សម្ភាសន៍​បណ្ឌិត ចិន្ដ ច័ន្ទរតនា៖ របក​គំហើញ​ថ្មី​ នៃ​ការស្រាវជ្រាវ​ នៅ​តំបន់​កោះកេរ

លោក ចិន្ដ ច័ន្ទរតនា បណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្ដិសិល្បៈ​អាស៊ីអាគ្នេយ៍ បានធ្វើនិក្ខេបបទស្រាវជ្រាវមួយ ទៅលើ​ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ក្នុងសតវត្សទី១០ និងប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤។ ក្នុងស្នាដៃនោះដែរ លោកបាន រៀបរាប់ អំពីស្ថាបត្យកម្មក្នុងរាជធានីកោះកេរ, ការពង្រីកទីក្រុងនាសម័យនោះ។ និងជាចុងក្រោយ លោកបានសិក្សា ទៅ​លើសិល្បៈនៃការតុបតែងលំអរស្ថាបត្យកម្ម នៅតាមប្រាសាទនីមួយៗ និងផ្តោតសំខាន់ ទៅលើបដិមាសាស្ត្រ នៅក្នុង រចនាបថកោះកេរនោះ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានធ្វើបទសម្ភាសន៍មួយ ជាមួយលោក ពាក់ពន្ធ័នឹងស្នាដៃនេះ។
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: October 23, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ចិន្ដ ច័ន្ទរតនា បណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្ដិសិល្បៈ​អាស៊ីអាគ្នេយ៍ បានធ្វើនិក្ខេបបទស្រាវជ្រាវមួយ ទៅលើ​ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ក្នុងសតវត្សទី១០ និងប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤។ ក្នុងស្នាដៃនោះដែរ លោកបាន រៀបរាប់ អំពីស្ថាបត្យកម្មក្នុងរាជធានីកោះកេរ, ការពង្រីកទីក្រុងនាសម័យនោះ និងជាចុងក្រោយ លោកបានសិក្សា ទៅ​លើសិល្បៈនៃការតុបតែងលំអរស្ថាបត្យកម្ម នៅតាមប្រាសាទនីមួយៗ និងផ្តោតសំខាន់ ទៅលើបដិមាសាស្ត្រ នៅក្នុង រចនាបថកោះកេរនោះ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានធ្វើបទសម្ភាសន៍មួយ ជាមួយលោក ពាក់ពន្ធ័នឹងស្នាដៃនេះ។


ប្រាសាទប្រាង្គ នៅកោះកេរ ឃុំស្រយ៉ង់ជើង ស្រុកគូលេន ខេត្តព្រះវិហារ។ រូបថត កេរ្តិ៍ដំណែលខ្មែរ។

ក្នុងស្នាដៃរបស់លោកដែលមានចំណងជើងថា “រាជធានីកោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤, ប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យា” លោកបានធ្វើការពិពណ៌នា នូវស្នាព្រហស្ថសំខាន់ៗ របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលបានបន្សល់ទុក ដូចជាប្រាសាទធំ សម្រាប់ការបូជាអាទិទេព, ប្រាង្គដែលមានរាងជាពីរ៉ាមីត ៧ថ្នាក់ និងរហាល (បារាយ) សម្រាប់ប្រព័ន្ធ ធារាសាស្រ្ដ និងប្រាសាទជាង៧០ទៀតនៅក្នុងតំបន់កោះកែរ។ ក្នុងនោះលោក ក៏បានបង្ហាញ នូវភស្តុតាងមួយចំនួន ពាក់​ព័ន្ធនឹងការផ្លាស់រាជធានី របស់ព្រះបាទជ័យវរ្ម័នទី៤ ពីតំបន់អង្គរទៅតំបន់កោះកេរនៅក្នុងឆ្នាំ៩២១ ។ លោកបានបញ្ជាក់ថា នៅក្នុងរាជធានីកោះកេរ មានការកសាងពង្រីកទីក្រុងជាបីដំណាក់កាលសំខាន់ៗ ដោយផ្អែកលើការវិភាគ ទិន្នន័យ នៃការ​ស្រាវជ្រាវចុងក្រោយបង្អស់ របស់ស្ថាប័នមួយចំនួនដូចជា៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា សាលាបារាំង​ចុងបូព៌ា ក្រុមស្រាវជ្រាវរបស់ជប៉ុន និងហុងគ្រីជាដើម។

