ហ៊ុន សែន៖ សូមកុំភ្ជាប់​កម្ពុជា ជាមួយ​នយោបាយ​ផ្ទៃ​ក្នុង​ របស់​ថៃ

លោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មតប ទៅនឹងអតីនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា ដែលបានចោទប្រកាន់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ថាបានទទួល ផលប្រយោជន៍អាថកំបាំង ជាមួយនឹងកម្ពុជា លើបញ្ហាតំបន់ត្រួតសុីគ្នា លើព្រំដែនសមុទ្រ។ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងជាថ្មី ក្នុងពិធី ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង កាលពី ទី២១ មករានេះម្សិលមិញនេះ។ លោកបញ្ជាក់ថា ត្រូវ តែលើកមកនិយាយ ដោយសារនេះ ជាកិត្តិយសប្រទេសជាតិ និងទាក់ទងនឹង នយោបាយការបរទេសរបស់កម្ពុជា ចំពោះប្រទេសជិតខាង។
Loading...
  • ដោយ: ជា ប៊ុនធឿន
  • កែប្រែចុងក្រោយ: January 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មតប ទៅនឹងអតីនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា ដែលបានចោទ​ប្រកាន់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ថាបានទទួលផលប្រយោជន៍អាថកំបាំង ជាមួយនឹងកម្ពុជា លើបញ្ហាតំបន់​ត្រួត​ស៊ីគ្នាលើព្រំដែនសមុទ្រ។ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងជាថ្មី ក្នុងពិធី ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់​ពលរដ្ឋ នៅ​ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២១ មករានេះម្សិលមិញនេះ។ លោកបញ្ជាក់ថា ត្រូវ តែលើកមកនិយាយ ដោយ​សារ​នេះ ជា​កិត្តិយសប្រទេសជាតិ និងទាក់ទងនឹងនយោបាយការបរទេសរបស់កម្ពុជា ចំពោះប្រទេសជិតខាង។


លោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង កាលពី ទី២១ មករា។

«សូមកុំឲ្យ បក្សប្រជាធិបតេយ្យ របស់ក្រុម អាប់ភីស៊ីត វេចាជីវ៉ា …ដែលជាប្រធានបក្សប្រឆាំង ផ្សារភ្ជាប់កម្ពុជា ជាមួយ​ផ្ទៃក្នុងនយោបាយ របស់ថៃ» នេះជាការប្រកាសរបស់ លោកនាយករដ្ឋមន្រ្តី។ លោកប្រាប់ឲ្យ ក្រុមគណបក្សប្រឆាំងថៃ ទាំងនោះ បង្ហាញនូវភស្តុតាង ឲ្យបានច្បាស់លាស់ លើបញ្ហានេះ ក៏ដូចជាការទាមទារចង់បាន របស់់រដ្ឋាភិបាលថៃ បច្ចុប្បន្នផងដែរ។ បើសិនជាមិនមានភស្តុតាង មកបញ្ជាក់បានទេនោះ អាប់ភីស៊ីត កំពុងតែបោកប្រាស់ ប្រជាជនថៃជាង ៦០លាននាក់ និងប្រជាជនកម្ពុជាជាង ១៤លាននាក់ហើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គូសបញ្ជាក់ថា នៅពេលដែល អាប់ភីស៊ីត ឡើងជា នាយករដ្ឋមន្រ្តី រឿងរ៉ាវព្រំដែន កម្ពុជាថៃ ក៏បានផ្ទុះឡើងកាន់តែខ្លាំង ដែលក្នុងនោះមាន តំបន់ដែនសមុទ្រ។ ភាគីថៃបានអះអាថា មិនចង់ចរចាជាមួយ​កម្ពុជាទេ តែផ្ទុយទៅវិញ រដ្ឋាភិបាលថៃ បានចាត់ឧបនាយករដ្ឋមន្រ្តីម្នាក់ មកសុំចូលចរចាជាមួយ កម្ពុជាជាសម្ងាត់ កាលពីថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០០៩ កន្លងមក។ នៅក្នុងពេលនោះ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែនបានបញ្ជាក់ថានៅ គេហដ្ឋានរបស់លោក ឯក្រុងតាខ្មៅ។

ប្រមុខរដ្ឋាភិបាលកម្ពុជារម្លឹកថា រដ្ឋាភិបាលមុនៗរបស់ថៃ តែងតែមានបំណងចរចា ជាមួយភាគីកម្ពុជាដោយបើកចំហរ ដើម្បី​រក​ដំណោះសា្រយព្រំដែន។ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋាភិបាលក្នុងអណត្តិរបស់អាប់ភីស៊ីត នោះទៅវិញទេ បានព្យាយាមសុំចរចា ជាមួយកម្ពុជា«ដោយសម្ងាត់»។ លោក ហ៊ុន សែន បានបង្ហាញឯកសារ មួយចំនួនថា អតីតឧបនាយករដ្ឋមន្រ្តីថៃ បានចរចា​ជាសម្ងាត់ ជាមួយកម្ពុជា នៅហុងកុង ជាមួយលោក សុខ អាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០០៩ និងនៅគន់មិញ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១០។

សូមបញ្ជាក់ថា ក្នុងកំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានភាពនយោបាយ ក្នុងប្រទេសថៃ កំពុងតែមានកម្តៅ​ឡើង​ខ្លាំង រវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច។ គណបក្ស ប្រជាធិបតេយ្យ ដែលជាគណប្សប្រឆាំង របស់ថៃ​តែងតែ លើកយកញ្ហាព្រំដែននេះ មកវាយប្រហាររដ្ឋាភិបាល របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលជា ប្អូនស្រី​របស់លោក ថាក់ស៊ីន៕

------------------------------------------------------------------
ដោយៈ ជា ប៊ុនធឿន- ភ្នំពេញថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...