យន្ដហោះ​បាត់​ខ្លួន៖ «សម្លេង​រង្គើ»​មួយ​នៅ​ក្រោម​សមុទ្រ ត្រូវ​បាន​វិភាគ

សម្លេងរង្គើដ៏គួរឲ្យសង្ស័យមួយ ដែលត្រូវបានថតទុក កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ អាចផ្ដល់ជាវិភាគទាន​ថ្មីមួយ​ទៀត ក្នុងឲ្យការស៊ើបអង្កេតទៅលើការបាត់ខ្លួន នៃយន្ដហោះប៊ូអ៊ីង ៧៧៧ ភ្ជាប់ជើងហោះហើរ MH370 របស់​ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី៥ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្លេងរង្គើដ៏គួរឲ្យសង្ស័យមួយ ដែលត្រូវបានថតទុក កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ អាចផ្ដល់ជាវិភាគទាន​ថ្មីមួយ​ទៀត ក្នុងឲ្យការស៊ើបអង្កេតទៅលើការបាត់ខ្លួន នៃយន្ដហោះប៊ូអ៊ីង ៧៧៧ ភ្ជាប់ជើងហោះហើរ MH370 របស់​ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ ។


សិស្សសាលា កំពុងសំពះបន់ស្រន់ នៅចំពោះរូបចម្លាក់ពីដីខ្សាច់របស់វិចិត្រករល្បី នៅលើឆ្នេរពួរី ប្រទេសឥណ្ឌា ក្នុង​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤។ (រូបថត REUTERS/Stringer)

បាត់យន្ដហោះ - ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ ខួរទីន (Curtin) នៅទីក្រុងផើដ (Perth)  បានកំពុង​សិក្សា​ពីការថតទុក​នៃ​សម្លេងនេះ ដើម្បីកំណត់ពីកន្លែងដែលគេគិតថា យន្ដហោះបានធ្លាក់បោកខ្លួន នៅលើផ្ទៃទឹក​សមុទ្រ។

សម្លេងរង្គើដ៏ខ្លាំងនេះ ត្រូវបានថតដោយប្រព័ន្ធថតសម្លេង នៅបាតសមុទ្រ ដែលបោះទីតាំង​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា ក្បែរនឹងលំហសមុទ្រខាងលិច នៃកោះអូស្ត្រាលី។ ប្រព័ន្ធថតសម្លេងនេះ ត្រូវបានបង្កើតឡើងដោយ​ប្រទេស​អូស្ត្រាលី  ដើម្បីស្ដាប់ចលនារបស់ត្រីបាឡែន សត្វសមុទ្រផ្សេងទៀត និងជាពិសេសដើម្បីតាមដានឲ្យដឹង ពីការផ្ទុះ​សារជាតិនុយក្លេអ៊ែរ នៅក្រោមសមុទ្រ។

លោក អាឡិច ដូខេន (Alec Duncan)  ប្រធានក្រុមស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្លូវទឹក នៃសកលវិទ្យាល័យ បានថ្លែងឲ្យដឹងថា៖ «សញ្ញាដែលមានលក្ខណៈជាការផ្ទុះអ្វីមួយ ត្រូវបានរកឃើញ ដោយប្រដាប់​ថតសម្លេង​ជា​ច្រើន»។ លោកបាននិយាយថា អ្នកស្រាវជ្រាវជាច្រើន បានសិក្សាទៅលើប្រភពសម្លេងនោះ តាំងពីច្រើន​សប្ដាហ៍មក​ហើយ។

លោក បានពន្យល់ឲ្យដឹងទៀតថា ប្រសិនបើយន្ដហោះ បានធ្លាក់បោកខ្លួនទៅលើទឹកសមុទ្រ វានឹងអាចបង្កឲ្យមាន សម្លេងរង្គើដ៏ខ្លាំងមួយប្រហាក់ប្រហែលនេះដែរ ហើយវាអាចលាន់ឮ នៅច្រើនគីឡូមែត្រជុំវិញកន្លែងដែល​យន្ដហោះ​ធ្លាក់។

យ៉ាងណាក៏ដោយ លោក ដូខេន មិនបានឲ្យក្ដីសង្ឃឹមខ្លាំង ទៅលើការសិក្សាពីសម្លេងនេះទេ។ លោកបញ្ជាក់ថា សម្លេងនេះបានកើតឡើងឆ្ងាយពីតំបន់ផ្លូវយន្ដហោះ ដែលគេបានគណនាកន្លងមក។ ដូច្នេះក្ដីសង្ឃឹម ដែលគិត​ថា​សម្លេងនោះ មានទាក់ទងនឹងការបាត់ខ្លួនរបស់យន្ដហោះ មានតិចតួច ប្រមាណជា២០ ទៅ២៥ភាគរយប៉ុណ្ណោះ។ លោកនិយាយថា «សម្លេងនោះ ទំនងជាមានប្រភព ពីហេតុការណ៍ផ្ទុះអ្វីមួយ ក្នុងធម្មជាតិច្រើនជាង» ក្នុងនោះដូចជា ការរញ្ជួលផែនដីនៅក្រោមសមុទ្រជាដើម។

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ កំពុងធ្វើការសិក្សាជាថ្មីឡើងវិញ ពីសម្លេងនោះ ដើម្បីពិនិត្យឲ្យបានល្អិតល្អន់ ជៀសវាង​កំហុសអចេតនា ដែលអាចចេញពីការគណនា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...