យន្ដហោះម៉ាឡេស៊ី ត្រូវ​បាន​បាញ់​​ធ្លាក់​នា​ព្រំ​ដែន រ៉ូស្សី​-អ៊ុយក្រែន (vdo)

យន្ដហោះ ដែលមានផ្ទុកមនុស្សចំនួន ២៩៥ នាក់ បានធ្លាក់នៅក្នុងតំបន់ ដូនិក (Donetsk) ភាគខាងកើត នៃប្រទេស​អ៊ុយក្រែន។ របាយការណ៍ដំបូង បានចោទប្រកាន់ប្រទេសរ៉ូស្សី ថាបានបាញ់យន្ដហោះនេះច្រឡំ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៧ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះ ដែលមានផ្ទុកមនុស្សចំនួន ២៩៥ នាក់ បានធ្លាក់នៅក្នុងតំបន់ ដូនិក (Donetsk) ភាគខាងកើត នៃប្រទេស​អ៊ុយក្រែន។ របាយការណ៍ដំបូង បានចោទប្រកាន់ប្រទេសរ៉ូស្សី ថាបានបាញ់យន្ដហោះនេះច្រឡំ។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

ធ្លាក់យន្ដហោះ - គ្រោះជួនពីលើគ្រោះ។ បន្ទាប់ពីយន្ដហោះបាត់ខ្លួន MH370 នៅមិនទាន់រកឃើញ​ដាន​របស់ខ្លួន​នៅ​ឡើយ នៅរសៀលថ្ងៃទី១៧ ខែកក្កដានេះ ហេតុការណ៍ដ៏អាក្រក់មួយទៀត បានកើតឡើង។

យន្ដហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញ ដែលហោះចេញពីរាជធានី អាមស្ទែដាម នៃប្រទេសហូឡង់ ឆ្ពោះទៅ​កាន់រដ្ឋធានីកូឡាឡំពួរ នៃប្រទេសម៉ាឡេស៊ី បានបាត់ពីកញ្ចក់រ៉ាដា នៅកំពស់១០គីឡូម៉ែត្រពីដី វេលាម៉ោង ៤និង​១៦នាទីរសៀល (ម៉ោងនៅនឹងកន្លែង) ហើយបានធ្លាក់​នៅក្បែរនឹងទីក្រុង ចាខតាស (Chakhtarsk) ក្នុងតំបន់ ដូនិក ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នេះបើតាមការ​ប្រកាស​ឲ្យដឹង នៃទីភ្នាក់ងាសារព័ត៌មានប្រចាំតំបន់ នៅ​រសៀល​ថ្ងៃទី១៧ ខែកក្កដានេះ ដោយបញ្ជាក់ថា យន្ដហោះ​ទំនងជាបានកាំជ្រួញមួយប្រភេទ បាញ់ទម្លាក់។

ទីភ្នាក់ងារសារព័ត៌មានដដែល បានលើកយកប្រភពដែលស្និតនឹងកងកម្លាំងសន្តិសុខ របស់ប្រទេសអ៊ុយក្រែន មក​បញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសនេះ ត្រូវបានបញ្ជូនទៅដល់កន្លែងភ្លាមៗ តែអាចនឹងជួបការលំបាក ដោយ​សារតែនៅក្នុងតំបន់នោះមួយភាគធំ ត្រូវបានគ្រប់គ្រងដោយ ក្រុមអ្នកបំបែកទឹកដី ដែលស្និតនឹងប្រទេសរ៉ុស្សី។

ក្នុងរបាយការណ៍ដំបូង បានឲ្យដឹងថា យន្ដហោះនេះទំនងជា ប្រភេទប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ី អ៊ែឡាញ ដែលផ្ទុកអ្នកដំណើរ២៨០នាក់ និងអ្នកបម្រើការលើយន្ដហោះ ១៥នាក់។ ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា យន្ដហោះត្រូវបានបាញ់ឲ្យធ្លាក់ ដោយច្រឡំ ពីសំណាក់កងទ័ពរ៉ូស្សី ប៉ុន្តែការចោទប្រកាន់នេះ ត្រូវ​បាន​ច្រាន​ចោល​ភ្លាមៗ ដោយ​ប្រទេសរ៉ូស្សី។

វីដេអូខាងក្រោម ត្រូវបានអ្នករស់នៅតំបន់នោះ ថតបានពីចំងាយ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...