ខៀវ កាញារីទ្ធ គាំទ្រ «ការតមរួមភេទ» នៅថ្ងៃ៨មីនា
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 12, 2017
- ប្រធានបទ: ទិវាស្ត្រី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងចុងសប្ដាហ៍នេះ មានសំនួរ«សួរឆ្លើយ» ដ៏ពិសេសមួយ ជូនប្រិយមិត្ត។ សម្រាប់ទិវាស្ត្រីអន្តរជាតិ ដែលគេតែងប្រារព្ធឡើង ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៨មីនា នោះ លោក ខៀវ កាញារីទ្ធ បានសំដែងការគាំទ្ររបស់លោក ក្នុង«ការតបរួមភេទ» ដើម្បីប្រឆាំង ទៅនឹងការរើសអើងលើស្ត្រី នៅក្នុងសង្គម។ លោករដ្ឋមន្ត្រី បានឆ្លើយដូច្នេះ តបនឹងសំនួររបស់អ្នកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការ ដែលបានលើក ពីជម្រើសជាច្រើន ដើម្បីបម្រើឲ្យយុទ្ធនាការនោះ។
អ្នកស្រីប្រធានអង្គការ បានសរសេរឡើង នៅលើគណនេយ្យហ្វេសប៊ុក របស់អ្នកស្រី ដោយទំនងជាការស្ទង់មតិមួយថា៖ «ដើម្បីប្រឆាំងនឹងការរើសអើង លើស្រី្តក្នុងសង្គម ខ្ញុំចង់សួរទៅ ប្រិយមិត្តនារីទាំងអស់ នៅស្រុកខ្មែរថា ពួកយើងគួរធ្វើពហិការឬទេ នៅថ្ងៃ៨មីនា សិទ្ធនារីអន្តរជាតិ ខាងមុខនេះ? ពហិការ(នោះ) មានមិនដាំបាយ មិនបោសផ្ទះ តមការរួមភេទ ។ល។»។
ពាក្យ«។ល។»របស់អ្នកស្រី ធីតា ឃឹះ ទំនងមាន«ពហិការ» រាប់មិនអស់ផ្សេងទៀត។ មិនបង្អង់យូរឡើយ ព្រោះអ្នកស្រី ធីតា ឃឹះ អាចនឹងបញ្ចេញ នូវពហិការទាំងនោះមកទៀត ទើបលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលខ្លួន មកឆ្លើយជាចម្លើយ«ខ្លី»មួយ នៅក្នុងផ្នែកដាក់យោបល់ថា៖ «គាំទ្រការមិនរួមភេទ !!!!»។
យ៉ាងណា សំនួររបស់អ្នកស្រីប្រធានអង្គការ មិនសូវជាទទួលបានការស្វាគមន៍ ជាទូទៅ ពីសំណាក់ប្រិយមិត្តរបស់អ្នកស្រី នោះឡើយ។ ប្រិយមិត្តខ្លះ បានលើកឡើងថា ការធ្វើបែបនេះ ហាក់កំណត់ព្រំដែននៃសិទ្ធិនារី ត្រឹមតែ១ថ្ងៃ គឺថ្ងៃទី៨មិនាហ្នឹង(ទេឬ?)។ សម្រាប់ចម្លើយរបស់លោក ខៀវ កាញារីទ្ធ វិញ មានប្រិយមិត្តម្នាក់ បានប្រតិកម្មថា៖ «ពិបាកហើយ បើធ្វើដូចហ្នឹង!»៕