ពាក់ពន្ធ័ទៅនឹងការចោទប្រកាន់ លើព្រះបាទជ័យវរ្ម័នទី៤ថាជា «ស្តេចជ្រែករាជ្យ» ពីសំណាក់អ្នកសិក្សាស្រាវជ្រាវមុនៗ  លោកបានអះអាងថា«ព្រះបាទជ័យវរ្ម័នទី៤ ពុំមែនជាស្តេចជ្រែករាជ្យទេ ដោយយោងលើស្នាព្រះហស្ថនានា របស់ព្រះអង្គ ដែលបានកសាង នៅក្នុងរាជធានីកោះកេរ ក្នុងរយៈពេលតែជាង២០ឆ្នាំ (៩២១-៩៤១) ព្រះអង្គបានកសាងប្រាសាទ រហូត​ដល់៧០ប្រាសាទ ក្នុងនោះប្រាសាទសំខាន់ៗ រួមមានដូចជា ប្រាសាទធំ, ប្រាង្គ, ប្រាសាទក្រហម, ចិន, ច្រាប, បេង, ខ្នា ស្រឡៅ, ក្រចាប់, ដំរី, ប្រាំ .នាងខ្មៅ, ណាណាទ្រនី, និងប្រាសាទលឹង្គជាដើម» ។

អ្នកសិក្សាស្រាវជ្រាវមួយចំនួន បានលើកឡើងថា រចនាបទកោះកេរ ជារចនាបទឆៃ្នប្រឌិត លោកបណ្ឌិត ចិន្ដ ច័ន្ទរតនាបាន​សង្កត់ធ្ងន់ថា ពិតជាមានការឆៃ្នប្រឌិតមែន តែនេះជាការឆៃ្នប្រឌិតខ្ពស់ ទៅលើផែ្នកសិល្បះដែលមានការវិវឌ្ឍន៍ខាំ្លង។ «ពី​មុនការកសាងប្រាសាទមានតួប៉មមួយ, តួប៉មបី និងតួប៉មប្រាំមួយ ដាក់លើឃឿនតែមួយដូចជា ប្រសាទភ្នំ ប្រាសាទបក្សី​ចាំក្រុង ប្រាសាទបាគងជាដើម ដែលប្រសាទភំ្នទាំងនោះមាន៣ថា្នក់ មានកំពស់ខ្ពស់បំផុត៥ថា្នក់។ បើប្រៀបធៀបទៅតំបន់​កោះកេរវិញ ព្រះបាទជ័យវរ័្មនទ៤ បានកសាងប្រាសាទឧទិសដល់បុព្ធការីជន គឺប្រាដសាទធំ ដែលមានតួប៉មរហូតដល់៩ កសាងនៅលើឃឿនតែមួយ និង ប្រាង្គនៅកោះកេរ ព្រះអង្គបានក៍សាងជារាងពីរ៉ាមីតរហូតដល់៧ថា្នក់ នេះជាប្រាង្គ ដែល ខ្ពស់​ជាងគេ នឹងនៅមានប្រសាទជាច្រើនទៀត ឧទិ្ទសដល់ព្រហ្មមញ្ញសាសនា ដែលមានការកសាង ណាណាទ្រនី និងលឹង្គព្រះឥសូរ កំពស់រហូតដល់ប្រាំពីម៉ែត្រ ស្ថិតនៅប្រាសាទភំ្ន។»

សិល្បៈនៃការតុបតែងលំអរស្ថាបត្យកម្ម នៅលើប្រាសាទ នៅក្នុងរចនាបថកោះកេរ លោកនិយាយថា «មុនសម័យកោះកេរ ឃើញមានឆា្លក់រឿងមហាភារាតៈ ក៍ដូចជារឿងរាមកេរ្ដិ៍ តែនៅលើផែ្តរ នៅហោជាង និងនៅតាមជញ្ជំងប្រាសាទ​មួយចំនួន​ប៉ុណ្ណោះ។» ប៉ុនែ្តភស្ដុតាងជាច្រើននៃរចនាបទកោះកេរ ដែលតាំងនៅក្នុងសារមនី្ទរជាតិសព្វថ្ងៃ មានដូចជារូបគ្រុទ រូបពាលី និងសុគ្រីប ប្រយុទ្ធគ្នា និង បំណែកព្រះកេសព្រះឥសូរ ដែលគេយកចេញពីប្រាសាទក្រហម បានបង្ហាញថា «ក្នុងរចនាបទ​កោះកេរ ព្រះអង្គ (ព្រះបាទជ័យវរ្ម័នទី៤) បានបញ្ជាអោយជាងឆ្នាក់ ជ្រើសរើសយកតួអង្គមួយចំនួន ពីក្នុងរឿងមហាភារាតៈ​កី្ត ពីរឿងរាមកេរកី្ត ដើម្បីឆា្លក់អោយចេញជា បដិមាទោល។ ដូច្នេះសា្នដៃសិល្បះបងា្ហញមានភាពរឹងមាំ រូបធំៗ ដែលមាន​កំពស់ ពីពីរម៉ែត្ររហូតដល់បីម៉ែត្រ មានកាយវិការផ្សេងៗគ្នា ដូចជាកាយវិការរាំ កាយវិការប្រយុទ្ធ ទាំងនេះហើយ ដែលជា​ការ​វិវឌ្ឃន៍​ថី្ម ការប្រឌិតរបស់ជាងចំលាក់ នៅសម័យកោះកេរ» ។

