ជំនួបអាស៊ាន៖ ការជជែកដ៏តឹងតែង រវាងអ្នកការទូត

បញ្ហាសន្ដិសុខ ជាបញ្ហាស្នូលដ៏ចំបង នៃការជជែកវែកញែក របស់កិច្ចប្រជុំនេះ ជាពិសេសគឺជម្លោះនៅក្នុង សមុទ្រចិនខាង ត្បូង ដែលបានឡើងតានតឹងខ្លាំង ខណៈប្រទេសវៀតណាម បានប្រឆាំងនឹង ការប្រកាសរបស់ចិន ក្នុងការស្វែងរក ធ្វើ អាជីវកម្មប្រេង នៅលើតំបន់ដែល ប្រទេសទាំងពីរ កំពុងឈ្លោះដណ្ដើម យកតែរៀងៗខ្លួន។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 13, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃទី១២កក្កដានេះ ប្រទេសទាំង១០ នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំង ប្រទេសជប៉ុន សហគមអ៊ឺរ៉ុប ប្រទេសអាមេរិក និងប្រទេសចិន បានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយ របស់សមាគមប្រជាជាតិ នៃភូមិភាគនេះ ហៅកាត់ថា អាស៊ាន (Asean)។ បណ្ដាអ្នកចូលរួម ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ប្រទេសផងខ្លួន បានបញ្ចេញរបាំរបៀបការទូត ដែលអ្នកតាមដាន យល់ឃើញថា វាមានចង្វាក់ដោយឡែក និងរៀងៗខ្លួន យកមកដាក់នៅលើតុ។ លោកប្រមុខការទូត ចិន បានសង្កត់ធ្ងន់ ចង់អោយមានកិច្ចប្រជុំទ្វេភាគី រវាងភាគីពាក់ព័ន្ធ ហើយបានផាត់ចេញ ការទាមទារតវ៉ារបស់ ជប៉ុន  នៅក្នុង ជម្លោះលើផែនសមុទ្រ។ រីឯ លោកស្រីប្រមុខការទូតអាមេរិក បានយកចិត្តទុកដាក់ ទៅលើការរិះគន់ ទល់នឹងប្រទេសភូមា និងទៅលើការពង្រឹង ពីតួនាទីរបស់អាមេរិក នៅក្នុងតំបន់។


រូបថតជាអនុស្សាវរីយ ជាមួយនឹងសំណើច ក្អាកក្អាយ បន្ទាប់ពីអង្គប្រជុំដ៏តឹងតែង។

បញ្ហាសន្ដិសុខ ជាបញ្ហាស្នូលដ៏ចំបង នៃការជជែកវែកញែក របស់កិច្ចប្រជុំនេះ ជាពិសេសគឺជម្លោះនៅក្នុង សមុទ្រចិនខាង ត្បូង ដែលបានឡើងតានតឹងខ្លាំង ខណៈប្រទេសវៀតណាម បានប្រឆាំងនឹង ការប្រកាសរបស់ចិន ក្នុងការស្វែងរក ធ្វើ អាជីវកម្មប្រេង នៅលើតំបន់ដែល ប្រទេសទាំងពីរ កំពុងឈ្លោះដណ្ដើម យកតែរៀងៗខ្លួន។

លោកស្រី ហ៊ីឡារី គ្លីនតុន បានអំពាវនាវ​ អោយស្វែងរកដំណោះស្រាយមួយ ជៀសវាងផ្លូវអាវុធ ទៅលើជម្លោះនេះ ដែលវា ថែមទាំងបានធ្វើអោយប្រទេស ៤ផ្សេងទៀត ក្នុងតំបន់នោះ បានកំពុងតែប្រឈមមុខដាក់គ្នាផងដែរ។ លោកស្រីនិយាយថា «យើងជឿជាក់លើ ប្រជាជាតិក្នុងតំបន់ ថានឹងត្រូវតែធ្វើការជាមួយគ្នា ដោយប្រើប្រាស់ វិធីសាស្រ្តការទូត ដើម្បីដោះស្រាយ ជម្លោះនេះ គ្មានធុញថប់ ការលាក់ទុកក្នុងចិត្ត ការគំរាបកំហែង និងគ្មានការប្រើប្រាស់កំលាំងប្រដាប់អាវុធ។»

ចំណែកឯផែនការសេដ្ឋកិច្ចតំបន់វិញ ប្រទេសទាំង១០របស់អាស៊ាន ដូចជាបានបោះបង់ចោលនូវគំនិត ដែលនឹងចង់ ប្រើបា្រស់រូបិយវត្ថុរួមគ្នា។ ជាជំរើសមួយ ដែលច្បាស់លាស់ បន្ទាប់ពីឃើញ វិបត្តរបស់បណ្ដាប្រទេសដែលចាយប្រាក់អ៊ឺរ៉ូ នៅអ៊ឺរ៉ុប និងកំរិតសេដ្ឋកិច្ចរបស់ រដ្ឋសមាជិកអាស៊ាន នៅមានភាពខុសគ្នាខ្លាំង។ ជាឧទាហរណ៍ ដូចជា ប្រទេសឡាវ និងសាំងហ្គាពួរជាដើម។ តែទោះជាយ៉ាងណា ក៏ទីផ្សាររួម នៅតែជាកម្មវត្ថុដ៏ចំបង សំរាប់តំបន់អាស៊ាននេះដែរ៕

-------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...