រក​ឃើញ​ពន្លឺ​ចម្លែក​នៅ​ភព​ព្រះ​អង្គារ៖ ជា​ពន្លឺ​របស់​មនុស្ស​ពិភព​ក្រៅ?

ទីភ្នាក់ងារស្រាវជ្រាវអាវកាសរបស់អាមេរិក ហៅកាត់ថា ណាស្សា (Nasa) បានបង្ហាញនូវសេចក្ដីអត្ថាធិប្បាយមួយ ស្ដីពីពន្លឺដ៏ចម្លែកត្រូវបានថតឃើញដោយ មនុស្សយន្ដ កួរីយ៉ូសស៊ីធី (Curiosity) តាំងពីដើមខែនេះមក។ សម្រាប់​ទីភ្នាក់ងារអាវកាស ពន្លឺនោះវាគ្រាន់តែជាចំណាំងផ្លាត របស់ពន្លឺព្រះអាទិត្យ នៅលើផ្ទាំងថ្ម ឬក៏ជាកាំរស្មីតារាសាស្ត្រ ដែលប្រតិកម្មតបមកម៉ាស៊ីថតរូបវិញប៉ុណ្ណោះ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីភ្នាក់ងារស្រាវជ្រាវអាវកាសរបស់អាមេរិក ហៅកាត់ថា ណាស្សា (Nasa) បានបង្ហាញនូវសេចក្ដីអត្ថាធិប្បាយមួយ ស្ដីពីពន្លឺដ៏ចម្លែកត្រូវបានថតឃើញដោយ មនុស្សយន្ដ កួរីយ៉ូសស៊ីធី (Curiosity) តាំងពីដើមខែនេះមក។ សម្រាប់​ទីភ្នាក់ងារអាវកាស ពន្លឺនោះវាគ្រាន់តែជាចំណាំងផ្លាត របស់ពន្លឺព្រះអាទិត្យ នៅលើផ្ទាំងថ្ម ឬក៏ជាកាំរស្មីតារាសាស្ត្រ ដែលប្រតិកម្មតបមកម៉ាស៊ីថតរូបវិញប៉ុណ្ណោះ។


រូបភាពដែលថតដោយមនុស្សយន្ដ កួរីយ៉ូសស៊ីធី បង្ហាញពីចំណុចពណ៌ សរ។ (រូបភាព Nasa)

វិទ្យាសាស្ត្រ - បន្ទាប់ពីរូបថតត្រូវបានយកមកផ្សព្វផ្សាយ ចំណុចនៅក្នុងរូបថត ដែលចេញជាពន្លឺនៅ​លើភព​ព្រះ​អង្គារនេះ បានបង្កការភ្ញាក់ផ្អើល ដោយគេនាំគ្នាគិតថា ផែនដីមិនមែនជាភពតែមួយឡើយ ដែលគេអាចរស់នៅបាន។ រូបភាពដែលថតដោយមនុស្សយន្ដ កួរីយ៉ូសស៊ីធី ត្រូវបានផ្សាយចេញនៅដើមខែមេសា បន្ទាប់ពីមនុស្សយន្ដនេះ ត្រូវ​បានដាក់ឲ្យដើរស្រាវជ្រាវ នៅលើភពព្រះអង្គារកាលពីខែសីហា ឆ្នាំ២០១២កន្លងមក។ នៅក្នុងរូបថត គេឃើញមាន​ស្នាមពណ៌សរមួយ បានផុសចេញមក ពីចំណោមស្បៃធម្មជាតិពណ៌ខ្មៅ និងប្រផេះ។ អ្នកដែលបានឃើញ​រូបនេះ​បានគិតថា នោះវាគ្រប់គ្រាន់ហើយនឹងអាចបញ្ជាក់បាន ពីវត្តមាននៃមនុស្សពិភពខាងក្រៅ។

ដោយហេតុនេះហើយ ទើបទីភ្នាក់ងាវិទ្យាសាស្ត្រជំនាញខាងអាវកាស របស់អាមេរិកមួយនេះ មិនអាចនៅស្ងៀមបាន ដោយបានចេញនូវសេចក្ដីប្រកាសព័ត៌មានប្រតិកម្មមួយ បញ្ជាក់ថា «ចំណុចដែលគួរឲ្យសង្ស័យនោះ វាជាចំណាំង​ផ្លាតនៃពន្លឺព្រះអាទិត្យ នៅលើផ្ទាំងថ្ម ឬក៏ជាកាំរស្មីតារាសាស្ត្រ ដែលប្រតិកម្មតបមកម៉ាស៊ីថតរូបវិញប៉ុណ្ណោះ»។

អ្នកវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារ ណាស្សា បានពន្យល់តបនឹងពាក្យចចាមអារាមដ៏ផ្ដេសផ្ដាសខាងលើថា «នៅ​កណ្ដាល​រូបភាពជាច្រើន ដែលថតដោយមនុស្សយន្ដ កួរីយ៉ូសស៊ីធី យើងតែងតែឃើញមានចំនុចពណ៌សរ សឹង​តែរៀងរាល់សប្ដាហ៍»។ ប៉ុន្តែការពន្យល់នេះ ទីភ្នាក់ងារ ណាស្សា នៅតែនិយាយដែរថា នេះជាការពន្យល់បញ្ជាក់ ដែលត្រឹមត្រូវជាងគេ ទាក់ទងនឹងចំណុចពណ៌ សរ នោះ។ ជាអ្វីដែលគេអាចយល់បានថា ករណីវត្តមាន​របស់​មនុស្ស​ពិភពខាងក្រៅ នៅតែជាការសង្ស័យមួយនៅឡើយ។

សម្រាប់បណ្ដាជន ដែលនៅតែជឿជាក់ពីវត្តមានរបស់មនុស្សពិភពខាងក្រៅនោះ មិនបានយកចិត្តទុកដាក់ នឹងការ​ពន្យល់របស់ទីភ្នាក់ងាវិទ្យាសាស្ត្រនោះឡើយ។ ប៉ុន្តែគេនឹងចាំមើលជាបន្តទៅទៀត នូវអ្វីដែលមនុស្សយន្ដ កួរីយ៉ូសស៊ីធី អាចនឹងរកឃើញជាបន្តទៅទៀត ហើយការពិតប្រហែលជាអាចពន្យល់ចេញ ទៅជារឿងផ្សេងផង​ក៏មិនដឹង៕

--------------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...