រូបភាពពិសេសៗ (lol) ក្នុងពិធី​ស្បថ​ចូល​កាន់​តំណែង​របស់ បារ៉ាក់ អូបាម៉ា

សម្រាប់អាណត្តិទីពីរ របស់លោកបារ៉ាក់ អូបាម៉ា ក្នុងតំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ការរៀបចំពិធីពាក្យ​សម្បថជាសាធារណ របស់លោក ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ យកមកជជែកជាទូទៅ គ្រប់ទិសទីក្នុងពិភពលោក។ ប៉ុន្តែ​ទន្ទឹមនឹង ខ្លឹមសារនយោបាយ នៃពិធីនេះ ឬក្នុងសុន្ទរកថា ដែលលោកប្រធានាធិបតី បានថ្លែងទៅកាន់ប្រជាជាតិ គេក៏​បានសង្កេតឃើញរឿងជាច្រើនទៀត ដែលនៅលើបណ្ដាញអាំងធើណែត បណ្ដាជនបានយកផ្នែកខ្លះ នៃព្រឹត្តិការណ៍នេះ មកធ្វើជារូបភាព សម្រាប់ជជែកលេងយ៉ាងសប្បាយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: January 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់អាណត្តិទីពីរ របស់លោកបារ៉ាក់ អូបាម៉ា ក្នុងតំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ការរៀបចំពិធីពាក្យ​សម្បថជាសាធារណ របស់លោក ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ យកមកជជែកជាទូទៅ គ្រប់ទិសទីក្នុងពិភពលោក។ ប៉ុន្តែ​ទន្ទឹមនឹង ខ្លឹមសារនយោបាយ នៃពិធីនេះ ឬក្នុងសុន្ទរកថា ដែលលោកប្រធានាធិបតី បានថ្លែងទៅកាន់ប្រជាជាតិ គេក៏​បានសង្កេតឃើញរឿងជាច្រើនទៀត ដែលនៅលើបណ្ដាញអាំងធើណែត បណ្ដាជនបានយកផ្នែកខ្លះ នៃព្រឹត្តិការណ៍នេះ មកធ្វើជារូបភាព សម្រាប់ជជែកលេងយ៉ាងសប្បាយ។


នាងប៊ីយ៉ុនស៊ី (Beyoncé) ឡើងច្រៀង ភ្លេងជាតិអាមេរិក។

សូមអញ្ជើញទស្សនារូបភាពទាំងនេះ ដូចតទៅ៖

លោកបារ៉ាក់ អូបាម៉ា (Barack Obama) រាំដូច ...

យើងសម្លឹងមើលលោកព្រឹទ្ធសភា ឈុក ស៊ូម័រ (Chuck Schumer) បន្តិច នៅពេលលោកបារ៉ាក់ អូបាម៉ា ធ្វើសម្បថ ...

ជាពិសេស នៅពេលអ្នកចម្រៀងល្បី ប៊ីយ៉ុនស្សេ (Beyoncé) ឡើងច្រៀងភ្លេងជាតិអាមេរិក លោកព្រឹទ្ធសភា ឈុក ស៊ូម័រ (Chuck Schumer) យើង ដែលឈរនៅពីក្រោយ បានសំលឹងមើលនាង យ៉ាងយកចិត្តទុកដាក់ និងកាន់តែពេញចិត្ត ពេញថ្លើមជាងមុនទៅទៀត ...

ផ្ទុយមកវិញ អតីតប្រធានាធិបតី លោក ប៊ៀល គ្លីនតុន (Bill Clinton)  មិនសូវជាសប្បាយចិត្តប៉ុន្មានទេ ...

ចំណែកឯកូនស្រីពៅ របស់លោកបារ៉ាក់ អូបាម៉ា គិតថាសុន្ទរកថារបស់ឪពុកនាង ដូចជាដដែលៗ និងប្រើពេលយូរពេក ...

ហើយនាងមិនសូវជាពេញចិត្តប៉ុន្មានទេ នៅពេលឪពុកនាងអោនថើប នាងប៊ីយ៉ុនស្សេ...

តែមិនអីទេ ព្រោះលោកអូបាម៉ា បានថើបដោយពេញចិត្ត ម្ដាយរបស់នាងវិញ នៅពេលល្ងាចឡើង ...

រួចចុះកូនស្រីច្បង របស់លោកប្រធានាធិបតីវិញ នាងកំពុងធ្វើអ្វី នៅពេលឪពុកម្ដាយនាងថើបគ្នា ...

តែលោកស្រី ម៉ៃឃើល អូបាម៉ា (Michelle Obama) ភរិយាលោកប្រធានាធិបតី និងជាស្ត្រីទីមួយ នៃសហរដ្ឋអាមេរិក លោកស្រីទំនងដូចជាមិនសូវខ្វល់ ពីរឿងអីប៉ុន្មាននោះទេ ... ព្រោះមានរបស់ឆ្ងាញ់ច្រើន នៅលើតុ...

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...