ទីភ្នាក់ងារ​អាវកាស​អាមេរិក រក​ឃើញ​ភព​ថ្មី​មួយ ធំ​ជាង​ផែនដី​១៧​ដង

ក្រុមអ្នកស្រាវជ្រាវអាវកាស បានរកឃើញភពសម្បូរទៅដោយដុំថ្មមួយ ដែលមានទំហំធំជាងផែនដី១៧ដង ហើយ​ត្រូវបានគេដាក់រហសនាមឲ្យថា ហ្គូស៊ីឡា (Godzilla)។ ការរកឃើញភពដ៏ធំនេះ អាចនឹងធ្វើឲ្យមានការផ្លាស់ប្ដូរគំនិត ដែលរំពឹងមើលពីប្រភពដើម នៃសកលលោក។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី៣ ខែមិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកស្រាវជ្រាវអាវកាស បានរកឃើញភពសម្បូរទៅដោយដុំថ្មមួយ ដែលមានទំហំធំជាងផែនដី១៧ដង ហើយ​ត្រូវបានគេដាក់រហសនាមឲ្យថា ហ្គូស៊ីឡា (Godzilla)។ ការរកឃើញភពដ៏ធំនេះ អាចនឹងធ្វើឲ្យមានការផ្លាស់ប្ដូរគំនិត ដែលរំពឹងមើលពីប្រភពដើម នៃសកលលោក។


ភពមួយ ដែលរត់នៅលើគន្លងខេប្ល៏រ រណបប្រព័ន្ធផ្កាយមួយផ្សេងពីព្រះអាទិត្យ។ (រូបថត Nasa)

វិទ្យាសាស្ត្រ - ភពដែលសម្បូរទៅដោយដុំថ្មនេះ ស្ថិតនៅចម្ងាយ៥៦០ឆ្នាំម៉ោង ពីផែនដី។ វាត្រូវបានរកឃើញដោយ​បេសកកម្ម ខេប្ល័រ (Kepler) នៃទីភ្នាក់ងារអាវកាសរបស់សហរដ្ឋអាមេរិក ហៅកាត់ថា Nasa។​ នេះបើតាមការបញ្ជាក់​ឲ្យដឹង ពីសំណាក់អ្នកជំនាញនានា នៅក្នុងជំនួបមួយរបស់សហគមន៍អ្នកអាវកាសវិទូអាមេរិកាំង នៅទីក្រុងប៉ូស្ដុន (Boston) ក្នុងដើមសប្ដាហ៍នេះ។

មហាភពដ៏ធំនេះ ហៅឈ្មោះតាមបច្ចេកទេស Kepler-10c មានអង្កត់ផ្ចិតប្រវែង ២៩ពាន់គីឡូម៉ែត្រ ដែលធំជាង​អង្កត់​ផ្ចិតរបស់ផែនដី ២,៣ដង។

រហូតមកដល់បច្ចុប្បន្ន ក្រុមអ្នកអាវកាសពុំដែលគិតថា នឹងមានភពដុំថ្មដ៏ធំបែបនេះទេ ព្រោះប្រសិនបើភព​នោះ​កាន់​តែធំ វានឹងមានទំនាញស្រូបទាញក៏ខ្លាំងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាមានផ្ទុកនូវបរិមាណដ៏សម្បើម នៃជាតិអ៊ីឌ្រូសែន ដែលក្លាយទៅជាឧស្ម័នហ្គាស យ៉ាងសន្ធឹកសន្ធាប់ ដូចភព ស៊ូពីធើ (Jupiter)។

អ្នកស្រាវជ្រាវជាច្រើន បានសម្ដែងការភ្ញាក់ផ្អើល នឹងការរកឃើញភពថ្មីមួយនេះ។ ពួកគេបានហៅភពនេះ តាម​ភាពយន្ដហូលីវូដមួយ ដែលទើបនឹងចេញបញ្ចាំង ឈ្មោះ ហ្គូស៊ីឡា។ ប៉ុន្តែ Kepler-10c ដែលទើបនឹងរកឃើញនេះ បានបង្ហាញសញ្ញថាអាចមានជីវិតរស់នៅ លើភពនោះបាន។

ប្រសិនបើបេសកកម្ម ខេប្ល័រ របស់ទីភ្នាក់ងារ ណាស្សា មានកម្មវត្ថុតាមរកភពថ្មីផ្សេងទៀត ហើយអាចរកឃើញ​ភព​នោះហើយក៏ដោយ តែបេសកកម្មនេះមិនទាន់អាចកំណតបានថា តើភពនោះជាប្រភេទភពមានតែដុំថ្ម ឬជាភព​ដែល​សម្បូរទៅដោយឧស្ម័នហ្គាសនោះឡើយ។

អាចមានជីវិតកើតឡើង តែរស់នៅមិនបានទេ

អាវកាសវិទូមួយរូបលោក ហ្សាវីយ៉េ ឌុយមើស (Xavier Dumusque) បានពន្យល់ថា «Kepler-10c បានរក្សានូវ​បរិយាកាសជុំវិញខ្លួនវា​ តាំងពីពេលដែលវាមានរូបរាងឡើង ព្រោះភពមួយនេះ មានទំនាញគ្រប់គ្រាន់ ដើម្បីឲ្យ​បរិយាកាស នៅជាប់ជាមួយរហូត»។ មហាភពមួយនេះ បានរត់នៅលើគន្លងមួយវិលជុំវិញផ្កាយ ដែលប្រហាក់​ប្រហែល​នឹងព្រះអាទិត្យដែរ តែវាប្រើរយៈពេលតែ៤៥ថ្ងៃប៉ុណ្ណោះ ដើម្បីរណបវិលជុំវិញផ្កាយនោះ បង្កឲ្យមានការ​ពិបាកនឹងឲ្យជីវិតនានា អាចមានរស់នៅបានយូរអង្វែងណាស់។

អាវកាសវិទូម្នាក់ទៀត លោក ឌីមីតា សាសេឡូវ (Dimitar Sasselov) បានរំពឹងថា «ការរកឃើញភព Kepler-10c វាជាភស្ដុតាងមួយជាក់ច្បាស់ថា ភពដទៃដែលរបៀបដូចជាផែនដី មានបម្រែរូបរាងលឿនណាស់ នៅក្នុង​សកលលោក។ ហើយវាក៏បានបញ្ជាក់ឲ្យដឹងដែរថា ភពដែលសម្បូរទៅដោយដុំថ្ម ក៏អាចកើតមាននូវជីវិត​រស់នៅ​បានដែរ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...