Posts by "ជ័យវិបុល"

ប៉ារីស​ឲ្យ​មេរៀន​យ៉ាង​ជូរចត់ សង​ទៅ​បាសឺឡូន (ពិន្ទុ ៤-០)

ប៉ារីស​ឲ្យ​មេរៀន​យ៉ាង​ជូរចត់ សង​ទៅ​បាសឺឡូន (ពិន្ទុ ៤-០)

សឹង​ជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតក្របខណ្ឌ ប្រកួតជើងឯកអ៊ឺរ៉ុប «Champions League» ដែល​ក្រុម​បាល់ទាត់មួយ បានផ្ដួលក្រុមមួយទៀត ក្នុងពិន្ទុ​រហូតដល់​ទៅ ៤គ្រាប់។ ប៉ុន្តែគេ​ត្រូវនិយាយថា ក្រុម​បាល់​ទាត់ បាសឺឡូន (FC Barcelone) បានលិចលង់​ស្រងមិនកើត សឹងតែនៅគ្រប់​ចំណុច នៅកណ្ដាល​​ទីលានប្រកួត​នៃ​កីឡាដ្ឋាន «Parc des Princes» របស់​រដ្ឋធានីប៉ារីស សម្រាប់​ការ​ប្រកួត «ទៅ ឬជុំទីមួយ» យប់​ថ្ងៃ​អង្គារ​ទី១៤ ខែ​កុម្ភៈ​នេះ ក្នុង​វគ្គ​១ភាគ៨ នៃ​ក្របខណ្ឌ។

ស្ថិតក្នុងការគ្របសង្កត់ ពីក្រុមបាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint germain) តាំង​ពី​នាទី​ដំបូង រហូត​ដល់​ទី​បញ្ចប់ នៃ​ការ​ប្រកួត ពិន្ទុដែលក្រុមបាសឺឡូន ទទួលបានក្នុងយប់នេះ ពិបាក​នឹង​សង្ឃឹម​ថា ក្រុម​មហា​អំណាច​បាល់​ទាត់​មួយ​នេះ អាចរកពិន្ទុ​ត្រឡប់​មកវិញ សម្រាប់ការប្រកួត «ត្រឡប់ ឬជុំទីពីរ» នាខែ​មិនា​ខាង​មុខ [...]

ដេវីដ បេកខាំ ឆ្លើយ​តប​រឿង​ប្រើ «Unicef» ដើម្បី​ប្រយោជន៍​ខ្លួន

ដេវីដ បេកខាំ ឆ្លើយ​តប​រឿង​ប្រើ «Unicef» ដើម្បី​ប្រយោជន៍​ខ្លួន

ឯកសារជាច្រើន ដែលធ្លាយចេញពី បណ្ដាញស៊ើបអង្កេតអ៊ឺរ៉ុបមួយ ហៅថា «Football Leaks» បាន​បង្ក​ភាព​ល្អក់​កករ ទៅដល់​រូបភាព​ដ៏ល្អល្អះ របស់អតីតកីឡាករបាល់ទាត់ ដេវិដ បេកខាំ (David Beckham)។ នៅ​ចំពោះការរកឃើញថា កីឡាករបានប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នូវអង្គការ «Unicef» ដែល​ជា​អង្គការមនុស្ស​ធម៌​មួយ​ផ្នែក នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកខាងកុមារនោះ លោក ដេវីដ បេកខាំ បាន​ចេញ​មុខ​ប្រតិកម្ម តាម​រយៈ​អ្នកនាំពាក្យខ្លួន ដោយអះអាង​ឡើងថា ប្រាក់បៀវត្សន៍​៥ខែ​ចុង​ក្រោយ ដែល​លោក​ទទួល​បាន ពី​ក្រុម​កីឡា ប៉ារីស (PSG - ក្នុងប្រទេសបារាំង) ក្នុង​ឆ្នាំ២០១៣ ត្រូវបាន​លោកប្រគល់​ជូន​ទាំងអស់ ដោយគ្មានខ្វះ​មួយ​សេន​ណា​ឡើយ ទៅឲ្យអង្គការ​មនុស្សធម៌​ជាច្រើន។

អ្នកនាំពាក្យបានអះអាងថា៖ «ដេវិដ បានគាំទ្រ​អង្គការ "Unicef" និងអង្គការ​មនុស្ស​មួយ​ចំនួន​ទៀត ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ ក្នុងនោះ មានទាំងការផ្ដល់​វិភាគទាន [...]

ប៉េប មក​ប៉ារីស​ដើម្បី​ឃ្លាំ​មើល ម៉ូណាកូ ប្រកួត​ជា​មួយ ប៉ារីស

ប៉េប មក​ប៉ារីស​ដើម្បី​ឃ្លាំ​មើល ម៉ូណាកូ ប្រកួត​ជា​មួយ ប៉ារីស

ការប្រកួត រវាងក្រុមខ្លាំងទាំងពីរ នៅក្នុងប្រទេសបារាំង រវាងក្រម ប៉ារីស (PSG) និងក្រុមម៉ូណាកូ (Monaco) (លទ្ធផលនៃការប្រកួត ១-១) ក្នុងយប់ថ្ងៃអាទិត្យ ទី២៩ ខែមករានេះ បានទាក់ទាញចំណាប់អារម្មណ៍ ពី​ប្រិយមិត្ត​ដ៏ល្បីៗ​របស់ខ្លួន មិនតិចនាក់ទេ។ ប៉ុន្តែគ្មាននរណាដឹងជាមុនថា គ្រូបង្វឹករបស់​ក្រុម មែនឆេស្ទ័រ ស៊ីធី (Manchester City) លោក ប៉េប ហ្គ័រឌីយ៉ូឡា (Pep Guardiola) ក៏បានមក​អង្គុយ​​មើលការប្រកួតនេះ ដោយផ្ទាល់ដែរ​នោះ​ទេ។

