«យុវជន​ត្រូវ​យល់​ដឹង ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៤-២០១៨»

«យុវជនត្រូវតែយល់ដឹងពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៤ -២០១៨ឲ្យបានច្បាស់» នេះបើតាមការអះអាង របស់លោក តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​អង្គការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ៣០ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 31, 2014
  • ប្រធានបទ: អាស៊ាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យុវជនត្រូវយល់ដឹង ពី​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៤-២០១៨ ឲ្យ​បាន​ច្បាស់» នេះ​ជា​សម្តី​របស់​លោក តឹក វណ្ណារ៉ា នាយក​ប្រតិបតិ្ត​អង្គការ វេទិការ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្តី​ពី​កម្ពុជា នៅ​ក្នុង​សិក្ខា​សាលា​មួយ ស្តី​ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃ​គូរ ឆ្នាំ​២០១៤-២០១៨។

ហេតុអ្វី បាន​ជា​យុវជន​ត្រូវ​ស្វែង​យល់ ពី​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ?

ព្រោះផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃ​គូរ ឆ្នាំ​២០១៤-២០១៨ នេះ មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ចង្អុល​បង្ហាញ និង​ជា​ផែនទី​មេ សំរាប់​កំណត់​ការ​អភិវឌ្ឍន៍​ជាតិ ក្នុង​រយៈ​ពេល ៥ឆ្នាំ​ខាង​មុខ។

ប៉ុន្តែចំពោះបញ្ហានេះ និងដើម្បីឲ្យយុវជនបានយល់ឲ្យបានស៊ីជម្រៅ ផែនការមេនៃការអភិវឌ្ឍន៍ប្រទេសជាតិ លោក តឹក វណ្ណរ៉ា បានលើកឡើងថា៖ «យុវជន (...) អាចចូលរួម ទី១ គាត់អាចតម្រង់ទិសរបស់​គាត់នៅក្នុង​ការ​សិក្សា តម្រង់ទិសទាក់ទងនឹងជីវិតរបស់គាត់ ស្របនឹងការអភិវឌ្ឍន៍នៅកំរិតថ្នាក់តំបន់ ហើយនឹងថ្នាក់​ពិភព​លោក ដើម្បីគាត់ឲ្យឱកាស ដើម្បីចាប់យកការសាងសមត្ថភាព ក៍ដូចជាការចាប់យកការងារ នៅពេល​អនាគត។»

លោកបានបន្តទៀតថា នៅពេលដែលយុវជនបានយល់ដឹងហើយ ពួកគាត់អាចចំណេះដឹងទាំងនោះ ទៅចង​ក្រងជារបាយការណ៍ និក្ខេបទ ឫសារណាស្របទៅនឹងទិសដៅសំខាន់ៗ នៃការអភិវឌ្ឍន៍ជាតិ ហើយម្យ៉ាង​ទៀត ការចងក្រងទាំងអស់នោះ អាចជួយជាផ្នែកមួយទៀត ដែលជំរុញឲ្យមានការអភិវឌ្ឍន៍ប្រទេស កាត់តែ​មាន​ការរីកចំរើនបន្តទៅទៀត។ ចំនុចមួយចំនួនទៀត យុវជនរួមចំណែកនៅក្នុងការចូលតាមដាន ការត្រួត​ពិនិត្យ​ផែនការយុទ្ធសាស្ត្រទាំងពីរ ដើម្បីជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការអនុវត្តផែនការយុទ្ធសាស្រ្ត​ប្រកបដោយប្រសិទ្ធភាព។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នំា ២០១៤-២០១៨ ត្រូវបានរៀបចំឡើង សំរាប់អនុវត្តយុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាលទី៣ ដោយមានកំនត់នូវអាទិភាពនានា សូចនករ ពេលវេលាច្បាស់លាស់សំរាប់អនុវត្ត និងយន្តការសំរាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃផ្អែកលើក្របខ័ណ្ឌលទ្ធផល ព្រមទាំងមានកំណត់ ពីការ​ទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នទៅតាមមុំនិមួយៗ ដើម្បីទទួលលទ្ធផលខ្ពស់ ពីការធ្វើសមាហរណកម្ម​អាស៊ានឆ្នាំ ២០១៥ និងឈានឡើងពីប្រទេសដែលមានចំណូលទាប ឆ្ពោះទៅក្លាយជាប្រទេស មានចំណូល​មធ្យម​កំរិតខ្ពស់ នៅឆ្នាំ ២០៣០។

ចំណែកឯយុទ្ធសាស្ត្រ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឆ្នាំ ២០១៤-២០១៨វិញ គឺបាន​កំណត់​គោលដៅច្បាស់លាស់ ក្នុងការជំរុញភាពសក្តិសិទ្ធិក្នុងកិច្ចអភិវឌ្ឍន៍ ដោយផ្តល់ការណែនាំ និងគាំទ្រ​ដល់បណ្តាក្រសួង ស្ថាប័នរាជរដ្ឋបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ដើម្បីបង្កើនភាពសក្តិសិទ្ធិនៃ​ហិរញ្ញប្បទានសហប្រតិបត្តិការ និងទម្រង់ហិរញ្ញប្បទានដទៃទៀត សំរាប់រយៈពេលចំពោះមុខ និង​រយៈពេល​វែង។

យុវជន ពេជ្យ សុបញ្ញា ជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកភាសាបរទេស បានប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា ការយល់ដឹងពីការផែនការយុទ្ធសាស្ត្រ ពីជាមានសារៈសំខាន់ណាស់សំរាប់និស្សិត ព្រោះ​វាអាចស្វែងយល់ ពីរបៀបនៃការដឹកនាំរបស់អ្នកដឹកនាំប្រទេស។ យុវជនរូបនេះបានបន្តទៀតថា ការ​ចូលរួម​របស់យុវជននៅក្នុងសង្គម នៅមានកំរិតទាបណាស់ ហើយនៅមិនទាន់គ្រប់គ្រាន់ទេ ក្នុងការអភិវឌ្ឍន៍​សង្គម​ទេ។ ដូច្នេះហើយ យុវជនត្រូវតែស្វែងយល់អំពីផែនការយុទ្ធសាស្ត្រទាំងនោះ ឲ្យបានច្បាស់ ដើម្បីចូលរួម​សកម្ម​ភាព​សង្គម ឲ្យមានការីកចំរើន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...