តឹក វណ្ណារ៉ា៖ បញ្ហាប្រឈមរបស់កម្ពុជា នៅពេលសមាហរណកម្មអាស៊ាន (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ តុលា ២០១៤
- កែប្រែចុងក្រោយ: October 30, 2014
- ប្រធានបទ: អាស៊ាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយកប្រតិបត្តិអង្គការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា បានបង្ហាញនូវកិច្ចការស្រាវជ្រាវ នៃក្រុមការងារលោក ពាក់ព័ន្ធនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តសហប្រតិបត្តិ ការអភិវឌ្ឍន៍ និងភាពជាដៃគូរ ឆ្នាំ២០១៤-២០១៨ ត្រូវធ្វើការផ្សព្វផ្សាយ ជាសាធារណៈបានដល់យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋ ដើម្បីត្រៀមខ្លួន ក្នុងការចូលរួម និងស្វែងយល់ ដើម្បីអនាគតរបស់ពួកគេ ក្នុងសមាហរណកម្មអាស៊ាន។
ក្រោយការស្រាវជ្រាវក្នុងពេលកន្លងមក លោក តឹក វណ្ណារ៉ា បានបង្ហាញក្នុងសិក្ខាសាលាព្រឹកថ្ងៃទី៣០ ខែតុលា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការជប៉ុន ពីបញ្ហាប្រឈមមួយចំនួន ដូចជាកម្ពុជានឹងទទួលបានប្រាក់ចំណូល មធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០។ ជំនួយឥតចំណង នឹងត្រូវផ្លាស់ប្តូរមកជាជំនួយហិរញ្ញបទានវិញ។ ការប្រលងប្រជែងនៃលំហូរចេញ និងលំហូរចូលទាំងកម្លាំងពលករ និងថវិកា ព្រមទាំងធនធានមនុស្ស និងការទាក់ទាញវិនិយោគទុន សម្រាប់កម្ពុជានៅមានលក្ខណៈខ្សោយនៅឡើយ។
សូមស្តាប់កិច្ចសម្ភាសន៍លោក តឹក វណ្ណារ៉ា ពីបញ្ហាសមាហរណកម្មអាស៊ាន ជាមួយអ្នកសារព័ត៌ ដូចខាងក្រោម។
គួរបញ្ជាក់ដែរថា សិក្ខាសាលានេះ មានការចូលរួមពីអង្គការជាតិ និងអន្តរជាតិ ស្ថាប័ន និងក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល យុវជន សិស្ស និស្សិតជាដើម។ ប្រយោជន៍នៃសិក្ខាសាលានេះ គឺការផ្លាស់ប្តូរយោបល់របស់សង្គមស៊ីវិល និងរដ្ឋាភិបាល ជាមួយនឹងការទាញយកចំណេះដឹងសម្រាប់សិស្ស និសិ្សតក្នងការត្រៀមខ្លួនជាមុន ដើម្បីចូលរួមក្នុងសមាហរណកម្មអាស៊ាននាពេលខាងមុខ។