យន្ដហោះបាត់ខ្លួន មិនអាចបន្តធ្វើការហោះហើរ បន្ទាប់ពីបាត់ពីរ៉ាដា?

វ៉លស្ទ្រីត ជូណល (Wall street journal) ការសែតដ៏ធំមួយរបស់អាមេរិក ទើបនឹងចុះផ្សាយបញ្ជាក់ការអះអាងរបស់​ខ្លួនថា យន្ដហោះប៊ូអ៊ីង របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ ទំនង​ជា​នៅបន្តហោះហើរ បានរយៈពេល៤ម៉ោងទៀត បន្ទាប់ពីយន្ដហោះនេះ បានបាត់ការទាក់ទងមកផែនដីនោះ។ ប៉ុន្តែ​ការអះអាងរបស់ការសែតខាងលើនេះ ត្រូវបានអាជ្ញាធរនៃប្រទេសម៉ាឡេស៊ី ទាត់ចោល។ តើការសែតនេះសរសេរ ពី​អ្វីខ្លះ?
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វ៉លស្ទ្រីត ជូណល (Wall street journal) ការសែតដ៏ធំមួយរបស់អាមេរិក ទើបនឹងចុះផ្សាយបញ្ជាក់ការអះអាងរបស់​ខ្លួនថា យន្ដហោះប៊ូអ៊ីង របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ ទំនង​ជា​នៅបន្តហោះហើរ បានរយៈពេល៤ម៉ោងទៀត បន្ទាប់ពីយន្ដហោះនេះ បានបាត់ការទាក់ទងមកផែនដី។ ប៉ុន្តែ​ការអះ​អាង​របស់ការសែតខាងលើនេះ ត្រូវបានអាជ្ញាធរនៃប្រទេសម៉ាឡេស៊ី ទាត់ចោល។ តើការសែតនេះសរសេរ ពី​អ្វីខ្លះ?


រូបភាពបង្ហាញពីបន្ទប់បើកបរយន្ដហោះ ជាមួយនឹងអ្នកបើកយន្ដហោះនៅជាមួយនោះ។ (រូបថត wsj.com)

បាត់យន្ដហោះ - អ្នកស៊ើបអង្កេត និងអ្នកស្រាវជ្រាវអាមេរិក ត្រូវបានដកស្រង់សម្ដី ដោយការសែតដ៏ធំនៅទីក្រុង ញ៉ូយក ថាយន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីយប់​ថ្ងៃសុក្រចូលមកព្រឹកថ្ងៃសៅរ៍ ទំនងជាអាចនៅធ្វើការហោះហើរក្នុងយៈពេល៤ម៉ោងបន្តទៅទៀត បន្ទាប់ពី​យន្ដហោះ​នេះបានរលុបខ្លួនបាត់ពីកញ្ចក់រ៉ាដា របស់ការិយាល័យត្រួតពិនិត្យអាវកាសនៅលើផែនដី។

ការសែតបានបន្តអះអាងទៀតថា យន្ដហោះទំនងជាបានបន្តដំណើររបស់ខ្លួន នៅក្នុងចម្ងាយរាប់រយគីឡូម៉ែត្រ​បន្ថែមទៀត បន្ទាប់ពីយន្ដហោះបានបាត់ការទាក់ទងពីផែនដី នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត យប់ថ្ងៃ​សុក្រទី៧ និងត្រូវជាព្រឹកព្រហាមថ្ងៃសៅរ៍ទី៨ ខែមីនា មួយម៉ោងបន្ទាប់ពីយន្ដហោះ បានហោះចេញពីរដ្ឋធានី​កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន។

«ក្រុមអ្នកទទួលខុសត្រូវ ខាងការស៊ើបអង្កេតប្រឆាំងនឹងភេវរកម្ម បានទម្លាយឲ្យដឹងពីចំណុងសង្ស័យមួយ​ ដែលអ្នក​បើកបរយន្ដហោះមួយរូប ឬជនម្នាក់ណាផ្សេង បានបង្វែរយន្ដហោះឲ្យបន្តហោះហើរ ទៅកាន់ទិសដៅដ៏អាថ៌កំបាំង​មួយផ្សេងទៀត បន្ទាប់ពីបំណងរបស់ខ្លួន ក្នុងការផ្ដាច់វិទ្យុទាក់ទងហៅមកផែនដីបានសម្រេចរួច។» នេះការសរសេរ​បញ្ជាក់របស់ការសែត វ៉លស្ទ្រីត ជូណល ដោយលើកយកប្រភព ដែលស្និតនឹងសំនុំរឿងនេះមកបញ្ជាក់។

ប្រភពដែលអះអាងថាខ្លួនជាអ្នកស៊ើបអង្កេតរឿងនេះ និងដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បាន​បន្តអះអាងទៀតថា ការរកឃើញពីចំណុចសង្ស័យទាំងនេះ​ ដោយសារតែពួកខ្លួនទទួលបានទិន្និន័យ​ដែលត្រូវបាន​បញ្ជូនមកផែនដី តាមរយៈម៉ាស៊ីន រ៉ូល្សរ៉យ្ស (Rolls Royce) មួយប្រភេទ ដាក់បំពាក់នៅលើយន្ដហោះប្រភេទ ប៊ូអ៊ីង ៧៧៧នេះ។ ដូចគ្នានេះដែរ ប្រសិនបើប្រព័ន្ធវិទ្យុទាក់ទង ត្រូវបានគេបិទនៅលើយន្ដហោះ ប្រព័ន្ធបញ្ជូនទិន្និន័យជា​លក្ខណៈស្វ័យប្រវត្តិរបស់ រ៉ូល្សរ៉យ្ស អាចនឹងធ្វើការងាររបស់ខ្លួន ហើយបានបញ្ជូនទិន្និន័យមកផែនដី ប្រាប់ឲ្យដឹងពី​ការបង្វែរទិសដ៏អាថ៌កំបាំង របស់យន្ដហោះ។

ការសែតអាមេរិកាំង បានអះអាងបន្ថែមទៀតថា យន្ដហោះពិតជាត្រូវបានគេបង្វែរទិស។ បើតាមក្រុមអ្នក​ស៊ើបអង្កេត​ដដែល បានបញ្ជាក់ថា យន្ដហោះទំនងជាត្រូវបានបង្វែរទិស យកទៅលាក់ទុក ជាមួយនឹងគោលបំណង​ដ៏ជាក់លាក់​មួយ សម្រាប់ត្រឡប់យកមប្រើប្រាស់នៅពេលក្រោយ និងបំណងអ្វីផ្សេងទៀត។ មកដល់ពេលនេះ នាវាចំនួន ៤២ និង​យន្ដហោះចំនួន ៣៩ មកពីប្រទេសចំនួន១២ បានសហការរួមគ្នាដើម្បីស្វែងរកយន្ដហោះដែលបាត់ខ្លួន យ៉ាង​អាថ៌កំបាំងនេះ៕

------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៣ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...