កម្ពុជា៖ មេដឹកនាំ​ខ្មែរ​ក្រហម​ជាប់​ចោទ​ទាំង​បី មាន​សុខភាព​ចុះ​ខ្សោយ

អៀង សារី ត្រូវបានសាលាក្ដីសម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម ចោទពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ជាមួយនឹងអតីតប្រមុខរដ្ឋ លោក ខៀវ សំផង អាយុ៨១ឆ្នាំ និងបងធំទី២ អតីតមេមនោគមវិជ្ជា លោក នួន ជា អាយុ៨៦ឆ្នាំ។ លោកអង់ ឧត្តម បាននិយាយថា «សុខភាពរបស់គាត់ចុះខ្សោយខ្លាំង» ដោយបានបញ្ជាក់ថា លោកអៀង សារី កូនក្ដីរបស់លោកទទួលអ្វីលែងបាន និងចេះតែក្អួតយ៉ាងច្រើន។ អ្នកទទួលខុសត្រូវម្នាក់ នៃរដ្ឋបាលរបស់សាលាក្ដី បានបដិសេធ មិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។ កាលពីខែមករា ជនជាប់ចោទពីរអ្នកផ្សេងទៀត បានចូលសម្រាក នៅក្នុងមន្ទីរពេទ្យរួចម្ដងមកហើយ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: March 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតរដ្ឋមន្ត្រីការបរទេសនៃកម្ពុជាប្រជាធិបតេយ្យ ដែលមានអាយុ៨៧ឆ្នាំ លោកអៀង សារី កំពុងស្ថិតក្នុងស្ថានភាព​សុខភាពចុះខ្សោយខ្លាំង។ នេះបើតាមមេធាវីរបស់លោក ប្រកាសអោយដឹងកាលពីថ្ងៃពុធទី០៦ខែមិនានេះ។ សេចក្ដី​ប្រកាសរបស់មេធាវី ការពារក្ដីអោយលោកអៀង សារី បានធ្វើអោយមានមកវិញ នូវការព្រួយបារម្ភទាំងឡាយ ដែលបាន​គិតថា អតីតមេដឹកនាំចំណាស់ៗ ទាំងបីនាក់ អាចនឹងស្លាប់បាត់បង់ជីវិត នៅមុនពេលត្រូវបានវិន្និច្ឆ័យទោស។


លោកអៀង សារី (រូបកណ្ដាល) នៅក្នុងសវនាកាត់ក្ដី។ រូបថតរបស់សាលាក្ដី។

អៀង សារី ត្រូវបានសាលាក្ដីសម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម ចោទពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ជាមួយនឹងអតីតប្រមុខរដ្ឋ លោក ខៀវ សំផង អាយុ៨១ឆ្នាំ និងបងធំទី២ អតីតមេ​មនោគមវិជ្ជា លោក នួន ជា អាយុ៨៦ឆ្នាំ។

លោកអង់ ឧត្តម បាននិយាយថា «សុខភាពរបស់គាត់ចុះខ្សោយខ្លាំង» ដោយបានបញ្ជាក់ថា លោកអៀង សារី កូនក្ដីរបស់​លោកទទួលទានអ្វីលែងបាន និងចេះតែក្អួតយ៉ាងច្រើន។ អ្នកទទួលខុសត្រូវម្នាក់ នៃរដ្ឋបាលរបស់សាលាក្ដី បានបដិសេធ មិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។ កាលពីខែមករា ជនជាប់ចោទពីរអ្នកផ្សេងទៀត បានចូលសម្រាក នៅក្នុងមន្ទីរពេទ្យ​រួចម្ដងមកហើយ។

រីឯអ្នកទទួលខុសត្រូវទី៤ម្នាក់ទៀត នៅក្នុងរបបអាវខ្មៅនេះ លោកស្រី អៀង ធីរិទ្ធិ ភរិយាលោក អៀង សារី នៅមានជីវិត​នៅ​ឡើយ តែអតីតរដ្ឋមន្ត្រីសង្គមកិច្ច និងស្ត្រីទីមួយនៃរបបរូបនេះ បាន«បាត់បង់សតិ» ហើយត្រូវបានប្រកាសថា មិនគ្រប់​លក្ខណៈតាមផ្លូវច្បាប់ សម្រាប់ប្រឈមនឹងការកាត់ទោស។

ការព្រួយបារម្ភមានកាន់តែច្រើនទៅៗ ដែលថាជនជាប់ចោទទាំងនេះ អាចនឹងស្លាប់បាត់បង់ជីវិត ដោយមិនបានឆ្លើយពីការ​ទទួលខុសត្រូវ លើ«តួនាទី»របស់ខ្លួន ក្នុងការស្លាប់របស់ប្រជាជនកម្ពុជា ប្រមាណជា២លាននាក់ ចន្លោះពីឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩។

លោកជុំ ម៉ី អ្នករួចរស់មានជីវិតម្នាក់ ពីអតីតពន្ធនាគារទួលស្លែង បានថ្លែងថា «ខ្ញុំតែងតែភ័យបារម្ភថា ពួកជនជាប់ចោទ​ទាំងនេះ អាចនឹងស្លាប់ឆាប់ៗនេះ។ បើពួកគាត់ស្លាប់ ដំណើរការកាត់ទោស នឹងបញ្ឈប់នៅកណ្ដាលទី ហើយវាគ្មាន​ន័យ​អ្វីសម្រាប់យើងទេ។»។ អតីតអ្នកទោស របស់មន្ទីសរ២១ អាយុ៨២ឆ្នាំរូបនេះ បន្តការព្រួយបារម្ភថា «ខ្ញុំមិនសប្បាយចិត្តទេ បើពួកគាត់ស្ងាត់មាត់។ ខ្ញុំគ្រាន់តែចង់អោយពួកគាត់ ទទួលស្គាល់ ទោសកំហុសរបស់ខ្លួន តែប៉ុណ្ណោះ។»

ជនជាប់ចោទទាំងបី មិនដែលយល់ព្រមថា នឹងសហការជាមួយតុលាការទេ។ តាំងពីកកើតនៅឆ្នាំ២០០៦មក តុលាការ​ចម្រុះរវាង រដ្ឋាភិបាលខ្មែរ និងអង្គការសហប្រជាជាតិនេះ បានចេញសាលក្រមតែមួយគត់ ដាក់ទោសអតីប្រធាន​ពន្ធនាគារ​ទួលស្លែង ឬមន្ទីសរ២១ ឈ្មោះ​ កាំ ហ្គេចអៀវ ហៅឌុច ជាប់​ពន្ធនាគារអស់មួយជីវិត៕

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...