន ឈិន ដូចខាងក្រោម៖
(វីដេអូ នៅមិនទាន់រួចរាល់)

ឯតំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន លើកឡើងថាក្រុមការងារទាំងពីរ គណបក្សបាន​ពិភាក្សា​លើ​វិសោធនកម្មសេចក្តីស្នើ «ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ» បាន១០មាត្រា ស្មើនិងពីរជំពូក។ ហើយក៏មានគំរោងការបង្កើនចំនួនអាសនៈសមាជិកសភា (លើសពី១២៣អាសនៈ) សម្រាប់​អាណត្តិក្រោយ ដោយយោងតាមកំណើនសេដ្ឋកិច្ច ចំនួនប្រជាជន និងភូមិសាស្ត្រ។ លោកបានបង្ហាញ​នូវ​ជំហរ​ចុងក្រោយថា ក្នុងអាណត្តិក្រោយគណបក្សសង្គ្រោះជាតិ នឹងកើនអាសនៈបន្ថែមទៀត។ លោក ប៊ុនរឿន បានថ្លែងឲ្យដឹងទៀតថា៖ «យើងដូរចំណុចមួយចំនួន នៅត្រង់ជំពូកទី១ ដែលនិយាយពីការ កំណត់ពេលវេលា​ថ្ងៃខែបោះឆ្នោត»។

សូមទស្សនាវីដេងូនៃកិច្ចសម្ភាសជាមួយលោក គួយ ប៊ុនរឿន ដូចខាងក្រោម៖
(វីដេអូ នៅមិនទាន់រួចរាល់)

សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនេះ មានចំនួន១២ជំពូក តែសម្រាប់ជំនួនក្នុងថ្ងៃទី១២ ខែធ្នូនេះ មានលទ្ធភាពជជែកបានត្រឹមតែពីរជំពូកប៉ុណ្ណោះ។ ភាគីទាំងពីរនឹងបន្តការពិភាក្សានេះ នាពេលក្រោយទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...