ការបង្ហាញវត្តមានរបស់លោក ដ៏គួរឲ្យភ្ញាក់ផ្អើល ពីលើវេទិកានៃកីឡាដ្ឋាន «Parc des Princes» របស់​រដ្ឋធានី ប៉ារីស ត្រូវបានអ្នកផងគិតថា ដើម្បីមកឃ្លាំមើលបច្ចេកទេសទាត់ របសក្រុម ម៉ូណាកូ ដែលត្រូវជួប ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ មែនឆេស្ទ័រ ស៊ីធី នៅ​ក្នុង​វគ្គ​១ភាគ៨​ផ្ដាច់​ព្រ័ត្រ នៃក្របខណ្ឌ «Champions's League» នៅថ្ងៃទី២១ ខែ​កុម្ភៈ​ខាងមុខ។ នោះគឺដោយ​សារ​​លោក ប៉េប មិនមែនមកតែម្នាក់ឯង [...]

ពូទីន បង្ហាញ​យន្ដហោះ​ប្រដេញ «MiG-35» ថាខ្លាំង​ជាង​គេ​ក្នុង​លោក

ពូទីន បង្ហាញ​យន្ដហោះ​ប្រដេញ «MiG-35» ថាខ្លាំង​ជាង​គេ​ក្នុង​លោក

ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានប្រកាសជាផ្លូវការ កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​នេះ នូវ​ការ​សាកល្បង​យន្ដហោះ ប្រភេទ​ប្រដេញ​ថ្មី​មួយ របស់កងទ័ពរ៉ូស្ស៊ី ឈ្មោះ «MiG-35»។ ការ​សាកល្បង ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ព្រលានយន្ដហោះក្រុង «Loukhovitsy» ដែលស្ថិត​នៅ​ភាគ​អាគ្នេយ៍ នៃ​រដ្ឋធានី ម៉ូស្គូ។ នេះ បើ​តាម​សេចក្ដី​រាយការណ៍ កាល​ពី​ម្សិលម៉ិញ របស់សារព័ត៌មាន «La Vanguardia» នៃ​ប្រទេស​អេស្ប៉ាញ។

បង្កើតចេញពីយន្ដហោះ«MiG-29» (ជំនាន់មុន) យន្ដហោះទើបនឹងចេញក្រោយ ឈ្មោះ «MiG-35» មាន​សមត្ថភាព អាច​ធ្វើការ​វាយប្រហារ ទាំងនៅលើអាកាស ទាំងនៅលើដី និងទាំងនៅក្នុងទឹក។ វាអាចផ្ទុក គ្រាប់​បែក​គ្រប់​ប្រភេទ រួម​នឹង​កាំភ្លើង​ប្រតិកម្ម ដែលមានទំងន់សរុប រហូតដល់ទៅ ៧តោន។ ល្បឿន​ហោះ​ហើរ​របស់​វា មាន​កម្រិត​ដល់ «Mach 2,25» ដែល​ត្រូវ​នឹង​ល្បឿន ២៧០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

លោក ពូទីន បានថ្លែង [...]

គ្រាប់​បាល់​ដ៏​«ល្ងី​ល្ងើ»​បំផុត នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់​ទាត់

គ្រាប់​បាល់​ដ៏​«ល្ងី​ល្ងើ»​បំផុត នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់​ទាត់

ជាមហាទុក្ខ ដែលកើតចេញ ពីក្ដីមហាសប្បាយ។ រឿងនេះ បានកើតឡើង នៅក្នុងការប្រកួតមួយ នៅ​ក្នុង​ប្រទេស​តួកគី និង​បាន​បង្ក​ឲ្យអ្នកផង ដែលបានទស្សនា រកពាក្យអ្វីមួយ មកថ្លែងមិនចេញ តែចេញ​តែ​ការ​ហួស​ចិត្ត។ ប៉ុន្តែ ការប្រកួតរវាងក្រុមណា និងក្រុមណានោះ គេនៅមិនទាន់ស្គាល់ ពីអត្តសញ្ញាណ​នៅឡើយ។

បន្ទាប់ពីអ្នកចាំទី​របស់ខ្លួន បានលោត​ទៅចាប់បាល់ ពិន័យ១១ម៉ែត្រ បាន​យ៉ាង​ល្អ និងមហាសែនល្អ​នោះ​រួច កីឡាករ​រួម​ក្រុម​បាន​ផ្ទុះ នូវក្ដីអំណរ​យ៉ាង​ខ្លាំងក្លា រហូតមានកីឡាករម្នាក់ បានស្ទុះ​លោត ទៅ​ឱប​អ្នក​ចាំ​ទី​រូប​នោះ យ៉ាង​ណែន​ពេញ​​ដើមទ្រូង។ តែទន្ទឹមនឹង​ការឱបនេះ អ្នកចាំទី​បាន​​របូត​បាល់​ពីដៃ ធ្វើឲ្យបាល់​លោត​ចូល​ ទៅ​ក្នុង​សំណាញ់​ទី ជាហេតុផ្ដល់ពិន្ទុ ឲ្យក្រុមបាល់ទាត់ម្ខាងទៀត ទាំងមិនបាច់ប្រឹង។

ក្ដៅក្រហាយ? រកពាក្យមកនិយាយបន្តទៀត មិនចេញ!

» វីដេអូ គ្រាប់បាល់ដ៏«ល្ងីល្ងើ»បំផុត៖


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...