ផ្អើល​នឹង​ឈុត​ងូត​ទឹក​ដុស​គ្រប់​កន្លៀត​កៀន​កោះ​របស់ ដួង ម៉ានិច

ជាការសំដែង ឬជាឈុតឆាកឯកជន? ចំងល់បានផ្ទុះឡើង បន្ទាប់ពីឃ្លីបវីដេអូមួយ ត្រូវបាន​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម យក​មក​បង្ហោះ និង​ចែក​រំលែកតៗគ្នា នៅក្នុងថ្ងៃសុក្រ ទី២៤ ខែកុម្ភៈនេះ ហើយ​បង្ហាញ​ឲ្យ​​ឃើញ តារា​សំដែង​ឈ្មោះ ដួង ម៉ានិច កំពុងងូតទឹក នៅ«ហាលមេឃ» និងបានលូក​ដុស នៅគ្រប់ទី​កន្លែង​ទាំងអស់ នៃ​ដង​ខ្លួន​របស់​នាង។
ផ្អើល​នឹង​ឈុត​ងូត​ទឹក​ដុស​គ្រប់​កន្លៀត​កៀន​កោះ​របស់ ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច នៅក្នុងឈុតងូតទឹកមួយ (ខាងឆ្វេង)។ (រូបថតផ្តិតពីអេក្រង់ និងលើហ្វេសប៊ុក)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៤ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 24, 2017
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឈុតបង្ហាញពីតារា ដួង ម៉ានិច កំពុងងូតទឹកនេះ ត្រូវបានទំព័រហ្វេសប៊ុកមួយ យកមកបង្ហោះ និង​មាន​ការ​ចែក​រំលែក​តៗ​គ្នា​យ៉ាងច្រើន នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈនេះ។ តែគេមិនដឹងថា តើជាឈុតងូតទឹក ជា​លក្ខណៈ​ឯកជន ឬ​ជា​ឈុត​ឆាក​សម្ដែង ដែលអ្នកដឹកនាំរឿង តម្រូវឲ្យតារាសម្ដែង កញ្ញា ដួង ម៉ានិច ងូតទឹក​នៅ​«ហាល​មេឃ» និង​យក​ដៃ​លូក​ដុស​ខាត់ នៅគ្រប់ទីកន្លុក​កន្លៀត យ៉ាងដូច្នេះទេ។

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានយកកាយវិការនេះ របស់តារាសំដែង មក​រិះគន់​ថា ហាក់​បាន​ដើរ​ហួស ពី​អ្វី​ដែល​ជា​ភាព​ស្រគត់​ស្រគំ និង​ភាព​អៀនខ្មាស របស់​ស្ត្រីខ្មែរ។ ប្រិយមិត្ត​ជា​ស្ត្រីខ្លះ បាន​លើក​ឡើងថា៖ «ជា​លើក​ទី​មួយ (ហើយ ដែល) ឃើញស្រីគ្នា​ឯងងូតទឹក ដុសសាហាវ​ដល់ថ្នាក់ហ្នឹង ហាហាហា អាណាដុសអី ដុសដល់ថ្នាក់នឹង?»។

អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះ ដែលទំនងជាយល់ ដល់អត្ថន័យនៃភាពយន្ដ និងការដឹកនាំរឿងនោះ បានចាត់ទុកថា ការសំដែងរបៀបនេះ មិនសក្ដិសមឡើយ។ លោក «ហ៊ិន រាសី» បានសរសេរលើកឡើងថា៖ «តើគេថតរឿង ដើម្បីគ្រាន់តែបម្រើភាពភ្លើតភ្លើន ស្រើបស្រាល ឬក៏ដើម្បីអប់រំសង្គម? ជំនួញដែលធ្វើដើម្បីតែលុយ វានឹងបំផ្លាញសង្គមមនុស្ស ឲ្យកាន់តែអាក្រក់ទៅៗ។ ដោយសារតែការគិត តែពីប្រយោជន៍ផ្ទាល់ខ្លួនមនុស្ស លែងដឹងខុសត្រូវអស់រលីង។»។

ឈុតឆាកនេះ ក៏បានទាក់ទាញអារម្មណ៍ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ និង​ជា​​អតីត​​អ្នក​ថត​-សម្ដែង​ភាពយន្ដ មួយរូបនោះ ឲ្យលូកមាត់ចូលធ្វើប្រតិកម្មដែរ។ លោកបានសរសេរថា៖ «លេង​លើស​ ក្នុង​សភាព​ពិតរបស់ស្រីខ្មែរ​ គ្មានសកម្មភាពបែបនេះទេ។​ អ្នកដឹកនាំរឿង បញ្ជា​ឲ្យតួស្រីសំដែង​បែប​នេះ​ ដោយ​យល់​ថា មានភាពទាក់ទាញ​អារម្មណ៍មនុស្សប្រុស ឲ្យចង់មើលរឿងនេះ​ តែគេ​ភ្លេច​គិត​ថា​ ភាពយន្ត​ទាំង​ឡាយ ត្រូវ​លាត​ត្រដាង​សភាព​ពិត នៃធម្មជាតិមនុស្ស តាមសភាព​ពិត​របស់​វា ដែលគេហៅថា​តថភាព ទើប​ហៅ​ថា​ភាពយន្ត។»។

» វីដេអូនៃឈុតងូតទឹក ដុសគ្រប់កន្លុកកន្លៀត កៀនកោះ របស់តារាសំដែង ដួង ម៉ានិច៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...