ក្រុមហ៊ុនសង្ហារិមបារាំង ចុះហត្ថលេខាពង្រីកដៃគូរ នៅអាស៊ីប៉ាស៊ីភីក
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាប៊ីតា (Habitat) ជាយីហោមួយរបស់ក្រុមហ៊ុនបារាំង ឈ្មោះថា កាហ្វម (Cafom) បានប្រកាសនៅថ្ងៃទី១២ ខែមីនានេះ ពីកិច្ចព្រមព្រៀង«មេ»មួយ ដែលមាន១៥ឆ្នាំ ជាមួយនឹងដៃគូរផ្គត់ផ្គង់នៅក្នុងតំបន់អាស៊ីប៉ាស៊ីភីក មានឈ្មោះថា Furniture & Furnishings Pte Ltd ដែលជាផ្នែកមួយនៃក្រុមហ៊ុន TT International Ltd។
ការតុបតែបន្ទប់មួយ របស់ក្រុមហ៊ុន កាហ្វម ដែលមានយីហោ អាប៊ីតា។ (រូបថត ក្រុមហ៊ុន)
គ្រឿងតុបតែងផ្ទះ - ក្រុមហ៊ុន TT International Ltd ជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយ ដែលមានជំនាញខាងធ្វើគ្រឿងប្រដាប់តុបតែង (គ្រឿងសង្ហារិម និងគ្រឿងអគ្គិសនី) នៅក្នុងផ្ទះ ហើយត្រូវបានក្រុមហ៊ុន មានយីហោធំៗជាច្រើនក្នុងពិភពលេោក យកទៅប្រើប្រាស់ ដូចជាក្រុមហ៊ុន Castilla, Natural Living និង Novena ជាដើម។
«នៅក្នុងរង្វង់នៃការប្រកបការងារ ដែលបានផ្លាស់ប្ដូររវាងគ្នាកន្លងមក សកម្មភាពជាយុទ្ធសាស្ត្រ ដែលគ្រោងដាក់ឲ្យដំណើរការសម្រាប់គ្រប់គ្នា នឹងមើលឃើញពីផ្លែផ្ការបស់វា» នេះបើកតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន កាហ្វម ចេញផ្សាយក្នុងថ្ងៃទី១២ ខែមីនាឆ្នាំ២០១៤ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានេះ បានគ្រប់ដណ្ដប់ទៅលើប្រទេសចំនួន១៥ មាននៅក្នុងតំបន់អាស៊ីខាងកើតដូចជាប្រទេស ស៊ាំងហ្គាពួរ ឥណ្ឌូនេស៊ី ប្រ៊ុយណេ តៃវ៉ាន់ កម្ពុជា ម៉ាឡេស៊ី ភូមា ហ្វីលីពីន វៀតណាម និងប្រទេសឡាវ។ រីប្រទេសដែលនៅក្នុងតំបន់អាស៊ីប៉ាស៊ីភីក មាន ប្រទេសអូស្ត្រាលី ញ៉ូហ្សេឡេន ទីម័រខាងកើត ហ្វីដជី និងប្រទេសហ្គីណេថ្មី។
ហត្ថលេខានេះនឹងត្រៀមបម្រុងនូវការបើកហាងលក់ ពីពេលនេះរហូតដល់ឆ្នាំ២០១៥ នៅក្នុងប្រទេសស៊ាំងហ្គាពួរ ឥណ្ឌូនេស៊ី តៃវ៉ាន់ និងប្រ៊ុយណេ។ ចំនួននេះនឹងបង្កើនឡើងទ្វេដង នៅក្នុងរយៈពេល២ឆ្នាំជាបន្តទៅទៀត។ ហាងដាក់លក់ទីមួយនឹងត្រូវបើកសម្ពោធនៅត្រីមាសទីបួនឆ្នាំ២០១៤នេះ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ប៊ីចបក់ (Big Box) នៃប្រទេសស៊ាំងហ្គាពួរ៕
------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៣ មីនា ២០១៤