ចំណែកខាងប្រព័ន្ធនយោបាយវិញ ព្រះបាទជ័យវរ្ម៍យទី៤ បានបន្ដរក្សាយកពីតំបន់អង្គរ ដោយផ្អែកលើ«របប​រាជា​ធិបតេយ្យ» ការធើ្វចំបាំង ពាណិជ្ចកម្ម សេដ្ឋកិច្ច ជាមួយប្រទេសជិតខាងគ្មានបញ្ហអី្វទេ ។ លោកបញ្ជាក់ថា «មានសិលាចារិកមួយ​ សរសេរ​ពីព្រះបាទជ័យវរ្មន័ទី៤ ធើ្វសង្រ្គាមជាមួយប្រទេសចាម (ចម៉្បា) ។ ដូច្នេះសា្ថនភាព នយោបាយនៅក្នុងប្រទេស​កម្ពុជា រជ្ជកាលព្រះបាទជ័យវរ្ម៍យទី៤គា្មនអី្វជាបញ្ហចោទទេ»។

នៅសម័យនោះ «ព្រហ្មមញ្ញសាសនាជាសាសនារដ្ឋ» ដោយហេតុថា ព្រះបាទជ័យវរ្មន័ទី៤គោរពព្រហ្មមញ្ញសានា និកាយ​ព្រះឥសូរ ។ លោកបញ្ជាក់ថា «សម័យមុនអង្គរគឺពីសតវត្សទីមួយមានព្រហ្មមញ្ញសាសនា និងព្រះពុទ្ធសាសនា ថ្វីបើ​ព្រះអង្គកាន់ព្រហ្មមញ្ញសាសនា ក៍ប៉ុនែ្តនៅក្នុងប្រទេស មានប្រជាជនមួយចំនួនជឿទៅលើព្រះពុទ្ធសាសនាផងដែរ ដែល​មានភស្តុតាង​ នៅលើសិលាចារិក ដូចជាបដិមាព្រះពុទ្ធរូបជាដើម»។ លោកបញ្ជាក់បន្ថែមថា ក្នុងរាជ្យព្រះបាទ​ជ័យវរ័្មនទី៤ «គ្មានសង្រោ្គមសាសនាទេ»។

សូមបញ្ជាក់ថា តំបន់កោះកេរ ស្ថិតនៅក្នុងភូមិ កោះកេរ ឃុំស្រយ៉ង់ជើង ស្រុកគូលេន ខេត្តព្រះវិហារ នៅភាគខាងជើង​ក្រុងសៀមរាប ចម្ងាយប្រហែល១២០ គ.ម តាមបណ្តោយផ្លូវ ពីដំដែកឆ្ពោះទៅកាន់ ស្រុកគូលេនខេត្តព្រះវិហារ។ នៅទី​នោះ មានសំណល់ប្រាសាទធ្វើពី (ឥដ្ឋ ថ្មភក់ និងថ្មបាយក្រៀម) ចំនួនជាង៧០ ទីទួលបុរាណជាច្រើន រហាល និងប្រព័ន្ធ​ធារាសាស្ត្រ​ផ្សេងៗ មួយចំនួនទៀង ។

អ្នកសង្វាតម្នាក់ ផ្នែកបូរាណវិទ្យា និងវប្បធម៌ខ្មែរ

លោកបណ្ឌិត ចិន្ត ច័ន្ទរតនា កើតនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ១៩៨០ នៅរាជធានីភ្នំពេញ លោកជាបណ្ឌិតផ្នែកបុរាណវិទ្យា និង​ប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ។ លោកបានចួលរៀននៅមហា​វិទ្យា​ល័យ​ បុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈភ្នំពេញនៅក្នុងឆ្នាំ១៩៩៩ និងបានបញ្ចប់ថ្នាក់បរិញ្ញា ផ្នែកបុរាណវិទ្យា​នៅក្នុងឆ្នាំ២០០៤។

