ព្យុះ រ៉ាម៉ាន់សាន់ មក​ដល់​វៀតណាម​ខាង​ជើង អាច​ប៉ះ​ពាល់​កម្ពុជា

បន្ទាប់ពីព្យុះដ៏កំណាច ដែលបានសម្លាប់មនុស្សយ៉ាងតិច ១០នាក់ នៅក្នុងប្រទេសហ្វីលីពីន ហើយគ្រោងនឹងមក​ដល់​ប្រទេសវៀតណាម ក្នុងថ្ងៃខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាឯណេះវិញ បានប្រកាសអាសន្នរួចជាស្រេច ជូន​ដំណឹងពីតំបន់ដែលខ្លួន អាចនឹងរងការប៉ះពាល់។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៧ ខែកក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្យាករណ៍ឧត្តុនិយម - សេចក្ដីជូនដំណឹងរបស់ក្រសួង ធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ព្យុះ រ៉ាម៉ាន់សាន់ (RAMANSUN) នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជាដូចជា៖

១. តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បក់ខ្លាំង ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៤។ រលកសមុទ្រមានកំពស់ពី ១ ម៉ែត្រ ទៅដល់ ២.៥០ ម៉ែត្រ។
២. តំបន់ខ្ពង់រាប និងទំនាបកណ្តាល មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៤។

លិខិតនោះបានប្រកាសទៀតថា៖ «សូមសារធារណៈជន ពិសេសបងប្អូនប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាម​ជលយានទាំងអស់ មេត្តា ជ្រាបជាព័ត៍មាន និងត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវ​គ្រោះថ្នាក់​ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។»

គួរបញ្ជាក់ថា ព្យុះរ៉ាម៉ាន់សាន់ នេះ នឹងធ្វើដំណើរពីឆ្នេរសមុទ្រ ហ្វីលីពីន មកឆ្នេរប្រទេសវៀតណាមភាគខាងជើង នៅម៉ោងប្រមាណ ១៩:០០ នាទី យប់នាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៤៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...