យន្ដហោះ​បាត់​ខ្លួន នឹង​អាច​រក​ឃើញ​វិញ នៅ​ប៉ុន្មាន​ថ្ងៃ​ដ៏​ខ្លី​ខាង​មុខ

បន្ទាប់ពីទទួលបានរលកសម្លេង ចំនួនពីរដង កាលពីចុងសប្ដាហ៍ និងថ្ងៃអង្គារកន្លងទៅ អ្នករុករកយន្ដហោះប៊ូអីង ៧៧៧ ដែលបានបាត់ខ្លួនតាំងពីជាងមួយខែមុន បាននិយាយថា យន្ដហោះអាចនឹងត្រូវបានរកឃើញវិញ នៅក្នុង​ប៉ុន្មាន​ថ្ងៃខាងមុខនេះ។ នេះបើ​តាមលោក អេនហ្គឺស ហ៊ូស្ដុន (Angus Houston) អ្នកដឹកនាំការសម្របសម្រួល (JACC) នៃ​បណ្ដា​ប្រទេស​ចូលរួម​នៅក្នុងយុទ្ធនាការស្វែងរក របស់ប្រទេសអូស្ត្រាលី។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីទទួលបានរលកសម្លេង ចំនួនពីរដង កាលពីចុងសប្ដាហ៍ និងថ្ងៃអង្គារកន្លងទៅ អ្នករុករកយន្ដហោះប៊ូអីង ៧៧៧ ដែលបានបាត់ខ្លួនតាំងពីជាងមួយខែមុន បាននិយាយថា យន្ដហោះអាចនឹងត្រូវបានរកឃើញវិញ នៅក្នុង​ប៉ុន្មាន​ថ្ងៃខាងមុខនេះ។ នេះបើ​តាមលោក អេនហ្គឺស ហ៊ូស្ដុន (Angus Houston) អ្នកដឹកនាំការសម្របសម្រួល (JACC) នៃ​បណ្ដា​ប្រទេស​ចូលរួម​នៅក្នុងយុទ្ធនាការស្វែងរក របស់ប្រទេសអូស្ត្រាលី។


សាច់ញាតិរបស់ជនរងគ្រោះ នៅជិតរូបយន្ដហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអែឡាញ។ (រូបថត straitstimes.com)

បាត់យន្ដហោះ - ស្ថានភាពនៅពេលនេះ ដូចជាបានប្រមូលផ្ដុំនូវអ្វីគ្រប់យ៉ាង នៅក្នុងតំបន់តែមួយ ដើម្បីស្វែងរក​យន្ដហោះបាត់ខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញ ដែលភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានី​កូឡាឡំពួរ ទៅកាន់រដ្ឋធានីប៉េកាំង កាលពីមួយខែមុន។ លោក លោក អេនហ្គឺស ហ៊ូស្ដុន (Angus Houston) អតីត​នាយទាហាន​អូស្ត្រាលី ដែលដឹកនាំការសម្របសម្រួល (JACC) នៃ​យុទ្ធនាការរុករក បានថ្លែងឲ្យដឹងថា «ការវិភាគ​ជាច្រើន បានបញ្ជាក់ថា រលកសម្លេងដែលទទួលបាន កាលពីប៉ុន្មានថ្ងៃមុន ត្រូវគ្នា នឹងរលកសម្លេងដែលផ្ដល់ដោយ ជាធម្មតា ប្រអប់ខ្មៅរបស់យន្ដហោះប្រភេទនេះ។

កាលពីថ្ងៃអង្គារទី៨ ខែមេសា នៅពេលបាក់រសៀល និងនៅពេលរាត្រី នាវារបស់ប្រទេសអូស្ត្រាលីឈ្មោះ Ocean Shield បានចាប់រលកសម្លេងផ្សេងទៀត ដែលមានលក្ខណៈដូចគ្នា។ ការសែតមួយរបស់បារាំង បានធ្វើសេចក្ដីរាយ​ការណ៍លំអិតថា៖ «រលកសម្លេងទីមួយ មានរយៈពេល៥នាទី និង៣២វិនាទី និងរលកសម្លេងមួយទៀត មានរយៈ​ពេល​៧នាទី»។

បើតាមអ្វីដែលជាទិន្នន័យទទួលបានទាំងនេះ វានឹងធ្វើតំបន់រុករកកាន់តែត្រូវបានបង្រួមឲ្យតូច ហើយធ្វើការងារ​របស់អ្នករុករក កាន់តែមានភាពងាយស្រួល និងសកម្ម។

លោក អេនហ្គឺស ហ៊ូស្ដុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធថា៖ «ខ្ញុំសង្ឃឹមថា នៅប៉ុន្មានថ្ងៃខាង​មុខនេះ យើងនឹងអាចរកឃើញពីអ្វីមួយ នៅលើបាតសមុទ្រដ៏សែនជ្រៅ ដែលអាចបញ្ជាក់ពីទិសដៅចុងក្រោយ នៃ​ការរុករកយន្ដហោះ MH370»។

ការបញ្ជូនមនុស្សយន្ដជ្រមុជទឹកតូចមួយ ដែលមានតួនាទីដើររកប្រអប់ខ្មៅចំនួនពីរ របស់យន្ដហោះបាត់ខ្លួន នឹង​ត្រូវធ្វើក្នុងប៉ុន្មានថ្ងៃខាងមុខនេះដែរ។ ប្រអប់ខ្មៅ ជាឧបករណ៍សម្រាប់ថតទុក នៅគ្រប់ហេតុការណ៍របស់យន្ដហោះ រួមមានទាំងសម្លេងទាំងបច្ចេកទេស នៅពេលមានការហោះហើរម្ដងៗ។ ហេតុដូច្នេះហើយ ការរកឃើញ នូវប្រអប់​ខ្មៅរបស់យន្ដហោះប៊ូអីង ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនេះ នឹងជាពន្លឺអាចធ្វើឲ្យគេដឹងថា តើហេតុអ្វី​យន្ដហោះ​នេះ បានជួបនឹងគ្រោះថ្នាក់ដ៏រន្ធត់នេះ៕

-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...