នៅឆ្នាំ២០០៥ លោកទទួលបានអាហារូបករណ៍ពីស្ថានទូតបារាំង​ ចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យ​ ស៊័រប៊នណូវែលប៉ារីស៍ត្ររ័ (Sorbonne Nouvelle-Paris 3) នាទីក្រុង​ប៉ារីស ។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅឆ្នាំ២០០៦ និងបានបន្តយកថ្នាក់បណ្ឌិតនៅលើមុខវិជ្ជាដដែលនៅឆ្នាំ២០០៧ ហើយនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១១ លោកបានការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ ក្នុងទីក្រុងប៉ារីស​ដដែល ទៅលើប្រធានបទ «រាជធានីកោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤, ប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យា» ។

លោកបានបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមស៊ីវិលឆ្នាំ១៩៧៩បានបញ្ចប់ លោកគឺជានិស្សិតខ្មែរទីមួយ ដែលបានទទួលសញ្ញា​ប័ត្រ​​ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យក្នុងប្រទេសបារាំងនេះ និងក៏ជាជាស្នាដៃដំបូងគេរបស់លោក ដែលត្រូវបានជ្រើសរើស​បោះពុម្ពផ្សាយជាសាធារណៈ ក្នុងចំណោមនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត ចំនួនប្រាំមួយ ដែលសិក្សាលើ​ប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យានៅប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០១១កន្លងមក ។ បច្ចុប្បន្ននេះ លោកក៏កំពុងធ្វើការ​ស្រាវជ្រាវដើម្បី​បន្ត​យកថ្នាក់ក្រោយបណ្ឌិត រយៈពេលបីឆ្នាំទៀត តែចំពោះប្រធានបទ លោកពុំទាន់បានដឹងថា តើនឹងត្រូវយកប្រធានបទ​ណា​នៅឡើយនោះទេ ។


សៀវភៅនិក្ខេបបទ ដែលចេញបោះពុម្ភផ្សាយនៅអ៊ឺរ៉ុប ជាភាសាបារាំង។ រូបថត កេរ្ដិ៍ដំណែលខ្មែរ។

លោកបញ្ជាក់ថា«សៀវភៅស្តីពីកោះកេរ និងព្រះបាទជ័យវរ្ម័នទី៤នេះ នឹងធ្វើការបោះពុម្ពផ្សាយជាភាសាខ្មែរនៅកដើមឆ្នាំ ២០១៣ខាងមុខនេះ សម្រាប់ជាប្រយោជន៍ដល់​ កូនចៅខ្មែរជំនាន់ក្រោយ ដែលចង់សិក្សាស្វែងយល់ អំពីប្រវត្តិរបស់ ព្រះបាទជ័យវរ្ម័នទី៤ និងរាជធានីកោះកេរ»។

«មូលនីធិកេរ្តិ៍ដំណែលខែ្មរ»

ដោយសារតែលោក ជាសិស្សរៀននៅមហាវិទ្យាល័យបុរាណវិទ្យា ពេលដែលចេញទៅរៀនបន្តនៅប្រទេសបារាំង លោក បានឃើញ និងអានទស្សនាដី្តជាច្រើន និយាយពីការស្រាវជ្រាវវប្បធម៍។ លោកបានពិភាក្សា ជាមួយនឹងមិត្តភ័ក្រ ទាំងខ្មែរ ទាំងបរទេស ថានៅស្រុកខែ្មរពុំទាន់មានទស្សនាដី្តនេះទេ ក៍បានសម្រេចចិត្ត«បងី្កតក្រុមការងារ»មួយ ដើម្បីតាក់តែង «ទស្សនាដី្តកេរ្តិ៍ដំណែលខែ្មរ»នេះឡើង ។ នៅខែធ្នូ ឆ្នាំ២០០៨ ព្រះករុណាសីហមុនី ព្រះអង្គបានសព្វព្រះរាជហរទ័យ​ នឹង​គំរោងនេះ ហើយទ្រង់បានផ្ដល់រាជអំណោយផា្ទល់ព្រះអង្គ មួយពាន់ដុល្លាអាមេរិក ដើម្បីបោះពុម្ពនូវទស្សនាដី្តគំរូ​លេខ​ទី១នេះ ។

--------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី០៦ តុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...